សាកលវិទ្យាល័យ​​កំពូលៗ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ដែល​អ្នក​​រៀនចប់​ក្លាយ​ជា​សេដ្ឋី​ច្រើន​ជាងគេ​



អាមេរិក​ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​មហាអំណាច​ដ៏​​មាន​សក្ដានុពល​ខ្លាំងក្លា​ជាងគេ​ក្នុង​ការ​ផលិត​ធនធាន​មនុស្ស​ដល់​និស្សិត​នៅ​ជុំវិញ​ពិភពលោក ហើយ​មាននិស្សិតបាន​ក្លាយ​ជា​មហាសេដ្ឋី​ច្រើន​ជាង​បណ្តា​ប្រទេស​ណាៗ​ទាំងអស់​។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​  Wealth-X’s។

យ៉ាងណាមិញ​ងាក​មក​មើល​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​វិញ ​នៅ​ក្នុង​របាយការណ៍​ស្រាវជ្រាវ​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ថា  (University Ultra High Net Worth Alumni Rankings 2019) ឬ "ចំណាត់ថ្នាក់​សាកលវិទ្យាល័យ​ដែល​មាន​អតីត​និស្សិត​បញ្ចប់​ទៅ​ក្លាយ​ជា​អ្នក​មាន​ប្រចាំ​ឆ្នាំ ២០១៩" ​បាន​បង្ហាញ​សាកលវិទ្យាល័យ​ល្បីៗ​ជា​ច្រើន​ក្នុង​តំបន់​នេះ​ដែល​​អតីត​និស្សិត​​ក្លាយ​ជា​អ្នក​មាន​ច្រើន។

ក្នុង​នោះ​គេ​សង្កេត​ឃើញ​ថា សាកលវិទ្យាល័យ​មក​ពី​​ សិង្ហបុរី ចិន និង​ឥណ្ឌា បាន​ឈរ​លើ​កំពូល​តារាង។ សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី (National University of Singapore) បាន​ឈរ​នៅ​ក្នុង​តំណែង​ទី១ និង​ចំណាត់​ថ្នាក់​ទី ២១ នៅ​​ទូទាំង​សាកលលោក។  

នៅ​ខាងក្រោម​នេះ ជា​ឈ្មោះ​បណ្តា​សាកលវិទ្យាល័យ​ក្នុង​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក​ដែល​មាន​អតីត​និស្សិត​​បញ្ចប់ ទៅ​ក្លាយ​ជា​សេដ្ឋី​ច្រើន​ជាងគេ៖ ​

១.សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី ( National University of Singapore)
ចំនួន​អតីត​និស្សិត​​​ដែល​បញ្ចប់​​ក្លាយ​ជា​សេដ្ឋី​​មាន ១០២ នាក់​
មាន​ទំហំ​ទឹកប្រាក់​សរុប ១៤ ពាន់​លាន​ដុល្លារ។

២.សាកលវិទ្យាល័យ  Tsinghua របស់​ចិន (Tsinghua University)
ចំនួន​អតីត​និស្សិត​​​ដែល​បញ្ចប់​​ក្លាយ​ជា​សេដ្ឋី​​មាន ៧៤ នាក់​
មាន​ទំហំ​ទឹកប្រាក់​សរុប ១០៣ ពាន់​លាន​ដុល្លារ។

៣.សាកលវិទ្យាល័យ Peking របស់​ចិន (Peking University)
ចំនួន​អតីត​និស្សិត​​​ដែល​បញ្ចប់​​ក្លាយ​ជា​សេដ្ឋី​​មាន ៦៧ នាក់​
មាន​ទំហំ​ទឹកប្រាក់​សរុប ១១៦ ពាន់​លាន​ដុល្លារ។

៤.សាកលវិទ្យាល័យ Mumbai របស់​ឥណ្ឌា (University of Mumbai)
ចំនួន​អតីត​និស្សិត​​​ដែល​បញ្ចប់​​ក្លាយ​ជា​សេដ្ឋី​​មាន ៦៩ នាក់​
មាន​ទំហំ​ទឹកប្រាក់​សរុប ២៤០ ពាន់​លាន​ដុល្លារ។

៥.សាកលវិទ្យាល័យ Delhi របស់​ឥណ្ឌា (University of Delhi)
ចំនួន​អតីត​និស្សិត​​​ដែល​បញ្ចប់​​ក្លាយ​ជា​សេដ្ឋី​​មាន ៥៨ នាក់​
មាន​ទំហំ​ទឹកប្រាក់​សរុប ៣២ ពាន់​លាន​ដុល្លារ។

៦.សាកលវិទ្យាល័យ New South Wales របស់​​អូស្ត្រាលី (University of New South Wales)
ចំនួន​អតីត​និស្សិត​​​ដែល​បញ្ចប់​​ក្លាយ​ជា​សេដ្ឋី​​មាន ៥៣ នាក់
មាន​ទំហំ​ទឹកប្រាក់​សរុប ៥៧ ពាន់​លាន​ដុល្លារ។

៧.សាកលវិទ្យាល័យ Sydney របស់​​អូស្ត្រាលី (University of Sydney)
ចំនួន​អតីត​និស្សិត​​​ដែល​បញ្ចប់​​ក្លាយ​ជា​សេដ្ឋី​​មាន ៥៥ នាក់​
មាន​ទំហំ​ទឹកប្រាក់​សរុប ៣៩ ពាន់​លាន​ដុល្លារ។

៨.សាកលវិទ្យាល័យ​ជាតិ​របស់​តៃវ៉ាន់ (National Taiwan University)
ចំនួន​អតីត​និស្សិត​​​ដែល​បញ្ចប់​​ក្លាយ​ជា​សេដ្ឋី​​មាន ៣៣ នាក់​
មាន​ទំហំ​ទឹកប្រាក់​សរុប ៤៥ ពាន់​លាន​ដុល្លារ។

៩.សាកលវិទ្យាល័យMonash របស់​​អូស្ត្រាលី​ (Monash University)
ចំនួន​អតីត​និស្សិត​​​ដែល​បញ្ចប់​​ក្លាយ​ជា​សេដ្ឋី​​មាន ៣០ នាក់​
មាន​ទំហំ​ទឹកប្រាក់​សរុប ១៥ ពាន់​លាន​ដុល្លារ។

១០.សាកលវិទ្យាល័យ Melbourne របស់​​អូស្ត្រាលី​ (University of Melbourne)
ចំនួន​អតីត​និស្សិត​​​ដែល​បញ្ចប់​​ក្លាយ​ជា​សេដ្ឋី​​មាន ៣៧ នាក់​
មាន​ទំហំ​ទឹកប្រាក់​សរុប ៣០ ពាន់​លាន​ដុល្លារ៕

ប្រភព៖ CNBC 

X
5s