ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មកំពូលរបស់អាស៊ានសម្រាប់រយៈពេលជាងមួយទសវត្សរ៍​



ក្នុងរយៈពេលជាង ១០ ឆ្នាំ មកនេះ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មកំពូលរបស់ប្រទេសក្នុងតំបន់អាស៊ាន ដែលនាំឲ្យតំបន់អាស៊ានទទួលបានកំណើនសេដ្ឋកិច្ចប្រមាណ ១៤% កាលពីឆ្នាំមុន។ 

លោក Chen Dehai អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិនបាននិយាយថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរបានបង្ហាញនូវលទ្ធផលជាផ្លែផ្កា។ ចិនបានក្លាយជាដៃគូពាណិជ្ជកម្មល្អបំផុត និងកំពូលរបស់អាស៊ាន ផ្ទុយមកវិញ អាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មធំលំដាប់ទី ៣ របស់ចិនអស់រយៈពេល ៨ ឆ្នាំជាប់ៗគ្នា លោកបានបន្ថែម។ 

លោក Chen បាននិយាយថាពាណិជ្ជកម្មទ្វេភាគីរវាងចិននិងអាស៊ានបានកើនឡើងជិត ៦០០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨ គឺកើនឡើង ១៤ % បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប្រជាជនជាង ៥៥ លាននាក់បានធ្វើដំណើររវាងប្រទេសចិននិងតំបន់អាស៊ាន។ លោកបានមានប្រសាសន៍នៅក្នុងព្រឹត្តិការណ៍មួយធ្វើឡើងដើម្បីលើកកម្ពស់ពិព័រណ៍ទំនិញនិងវិនិយោគអាស៊ីអាគ្នេយ៍និងអាស៊ីអាគ្នេយ៍ ២០១៩ (SSACEIF) ថា  “កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធបែបនេះបានជំរុញកំណើនសេដ្ឋកិច្ច និងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំង ១១ (អាស៊ានរួមជាមួយចិន)”។

ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំប្រទេសចិន See Chee Kong បានមានប្រសាសន៍ថា ពាណិជ្ជកម្មទ្វេភាគីរវាងម៉ាឡេស៊ីនិងចិនមានការកើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំ។ “យើងនៅតែជាដៃគូពាណិជ្ជកម្មកំពូលទាំង ១០ របស់ចិន កាលពីឆ្នាំមុនពាណិជ្ជកម្មទ្វេភាគីរបស់យើងបានកើនឡើង ១៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ ១០៨.៦២ ប៊ីលានដុល្លារអាមេរិក (៤៣៦.៦៤ ប៊ីលានរីងហ្គីត)” លោកបានបន្ថែមនៅក្នុងព្រឹត្តិការណ៍ដដែលនេះ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍លើកកម្ពស់ពិព័រណ៍ទំនិញនិងវិនិយោគអាស៊ីអាគ្នេយ៍និងអាស៊ីអាគ្នេយ៍ បានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្ដរជាតិ Dianchi នៅគុនមីងខេត្តយូណានចាប់ពីថ្ងៃទី ១២ ដល់ ១៨ ខែមិថុនា។ មានស្តង់ចូលរួមចំនួន ៧,៥០០ រួមមានការចូលរួមពីប្រទេសក្នុងតំបន់អាស៊ាន និងការវិនិយោគលើផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន ដែលផ្តោតសំខាន់លើ អាហារបៃតង ថាមពលបៃតង វប្បធម៌ ទេសចរណ៍ និងជីវគីមី ឱសថ និងក្តោបរួមលើវិស័យសុខាភិបាល។ លើសពីនេះ សន្និសីទសហគ្រិនចិនអាស៊ានលើកទី ១៧ វេទិកាធុរកិច្ចចិន-អាស៊ានលើកទី ៣ និងសកម្មភាពដែលត្រូវគ្នានឹងធុរកិច្ចនានាក៏នឹងត្រូវធ្វើឡើងស្របគ្នានឹងពិព័រណ៍នេះផងដែរ៕

ដោយ៖ យ៉ាយ៉ា

 

X
5s