៣៣ ចំនុចដែលអ្នកមិនគួរនិយាយទៅកាន់ចៅហ្វាយនាយ (Boss)
ធម្មតាទេ ការបំពេញការងារគឺត្រូវមានចៅហ្វាយនាយនិងកូនចៅ ទោះបីអ្នកអ្នកធ្វើការងារក្នុងតំណែងខ្ពស់ប៉ុនណាក៏នៅតែមានអ្នកគ្រប់គ្រង អ្នកត្រួតលើអ្នកដែរព្រោះអ្នកមិនមែនជាម្ចាស់។
ក្នុងពេលបំពេញការងារអ្នកអាចនឹងមានការហត់នឿយ មានរងនូវសម្ពាធជាដើមដែលអាចនាំឲ្យអ្នកមានអារម្មណ៍តានតឹង ហើយអាចប្រើពាក្យសម្តីនិងអាកប្បកិរិយាមិនសមរម្យជាមួយអ្នករួមការងារ ឬចៅហ្វាយនាយជាដើម។ ពេលខ្លះនៅកន្លែងការងារពិសេសជាមួយចៅហ្វាយនាយអ្នកមិនត្រូវសំដែងអារម្មណ៍ណាមួយ មិនថាការពេញចិត្តខ្លាំង ឬអារម្មណ៍ខឹងក្រោធនោះទេ។ ទោះបីពេលខ្លះអ្នកពេញចិត្តនឹងការងារខ្លាំងក៏មិនត្រូវបង្ហាញភាពអំនួតដែរ ហើយទោះបីអ្នកនៅក្នុងការលៈទេសៈណាក៏ដោយត្រូវចាំថា ៣៣ ចំនុចនេះអ្នកមិនគួរនិយាយជាមួយចៅហ្វាយនាយរបស់អ្នកទេ៖
១) “មើលឲ្យហើយទៅ”
ពេលអ្នកប្រើពាក្យនេះ ដឹងច្បាស់ណាស់ថាអ្នកកំពុងខឹង ឬមិនពេញចិត្ត។
២) “ហេតុអ្វី Boss ជ្រើសយកបេក្ខជនម្នាក់នោះមិនមែនជាខ្ញុំ?”
ទោះបីជាអ្នកខកចិត្តនូវការដែលមិនត្រូវបានគេច្រើសរើសយ៉ាងណា ក៏មិនគួរនិយាយពាក្យនេះចេញមកដែរ។
៣) “ជឿទេថា មនុស្សឆ្កួតទាំងនោះនឹងជ្រើសយកផ្លូវនោះ”
ទោះបីជាអ្នកជាបុគ្គលិកល្អ មានសមត្ថភាពកម្រិតណា តែពេលអ្នកនិយាយពាក្យនេះគឺអ្នកត្រូវបានគេកត់សម្គាល់ចំនុចមិនល្អរួចទៅហើយ។
៤) “វាមិនអាចទៅរួចទេ”
ជាអ្នកគ្រប់គ្រងដាច់ខាតមិនមិនចង់ឮទេពាក្យថា “ទៅមិនរួច ឬមិនអាចធ្វើបាន" លុះត្រាអ្នកបានព្យាយាមអស់ពីលទ្ធភាពហើយ។
៥) “Boss អ្នកខុសហើយ”
បើទោះជាគាត់មានកំហុសមែន តែមិនមែនអ្នកត្រូវទៅនិយាយបែបនេះដាក់គាត់ទេ អ្នកគ្រាន់តែនិយាយដោយហេតុផលថារឿងរ៉ាវវាបែបនេះ មិនមែនបែបនោះទេ។
៦) អ្នកតែងសុំធ្វើការម្តងបែបនេះ ម្តងបែបនោះ
កន្លែងការងារមានច្បាប់ទម្លាប់ត្រឹមត្រូវ វាមិនមែនជារឿងល្អទេដែលអ្នកស្នើសុំម្តងបែបនេះ ម្តងបែបនោះក្នុងការបំពេញការងារអ្នក។
៧) “ខ្ញុំមិនអាច”
ពាក្យថា “អាចធ្វើបាន” ជាពាក្យដែលអ្នកគ្រប់គ្រងចង់បានពីកូនចៅ ហើយក៏ជាចំនុចដែលគេយកទៅវាយតម្លៃដែរ បើអ្នកតែងនិយាយថា “ខ្ញុំមិនអាច” តើការវាយតម្លៃបឋមលើការងារអ្នកទៅជាយ៉ាងណា។
៨) “វាមិនមែនជាការងារខ្ញុំទេ”
