ទំហំនៃការជួញដូរមូលបត្រសម្រាប់ថ្ងៃព្រហស្បត្តិ៍ ទី ១៥ សីហា ២០១៩
សម្រាប់ថ្ងៃព្រហស្បត្តិ៍ទី ១៥ ខែសីហានកន្លងទៅ គេសង្កេតឃើញថាភាគហ៊ុនចំនួន ២ ក្នុងចំណោមភាគហ៊ុនទាំង ៥ ក្នុងផ្សារមូលបត្រកម្ពុជាមានការកើនឡើង។
ថ្លៃភាគហ៊ុនGTI និងPPAP បានកើនដល់៤.៤៦០រៀល និង៩.៣២០រៀល ពោលគឺកើនឡើង៤០រៀល និង៨០រៀល រៀងគ្នា។ ផ្ទុយទៅវិញ ថ្លៃភាគហ៊ុនPWSA និងPAS បានធ្លាក់មកត្រឹម៥.៩៨០រៀល និង១៤.៦០០រៀល ខណៈដែលPPSP បានរក្សាលំនឹងថេរនៅថ្លៃ២.៧៤០រៀល។ សន្ទស្សន៍ផ.ម.ក. ក្នុងថ្ងៃនេះ បានធ្លាក់ចុះ០,៨៨% មកត្រឹម៦៣៥,៤០ ពិន្ទុ។ ចំណែកឯទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ៣៩,៦៣ លានរៀល៕
ប្រភព៖ ផ្សារមូលបត្រកម្ពុជា