ក្រុមហ៊ុន FedEx កំពុងត្រូវក្រុមហ៊ុន Huawei ចោទប្រកាន់ថាកំពុងមានចេតនាធ្វើស៊ីក្រុមហ៊ុនខ្លួន​



យោងតាមសារព័ត៌មាន CNN Business បានរាយការណ៍នៅថ្ងៃសុក្រនេះថាអាជ្ញាធរចិនកំពុងមន្ទិលសង្ស័យថាក្រុមហ៊ុន FedEx ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មដឹកជញ្ជូនរបស់អាមេរិកបានរក្សាទុកកញ្ចប់ផលិតផល Huawei ជាង ១០០ កញ្ចប់ដែលក្រុមហ៊ុនបច្ចេកវិទ្យា Huawei បញ្ចូនតាមក្រុមហ៊ុននេះទៅកាន់ប្រទេសចិន។

Image result for huawei company

ហើយទីភ្នាក់ងារកាសែតចិន Xinhua បានចុះផ្សាយថានិយតករនៅក្នុងប្រទេសចិនបានសន្និដ្ឋានថាក្រុមហ៊ុន FedEx (FDX) បានប្រព្រឹត្តនូវ “ការរំលោភបំពាន” នៅពេលដែលក្រុមហ៊ុនខ្លួនមិនបានបញ្ជូនផលិតផល Huawei ទៅដល់គោលដៅ។

Image result for FedEx

រដ្ឋាភិបាលចិនបានបើកការស៊ើបអង្កេតលើករណីដូចគ្នានេះដែរកាលពីពីរខែមុនបន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei បានចោទប្រកាន់ក្រុមហ៊ុន FedEx ថាបានបង្វែរទិសដៅបញ្ជូនកញ្ចប់ផលិតផលរបស់ Huawei ពីជប៉ុនទៅសហរដ្ឋអាមេរិកដែលតាមពិតកញ្ចប់ផលិតផលនោះត្រូវបញ្ជូនទៅការិយាល័យក្រុមហ៊ុន Huawei នៅឯប្រទេសចិន។ ហើយមិនត្រឹមតែប៉ុណ្ណោះទេ ក្រុមហ៊ុន Huawei បានធ្វើការចោទប្រកាន់ក្រុមហ៊ុន FedEx នេះក្នុងរឿងមួយករណីមួយទៀតថាក្រុមហ៊ុនដឹកជញ្ជូនមួយនេះកំពុងមានបំណងចង់បង្វែរទិសដៅបញ្ជូនកញ្ចប់ផលិតផលពីរកញ្ចប់ទៀតពីប្រទេសវៀតណាមទៅអាមេរិកដែលកញ្ចប់ផលិតផលនោះមានឯកសារសំខាន់មួយចំនួនហើយត្រូវបញ្ជូនទៅការិយាល័យក្រុមហ៊ុន Huawei មួយកន្លែងនៅអាស៊ី។

ក្រោយមកក្រុមហ៊ុន FedEx បានធ្វើការសុំទោសនៅពេលនោះហើយបានប្រាប់ថាកំហុសនេះគឺកើតឡើងដោយសារការភាន់ច្រឡំក្នុងការបញ្ជូនទៅគោលដៅត្រឹមត្រូវ។ ប៉ុន្តែអាជ្ញាធរចិនបាននិយាយនៅថ្ងៃសុក្រនេះថានាយកដ្ឋានបទប្បញ្ញត្តិបានរកឃើញថាសេចក្តីថ្លែងការណ៍របស់ FedEx ដែលថាកំហុសនោះគឺជាកំហុសប្រតិបត្តិការ គឺដូចជាមិនទំនងនឹងអង្គហេតុនៃបញ្ហាដែលក្រុមហ៊ុននេះបានប្រព្រឹត្តនោះទេ។

ទោះជាយ៉ាងណាក្ដីក្រុមហ៊ុន Huawei បានទទួលយកការសារភាពកំហុសរបស់ក្រុមហ៊ុន FedEx ប៉ុន្តែក្រុមហ៊ុន Huawei ក៍នៅតែបន្តចោទប្រកាន់ក្រុមហ៊ុន FedEx ថាទង្វើរបស់ក្រុមហ៊ុននេះគឺជាទង្វើមានចេតនាមកលើក្រុមហ៊ុនចិនមួយនេះ៕

ដោយ៖ នឿន វណ្ណៈ

X
5s