ទោះមិនទាក់ទងនឹងជំនាញក្នុងក្រុមហ៊ុន ឬការងារក្នុងក្រុមក៏ដោយ តែបើនិយាយពីបញ្ហាអនាម័យជាដើមពេលអ្នកនិយាយថាការងាររក្សាមិនមែនជាការងាររបស់អ្នកអ្នកត្រូវបានគេដកពិន្ទុការងារហើយ ចុះទម្រាំការងារក្នុងក្រុមអ្នកមិនធ្វើដោយគិតថាវាជាការងារផ្តាច់មុខរបស់បុគ្គលម្នាក់។
៩) “ទេ”
នេះជាពាក្យប្រកែកដាច់អហង្ការហើយអ្នកគួរកុំប្រើវាអីជាមួយចៅហ្វាយនាយ។
១០) “ខ្ញុំមិនដឹងទេ”
និយាយចំពោះការងារអ្នក ឬការងារជាក្រុមរបស់អ្នក ពាក្យនេះបង្ហាញពីការមិនទទួលខុសត្រូវ។
១១ “មិនអីទេ ចាំមើលខ្ញុំធ្វើវា”
វាហាក់ដូចជាអ្នកចាត់ទុកសម្តី Boss លេងសើចពេកក្នុងការបង្គាប់ការងារ Boss ទុកចិត្តលើសមត្ថភាពអ្នកទើបដាក់ការងារនោះឲ្យអ្នក។
១២) “ខ្ញុំគ្រាន់តែយកកាហ្វេពីរបីកញ្ចប់ពីផ្ទះបាយទេតើ”
វាមិនមែនជាទម្លាប់ល្អទេក្នុងការយករបស់របរក្នុងកន្លែងធ្វើការទៅផ្ទះ ព្រោះវាមិនមែនជារបស់នរណាម្នាក់ទេ វាជារបស់រួមក្នុងក្រុមហ៊ុន អ្នកអាចញ៉ាំនៅកន្លែងការងារបានតែហាមយកទៅផ្ទះ។
១៣) “ជួលមិនដល់ថ្លៃ ខ្ញុំមិនធ្វើទេការងារនោះ”
មានន័យថាអ្នកមិនបានតាំងចិត្តធ្វើការដើម្បីបានចំណេះទេ គឺអ្នកគិតតែប្រាក់ខែមួយមុខគត់ ហើយវាក៏ធ្វើឲ្យ Boss អ្នកខកចិត្តណាស់ដែរ។
១៤) “ខ្ញុំកំពុងខូចចិត្ត ខ្ញុំគ្មានអារម្មណ៍ធ្វើការងារទេ”
ការងារជាការងារ ស្នេហាជាស្នេហា កុំយកវាមកបូកលូកលាយឡំគ្នា វាបង្ហាញពីការអសមត្ថភាពរបស់អ្នកក្នុងការគ្រប់គ្រងខ្លួនឯង និងមិនចេះបែងចែកឲ្យដាច់ស្រេច។
១៥) “ការងារហ្នឹងបើខ្ញុំធ្វើទៅបានអីមកវិញ”
ឃ្លានេះបង្ហាញថាអ្នកគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។
១៦) “វាមិនមែនជាអ្វីដែលខ្ញុំបានឮទេ កុំចេះតែថា”
ការដែលឮពាក្យនេះពាក្យនោះគឺបណ្តាលមកពីពាក្យចចាមអារាម បើអ្នកកុំប្រើត្រចៀកស្តាប់វាច្រើនពេកវាជារឿងល្អដើម្បីឲ្យអ្នកមានការប្រកែកគ្នាជាមួយ Boss ថាមិនមែនជាអ្វីដែលអ្នកបានឮគេនិយាយ។
១៧) “តើចុងសប្តាហ៍នេះយើងនឹងទៅណា ឬមានគម្រោងអ្វី”
អ្នកជាមនុស្សដែលមិនសូវយកចិត្តទុកដាក់លើការងារាច្រើនទេ គឺចង់ឲ្យតែដល់ពេលចុងសប្តាហ៍នឹងអាលបានដើរលេង។
១៨) “ខ្ញុំសុំទោស តែ……”
នរណាក៏ធ្លាប់ធ្វើខុស តែការសុំទោសដែលភ្ជាប់ជាមួយពាក្យ “តែ” បែបដោះសារជារឿងមិនល្អទេ។ អ្នកគួរតែព្យាយាមរកហេតុផលពន្យល់ អមដោយការទទួលកំហុសដោយពេញចិត្ត។
១៩) “ល្អណាស់! ឃើញទេខ្ញុំធ្វើបានល្អណាស់”
ទោះជា Boss សរសើរអ្នកពីការងារនៅមុខអ្នក ឬតទល់តែពីរនាក់ក៏អ្នកមិនគួរបង្ហាញភាពអំនួតរបស់ខ្លួនដែរ។
