កម្ពុជា​រំពឹង​ទាក់​ទាញ​ទេសចរ​ចិន​បាន​៣​លាន​នាក់​ក្នុង​ឆ្នាំ​២០២០​ខណៈ​ប្រទេស​នេះ​ជា​ទីផ្សារ​ធំ​លេខ​១​



រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ប្រទេស​ចិន​បាន​ក្លាយ​ជា​ទីផ្សារ​ធំ​ជាង​គេ​លេខ​មួយ​របស់​កម្ពុជា ទាំង​វិស័យ​សំណង់​អចលនទ្រព្យ រួម​ទាំង​ទេសចរណ៍​ផង​ដែរ។ ជា​មួយ​គ្នា​នេះ​កម្ពុជា​រំពឹង​ថា​ក្នុង​ឆ្នាំ​២០១៩ ទេសចរណ៍​ចិន​នឹង​កើន​ឡើង​ដល់ ២.៦​លាន​នាក់ និង ៣​លាន​នាក់ នៅឆ្នាំ២០២០។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ក្រសួង​ទេសចរណ៍។

តាម​ប្រភព​ពី​ក្រសួង​បាន​បង្ហាញ​ថា កាល​ពី​កំឡុង​ឆ្នាំ​២០១៨​ កម្ពុជា​ទទួល​បាន​ទេសចរណ៍​អន្តរជាតិ​ចំនួន ៦.២​លាន​នាក់ កើន​ឡើង​ ១០.៧% ​ក្នុង​នោះ​ទេសចរណ៍​ចិន​មាន​ចំនួន​២​លាន​នាក់​ ដែល​បាន​កើន​ឡើង​ចំនួន​៣៣% ហើយ​ក្នុង​ឆ្នាំ​២០១៩​នេះ កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​ទេសចរណ៍​អន្តរជាតិ​ចំនួន​ ៦.៧​លាន​នាក់​ ក្នុង​នោះ​ទេសចរណ៍​ចិន​ចំនួន​២.៦​លាន​នាក់ ហើយ​ឆ្នាំ​២០២០ និង​ទទួល​បាន​៣លាន​នាក់ ក្នុង​ចំណោម​ទេសចរណ៍​អន្តរជាតិ​៧​លាន​នាក់។

ប្រភព​ខាង​លើ​បញ្ជាក់​ថា  ដើម្បី​ឆ្លើយតប​នឹង​កំណើន​ទេសចរ នៅ​ឆ្នាំ​២០២០ កម្ពុជា​ត្រូវ​ការ​កម្លាំង​ពលកម្ម​ថ្មី​ចំនួន​ប្រមាណ ២០​ម៉ឺន​នាក់​បន្ថែម​ទៀត។ ដូចនេះ ក្រសួង​ទេសចរណ៍​កំពុង​ដោះស្រាយ​បញ្ហា​ប្រឈម​ខាង​លើ ពោល​គឺ​ត្រូវ​ជំរុញ​ការ​បណ្ដុះបណ្ដាល​កម្លាំង​ពលកម្ម​ថ្មី​ និង​បំពាក់​បំប៉ន​ជំនាញ​បន្ថែម​ទៀត​ដល់​អ្នក​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍៕

រូបភាព៖ RFI

ដោយ៖ ជួប ស្រីរ័ត្ន

X
5s