ប្រទេសទាំង ១០ដែលមានអត្រាអតិផរណាកើនឡើងខ្ពស់ជាងគេ​



អត្រាអតិផរណាមានឥទ្ធិពលធំទៅលើស្ថានភាពហិរញ្ញវត្ថុ ដែលប៉ះពាល់ទៅដល់ការបង់ប្រាក់កម្ចី ការសន្សំ និងការចំណាយលើការចាយវាយរបស់ប្រជាជនជាដើម។ អត្រាអតិផរណាក្នុងពិភពលោកមានកំណើនប្រមាន ៣.៦ ភាគរយ នេះបើយើងតាមមូនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ អត្រាអតិផរណាកើនឡើងខ្ពស់ ហើយប្រសិនបើវានៅតែបន្តឡើងថែមទៀត នោះវាធ្វើឲ្យអាជីវកម្មពិបាកក្នុងការកំណត់តម្លៃទំនិញឲ្យត្រឹមត្រូវ។ ខាងក្រោមនេះគឺជាប្រទេសទាំង ១០ដែលមានអត្រាអតិផរណាកើនឡើងខ្ពស់ជាងគេ៖

១) ប្រទេសវ៉េណេស៊ុយអេឡា ២៨២ ៩៧២,៨០ភាគរាយ

២) ប្រទេសស៊ីមបាវ៉េ ១៧៥,៦៦ភាគរាយ

៣) ប្រទេសស៊ូដង់ខាងត្បូង ៥៦,១០ភាគរយ

៤) ប្រទេសអាសង់ទីន ៥៥,៨០ភាគរយ

៥) ប្រទេសអ៊ីរ៉ង់ ៥០,៤០ភាគរយ

៦) ប្រទេសស៊ូដង់ ៤៧,៨០ភាគរយ

៧) ប្រទេសលីបេរីយ៉ា ២៣,៣០ភាគរយ

៨) ប្រទេសហៃទី ១៨ ភាគរយ

៩) ប្រទេសសៀរ៉ាឡេអូន ១៧,៤៦ភាគរយ

១០) អង់គោឡា ១៦,៩៤ភាគរយ

ប្រទេសវ៉េណេស៊ុយអេឡា ជាប់ចំណាត់ថ្នាក់លេខ១ជាប្រទេសដែលមានអត្រាអតិផរណាកើនខ្ពស់ជាងគេ ដែលគេប៉ានស្មានថាមានកំណើនជិត ៣០០ ០០០ភាគរយកាលពីខែមេសា។ អត្រាអតិផរណានេះនឹងនៅតែបន្តកើនឡើងដោយសារតែបញ្ហានយោបាយនិងសេដ្ឋកិច្ច។ មូនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានធ្វើការទស្សទាយថាអតិផរណាប្រទេសនេះនឹងកើនឡើងដល់ ១០លានភាគរយនាចុងឆ្នាំនេះ។ មនុស្សជិត ៤លាននាក់បានភេសខ្លួនចេញពីប្រទេសនេះដោយសារតែស្ថានភាពនយោបាយនិងសេដ្ឋកិច្ច នេះបើយោងតាម UN Refugee Agency៕

ដោយ៖ លង់ វណ្ណៈ

 

 

 

X
5s