២០) “ខ្ញុំធ្លាប់ធ្វើវារួចហើយ”
បរាជ័យវាជាមេរៀន តែកុំយកបរាជ័យមកធ្វើជាឧបសគ្គ ហើយមិនព្រមអភិវឌ្ឍខ្លួនឯងដោយនិយាយថា “ខ្ញុំធ្លាប់សាកល្បងវាហើយមិនបានផលទេ”។
២១) “ខ្ញុំគ្រាន់តែសន្មត់ថា”
មិនទាន់បានធ្វើផង មិនទាន់បានពិនិត្យផងក៏សន្មត់យកតែម្តងជាកំហុសធំណាស់។
២២) “វាមិនមែនជាកំហុសខ្ញុំមែន វាជាកំហុសអ្នកនេះអ្នកនោះ”
មនុស្សភាគច្រើនមានទម្លាប់នៃការទម្លាក់កំហុសដាក់គ្នា មិនមានភាពទទួលខុសត្រូវ។
២៣) “បើមិនបានឮពី Boss ខ្ញុំអាចនឹងធ្វើល្អជាងនេះ”
វាហាក់បង្ហាញថា Boss គ្មានសមត្ថភាព។
២៤) “ខ្ញុំមិនអាចធ្វើការងារជាមួយម្នាក់នេះ ឬ ម្នាក់នោះបានទេ”
ការងារមិនមែនអ្នកអាចកំណត់ថាអ្នកចង់ធ្វើការជាមួយអ្នកនេះបាន ឬអ្នកនោះមិនបានទេ បានឬមិនអ្នកត្រូវបង្ខំចិត្តធ្វើ។
២៥) “គាត់ជាមនុស្សមិនគួរឲ្យចូលចិត្ត”
វាបង្ហាញពីការបែងចែក និងអសីលធម៌នៅកន្លែងការងារ។
២៦) “ហេតុអ្វីវាតែងតែដូច្នេះ”
វាជារឿងមួយគួរឲ្យរំខានពេលអ្នកតែងនិយាយពាក្យនេះ។
២៧) “ខ្ញុំគ្មានដំណោះស្រាយទេ”
អ្នកជាមនុស្សដែលគ្មានការទទួលខុសត្រូវ ហើយក៏មិនមែនជាមនុស្សដែលមានភាពជាអ្នកដឹកនាំក្នុងខ្លួនដែរ។
២៨) “ខ្ញុំធុញណាស់”
ការងារនរណាក៏ហត់ដែរ មិនមែនហត់តែអ្នកទេ តែអ្នកពោលពាក្យនេះគឺអ្នកមិនចង់អភិវឌ្ឍខ្លួន។
២៩) “ខ្ញុំពិតជារវល់ខ្លាំងណាស់ មិនអាចចាំបានទេ”
ចំពោះការងារដែលជាកាតព្វកិច្ចរបស់អ្នក អ្នកត្រូវបញ្ចប់វាប្រសិនបើមានការស្នើសុំពី Boss។
៣០) “ខ្ញុំចេញមុនហើយ ទោះនៅក៏គ្មានការងារធ្វើដែរថ្ងៃនេះ”
អ្នកអាចចេញមុនបាន តែកុំប្រើពាក្យថា ការងារយឺតណាស់វាគង់តែមិនរួចរាល់ដដែលថ្ងៃនេះ ឬទោះនៅ ក៏គ្មានការងារធ្វើដែរ។
៣១) “ខ្ញុំមិនបានចូលការិយាល័យទេ ខ្ញុំចង់ទៅលំហែកាយប៉ុន្មានថ្ងៃ”
មិនមែនថាមិនឲ្យអ្នកឈប់សម្រាកទេ តែក្នុងនាមអ្នកជាកូនចៅអ្នកត្រូវប្រើពាក្យសម្តីសមរម្យ ឬដាក់ច្បាប់ឈប់ឲ្យបាបនត្រឹមត្រូវទោះបីអ្នកស្និតស្នាលជាមួយ Boss យ៉ាងណាក៏ដោយ។
៣២) “តើខ្ញុំគួរនិយាយវាដោយស្មោះត្រង់ដែរទេ?”
Boss តែងតែរំពឹងគិតថាកូនចៅខ្លួននិយាយស្មោះត្រង់ជាមួយខ្លួន ១០០% ចំពោះរឿងការងារ។
៣៣) “ខ្ញុំទើបតែបានឮថា ….. ត្រូវបានឡើងតំណែងមែនទេ”
វាមិនមែនជាភារកិច្ចដែលអ្នកត្រូវទៅសួរដេញដោល Boss ថានរណាត្រូវបានដំឡើងតំណែង ឬអត់នោះទេ៕
ដោយ៖ យ៉ាយ៉ា