កំណើនប្រជាជនពិភពលោកត្រូវបានគេព្យាករណ៍ថាអាច​នឹងមានកំណើនយឺតបំផុតនៅចុងសតវត្សរ៍នេះ​



ជាដំបូងក្នុងប្រវត្តិសាស្ត្រសម័យទំនើប ប្រជាជនក្នុងពិភពលោកត្រូវបានគេព្យាករណ៍ថា ស្ទើរតែនឹងបញ្ឈប់កំណើននៅចុងសតវត្សរ៍នេះ ដោយសារការធ្លាក់ចុះអត្រានៃការមានបុត្រ នេះបើយោងតាមទិន្នន័យវិភាគពី Pew Research Center សហរដ្ឋអាមេរិក។

នៅឆ្នាំ ២១០០ ចំនួនប្រជាជននឹងកើនដល់ ១០.៩ ប៊ីលានដុល្លារ ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំគឺ ០.១% ហើយតួលេខនេះបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងលើសអត្រាបច្ចុប្បន្នដែល (១.០៧%)។ ចន្លោះពីឆ្នាំ ១៩៥០ ដល់សព្វថ្ងៃ ចំនួនប្រជាជនមានការកើនឡើងពី ២.៥ ប៊ីលាននាក់ ទៅ ៧.៧ ប៊ីលាននាក់។  

១) អត្រាមានបុត្រសម្រាប់ស្រ្តីម្នាក់គឺ ១.៩% ក្នុងឆ្នាំ ២១០០ ធ្លាក់ចុះពីអត្រាបច្ចុប្បន្ន ២.៥%

មានអាចនឹងមានការធ្លាក់ចុះ ពីព្រោះអត្រានៃអ្នកពពោះជំនួសក៏មានការធ្លាក់ចុះដូចគ្នាក្នុងឆ្នាំ ២០៧០ ហើយការពពោះជំនួសនេះវាជួយរក្សាលំនឹងនៃចំនួនប្រជជន។

២) អាយុដែលជាមេដ្យានក្នុងពិភពលោកត្រូវបានគេព្យាករណ៍គឺ កើនដល់អាយុ ៤២ឆ្នាំ ក្នុងឆ្នាំ ២១០០ ដែលបច្ចុប្បន្នគឺអាយុមេដ្យានគឺ ៣១ឆ្នាំ។ 

៣) មានតែទ្វីបអាហ្វ្រិកមួយទេដែលនៅរក្សាបានភាពរឹងមាំនៃកំណើនប្រជាជនក្នុងនេះសតវត្សរ៍

 

៤) អឺរ៉ុប និងអាមេរិកឡាទីន ត្រូវបានគេរំពឹងថានឹងមានការធ្លាក់ចុះក្នុងឆ្នាំ ២១០០ ខណៈដែលទ្វីបអាស៊ីនឹងមានកំណើនប្រជាជនចន្លោះពី ៤.៦ ប៊ីលាននាក់ក្នុងឆ្នាំ ២០២០ ទៅដល់ ៥.៣ ប៊ីលាននាក់ក្នុងឆ្នាំ ២០៥៥ បន្ទាប់ពីនោះវានឹងត្រូវធ្លាក់ដូចគ្នា

៥) ចំពោះតំបន់អាមេរិកខាងជើង ការធ្វើចំណាកស្រុកត្រូវបានគេរំពឹងថានឹងក្លាយជាកត្តាចំបងមួយក្នុងការបន្តកំណើនប្រជាជន

៦) មាន ៦ ប្រទេសដែលបានព្យាករណ៍ថាមានកំណើនប្រជាជននឹងមានច្រើនជាងពាក់កណ្តាល នៃចំនួនប្រជាជនពិភពលោកក្នុងឆ្នាំ ២១០០ 

ប្រទេសទាំង ៦ នោះមាន ៥ ស្ថិតក្នុងតំបន់អាព្រិចមានដូចជា ប្រទេសនីហ្សេរីយ៉ា សាធារណៈរដ្ឋកុងហ្គោ ប្រទេសតង់ហ្សានៀ ប្រទេសអេត្យ៉ូពី និងអង់ហ្គោឡា ចំណែកប្រទេសមួយទៀតដែលមិនស្ថិតក្នុងតំបន់អាព្រិចទេនោះគឺ ប្រទេសប៉ាគីស្ថាន។

៧) ឥណ្ឌានឹងវ៉ាដាច់ប្រទេសចិនជាប្រទេសដែលមានប្រជាជនច្រើនជាងគេក្នុងឆ្នាំ ២០២៧

៨) ៩០ ប្រទេសនឹងមានការធ្លាក់ចុះចំនួនប្រជាជនចន្លោះពីឆ្នាំ ២០២០ ទៅ ២១០០ 

ពីរភាគបី (២/៣) នៃប្រទេសក្នុងទឹកដីអឺរ៉ុបនឹងធ្លាក់ចុះនៃអត្រាកំណើនប្រជាជននេះនៅឆ្នាំ ២១០០។ ៥០ ប្រទេសនៃតំបន់អាមេរិកឡាទីន និងតំបន់ការីបៀន ក៏នឹងមានការថយចុះកំណើនដូចគ្នា។

 

១០) អត្រាកំណើតថ្មីនៃទារកក្នុងតំបន់អាហ្វ្រិកនឹងកើនលើសតំបន់អាស៊ីនៅឆ្នាំ ២០៦០

១១) ប្រទេសនៃតំបន់អាមេរិកឡាទីន និងតំបន់ការីបៀន នឹងមានអត្រាមនុស្សចាស់ច្រើនជាងគេនៅឆ្នាំ ២១០០៕ 

ដោយ៖ យ៉ាយ៉ា

 

X
5s