កូរ៉េខាងត្បូងនៅតែឈានមុខគេលើតារាងឆ្នាំ ២០១៩ ជាប្រទេសនវានុវត្តខ្ពស់បំផុតលើពិភពលោក​



បន្ទាប់ពីបានធ្លាក់ចេញពីក្នុងចំណោមកំពូលប្រទេសទាំង ១០ លើតារាង Bloomberg ជាប្រទេសនវានុវត្តខ្ពស់បំផុតលើពិភពលោក (Most Innovative Countries) កាលពីឆ្នាំ ២០១៨ សហរដ្ឋអាមេរិកបានលោតហក់មកចាប់ចំណាប់ថ្នាក់លេខ ៨ វិញក្នុងឆ្នាំ ២០១៩ នេះ។ ប៉ុន្តែប្រទេសកូរ៉េខាងត្បូងនៅតែជាស្ដេចលើតារាងនេះដោយបន្តស្នាក់នៅលើចំណាត់ថ្នាក់លេខ ១ មកទល់ឆ្នាំ ២០១៩ នេះ។

ផ្អែកលើទិន្នន័យដែលបានមកពីប្រភពរួមមានធនាគារពិភពលោក (World Bank) និង IMF និង OECD ហើយនិងរបាយការណ៍ប្រចាំឆ្នាំរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ធ្វើការវាយតម្លៃលើលក្ខខណ្ឌទាំង ៧ ដែលមានដូចជាការចំណាយលើការស្រាវជ្រាវ និងចំណាយលើការអភិវឌ្ឍដែលគិតជាភាគរយនៃ GDP សមត្ថភាពផលិត ផលិតភាព សកម្មភាពប៉ាតង់ ការប្រមូលផ្តុំរបស់អ្នកស្រាវជ្រាវ និងការប្រមូលផ្ដុំនៃក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ៗ។ ប្រទេសនីមួយៗត្រូវបានគេដាក់ពិន្ទុនៅលើខ្នាត ០-១០០ ដោយផ្អែកលើលក្ខខណ្ឌទាំង ៧ នោះ។ បច្ចុប្បន្ននេះ កំពូលប្រទេសទាំង ១០ ដែលពិន្ទុច្រើនជាងគេមាន កូរ៉េខាងត្បូង អាឡឺម៉ង់ ហ្វាំងឡង់ ស្វ៊ីស អ៊ីស្រាអែល សិង្ហបុរី ស៊ុយអែត សហរដ្ឋអាមេរិក ជប៉ុន និងបារាំង។

ប្រទេសនវានុវត្តខ្ពស់បំផុតលើពិភពលោកទាំង ២០ នៅលើពិភពលោកសម្រាប់ឆ្នាំ ២០១៩៖

១. កូរ៉េខាងត្បូង

២. អាឡឺម៉ង់

៣. ហ្វាំងឡង់

៤. ប្រទេសស្វីស

៥. អ៊ីស្រាអែល

៦. សិង្ហបុរី

៧. ស៊ុយអែត

៨. សហរដ្ឋអាមេរិក

៩. ជប៉ុន

១០. បារាំង

១១. ប្រទេសដាណឺម៉ាក

១២. ប្រទេសអូទ្រីស

១៣. បែលហ្ស៊ិក

១៤. អៀរឡង់

១៥. ហូល្លង់

១៦. ប្រទេសចិន

១៧. ន័រវែស

១៨. ចក្រភពអង់គ្លេស

១៩. អូស្ត្រាលី

២០. កាណាដា

ដោយ៖ នឿន វណ្ណៈ

X
5s