Huawei កំពុងកើបប្រាក់ចំណេញកប់ក្ដោង បើទោះបីកំពុងមានគំនាបពីអាមេរិក​



ទោះបីរងការគាបសង្កត់លើដំណើរការអាជីវកម្មពីសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ ក្រុមហ៊ុនយក្សចិន Huawei នៅតែអាចទទួលបានកំណើនប្រាក់ចំនេញពីការលក់ស្មាតហ្វូនរបស់ខ្លួននៅត្រីមាសទី ១ ឆ្នាំ២០១៩។ 

តាមការឲ្យដឹងពីសារព័ត៌មាន South China Morning Post ក្នុងត្រីមាសដំបូងនៃឆ្នាំ ២០១៩ នេះប្រាក់ចំណូលពីការលក់របស់ក្រុមហ៊ុន Huawei បានកើនឡើង ៣០% ហើយការហាមឃាត់ និងផ្អាកការផ្គត់ផ្គង់បច្ចេកវិទ្យាពីអាមេរិកមិនធ្វើឲ្យក្រុមហ៊ុនមួយនេះជួបបញ្ហានោះទេ។ ក្នុងរយៈពេល ២ខែនៃការផ្តាច់ការផ្គត់ផ្គង់ពីអាមេរិកនោះ ពួកគេក៏មិនបណ្តោយឲ្យស្ថានការណ៍នោះក្លាយជាអាក្រក់ដែរ ហើយជាលទ្ធផលពួកគេអាចជំនះវាបានពិតមែន ដោយឡែកប្រាក់ចំណូលបែរជាមានការកើនឡើងជាងឆ្នាំ ២០១៨ ទៅវិញបើធៀបនឹងរយៈពេលដូចគ្នា។

សំណួរសួរថា តើក្រុមហ៊ុន Huawei អាចរក្សាសន្ទុះនេះបានយូរប៉ុនណានៅពេលដែលការទប់ស្កាត់នៅតែមានបែបនេះ។ ក្រុមហ៊ុន Huawei កំពុងឈប់ដំណើរការអ្វីទាំងអស់ដើម្បីបង្កើនការលក់ដែលចំណាយឱ្យអ្នកអភិវឌ្ឍន៍ (Developers) ចំនួន ១០,០០០ នាក់ក្នុងការបំពេញការងារបីវេនក្នុងមួយថ្ងៃ ដើម្បីធ្វើការជំនួសទៅឲ្យបច្ចេកវិទ្យារបស់អាមេរិក (គឺបង្កើតប្រព័ន្ធប្រតិបត្តិការដោយខ្លួនឯង)។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនកំពុងលើកកម្ពស់សីលធម៌ផ្ទៃក្នុងក្នុងក្រុមហ៊ុន ដោយផ្តល់រង្វាន់ដល់និយោជិកមួយចំនួនសម្រាប់ជួយឱ្យបុគ្គលិកគេអាចរួចផុតពីវិបត្តិសេដ្ឋកិច្ចភ្លាមៗ។ មិនទាន់ជាការសប្បាយរីករាយពេញលេញទេក្រុមហ៊ុន Huawei ស្ថិតក្នុងសភាពស្រពិចស្រពិលនៅឡើយ ព្រោះគេកំពុងតែស្ថិតក្នុងបញ្ជីខ្មៅរបស់អាមេរិកដែលជាការគំរាមកំហែងលើការបិទកម្មវិធីមួយចំនួនរបស់អាមេរិកដើម្បីអាចដំណើរការលើស្មាតហ្វូននិងបណ្តាញផ្សេងទៀតរបស់ខ្លួន។

លោក Ren Zhengfei ស្ថាបនិកHuawei បាននិយាយកាលពីខែមុនថា វាជាក្តីបារម្ភមួយចំពោះការដាក់ទណ្ឌកម្មនេះអាចនឹងកាត់បន្ថយប្រាក់ចំណូលរបស់ខ្លួនប្រមាណ ៣០ ពាន់លានដុល្លារក្នុងរយៈពេលពីរឆ្នាំខាងមុខដែលវានឹងប៉ះពាល់ខ្លាំងដល់កំណើនរបស់ខ្លួន។ តែពេលនេះអ្វីៗខុសពីការព្រួយបារម្ភរបស់លោក ហើយវានាំឲ្យស្ថាបនិករូបនេះហាក់មានមោទកភាព និងក្តីសង្ឃឹមចំពោះជំនួញខ្លួន ពិសេសគឺបុគ្គលិករបស់លោកផ្ទាល់នឹងមិនប្រឈមនឹងការបាត់បង់ការងារឡើយ។

ភាពលេចធ្លោដែលក្រុមហ៊ុន Huawei កំពុងមាននិងរីកចម្រើនគឺបណ្តាញបច្ចេកវិទ្យា 5G ដែលរំពឹងថានឹងផ្តល់ថាមពលដល់សេដ្ឋកិច្ចទំនើប ក៏ដូចជាជំរុញការច្នៃប្រឌិតបង្កើតរថយន្តបើកបរដោយខ្លួនឯង (ស្វ័យប្រវត្តិ) រហូតដល់មានការប្រើប្រាស់រ៉ូបូតក្នុងការងារវះកាត់ផ្នែកវេជ្ជសាស្រ្តកាន់តែច្រើនឡើងៗទៀតផង។

តែទោះជាយ៉ាងណា គេសង្កេតឃើញថាអាជីវកម្មរបស់ Huawei គ្មានវត្តមានលើទឹកដីប្រទេសកូរ៉េខាងត្បូងឡើយ នេះបើតាមការបញ្ជាក់ពីតំណាងក្រុមហ៊ុន។ ក្រុមហ៊ុន Huawei ប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការអនុវត្តតាមច្បាប់ និងបទបញ្ញត្តិដែលអាចអនុវត្តបាននៅក្នុងប្រទេសនិងតំបន់ដែល Huawei អាចធ្វើប្រតិបត្តិការ រួមទាំងច្បាប់ត្រួតពិនិត្យការនាំចេញនិងបទបញ្ញត្តិនានារបស់អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប៕

ដោយ៖ យ៉ាយ៉ា

 

X
5s