Xiaomi ផ្តល់រង្វាន់ជាភាគហ៊ុនមានតម្លៃសុរប ២៤ លានដុល្លារដល់បុគ្គលិករបស់ខ្លួន​



ក្រុមហ៊ុនផលិតទូរស័ព្ទលំដាប់លេខ ២ ក្នុងប្រទេសចិនបានផ្តល់រង្វាន់ជាភាគហ៊ុនឥតគិតថ្លៃចំនួន ១,០០០ ហ៊ុនដល់បុគ្គលិករបស់ខ្លួន បើគិតជាទឹកប្រាក់ប្រមាណ ២៤ លានដុល្លារខណៈក្រុមហ៊ុននេះចូលជាក្រុមហ៊ុន Global Fortune 500។

Image result for xiaomi company

បុគ្គលិកជាង ២,០០០ នាក់បានទទួលភាគលាភជាភាគហ៊ុនកាលពីថ្ងៃ ១៩ កក្កដា ២០២៩ បន្ទាប់ពីថ្ងៃបិទផ្សារហ៊ុន Hong Kong Stock Exchange ក្នុងតម្លៃ ៩.១១ ដុល្លារហុងកុង ស្មើប្រមាណ ១.១៧ ដុល្លារអាមេរិក នេះបើតាមការឲ្យដឹងពីក្រុមហ៊ុន Xiaomi កាលពីថ្ងៃចន្ទកន្លងទៅ។ 

រយៈពេលនៃការផ្តល់ភាគហ៊ុនជូនបុគ្គលិកនេះគឺមានរយៈពេលពេញមួយឆ្នាំ ពោលបើបុគ្កលិកណាចាកចេញពីក្រុមហ៊ុនមុនថ្ងៃទី ១៩ កក្កដា ២០២០ នោះនឹងមិនអាចទទួលបានការបង្វែរជាសាច់ប្រាក់ឲ្យវិញទេ។ 

ក្រុមហ៊ុន Xiaomi ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងជាប់ចំណាត់ថ្នាក់ទី ៤៦៨ លើបញ្ជីឈ្មោះក្រុមហ៊ុន Fortune Global 500 និងជាប់ចំណាត់ថ្នាក់លេខ ៧ នៅក្នុងសេវាអ៊ីនធឺណេតនិងលក់រាយបន្ទាប់ពីប្រកាសចំណូល ២៦.៤ ពាន់លានដុល្លារនិងប្រាក់ចំណេញសុទ្ធ ២ ពាន់លានដុល្លារកាលពីឆ្នាំមុន។

គួរបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនផ្សេងទៀតរបស់ចិនក៏បានចូលរួមក្នុងបញ្ជីដូចជាក្រុមហ៊ុន Huawei Investment and Holding ក្រុមហ៊ុន Alibaba Group Holding (ក្រុមហ៊ុនមេរបស់ South China Morning Post) និងក្រុមហ៊ុន Tencent Holdings ។

ស្ថាបនិកនិងនាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក Lei Jun បាននិយាយនៅក្នុងលិខិតបើកចំហមួយទៅកាន់និយោជិកថា "ក្នុងនាមជាក្រុមហ៊ុនដែលមានអាយុក្មេងជាងគេក្នុងចំណោមក្រុមហ៊ុន Fortune Global 500 យើងបានឈានដល់ភាពជោគជ័យបន្ទាប់ពីការចាប់ផ្តើមរបស់យើងត្រឹមរយៈពេល ៩ ឆ្នាំ"៕

ដោយ៖ យ៉ាយ៉ា

 

X
5s