វៀតណាមត្រូវគេព្យាករណ៍ថានឹងមានកំណើនសេដ្ឋកិច្ចស៊ីដាច់គេក្នុងឆ្នាំ ២០១៩ ក្នុងប៉ូលអាស៊ាន​



ធនាគារ Standard Chartered បានធ្វើការព្យាករថាប្រទេសវៀតណាមនឹងនៅតែជាប្រទេសអាស៊ានដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតដោយកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ ២០១៩ ឡើងមកដល់ ៦.៩ ភាគរយ។

Street, Commuters, Commute, City, Transport

វិស័យឧស្សាហកម្មដែលជំរុញដោយការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅតែជាកត្តាគន្លឹះសំខាន់ក្នុងការរុញសេដ្ឋកិច្ចប្រទេសមួយនេះឲ្យមានសន្ទុះការលូតលាស់យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។

យោងតាមលោក Chida Narayanan ដែលជាសេដ្ឋកិច្ចវិទូនៃ Standard Chartered Bank បានឲ្យដឹងថាផ្នែកម៉ាក្រូសេដ្ឋកិច្ចរបស់់វៀតណាមមានស្ថិរភាព (១៨ ពាន់់លានដុល្លារអាមេរិក) ក្នុងឆមាសទីមួយក្នុងឆ្នាំ ២០១៩ ដែលគេព្យាការថានឹងមានការកើនឡើងខ្ពស់លើសពី ៦.៧ ភាគរយក្នុងពេលដំណាច់ឆ្នាំនេះ។

ការនាំចេញរបស់វៀតណាមនៅតែមានសន្ទុះស្ថិរហើយជាពិសេសនោះ វិស័យនាំចេញនេះនាំមុខលើប្រទេសជិតខាងផងដែរ។ ប៉ុន្តែការនាំចេញគ្រឿងអេឡិចត្រូនិកដែលក្ដោបក្ដាប់ជាងមួយភាគបីក្នុងវិស័យនេះនឹងជួបប្រទះការធ្លាក់ចុះជាងមុនបន្ដិចដោយសារតម្រូវការហើយតម្លៃ semiconductor មានការធ្លាក់ចុះជាងមុន។ ហើយផលិតផលវាយនភណ្ឌនិងកសិកម្មនៅតែបន្តជួបការធ្លាក់ចុះដដែរ។ ចំណែកឯកំណើននាំចូលត្រូវបានគេរំពឹងថានឹងនៅក្បែរ ១០% លើការនាំចូលទំនិញមូលធនដែលកត្តានេះនឹងរក្សាតុល្យភាពពាណិជ្ជកម្មក្នុងអតិរេកក្នុងឆ្នាំ ២០១៩ នេះ។

ជាពិសេសនោះធនាគាររដ្ឋវៀតណាមនៅតែបន្តបញ្ជុះអត្រាការប្រាក់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចដោយមានអតិផរណាទាប។ ហើយយ៉ោងតាមការព្យាករណ៍របស់ក្រុមហ៊ុន Standard Chartered បានបង្ហាញថាអតិផរណានឹងកើនឡើងតិចតួចនៅក្នុងរយៈពេល ៦ ខែចុងក្រោយនៃឆ្នាំនេះជាមធ្យម ២.៨% បើប្រៀបធៀបទៅនឹង ២.៦ ភាគរយនៅឆមាសទីមួយនៃឆ្នាំនេះនិងអតិផរណាស្នូលដែលមិនរាប់បញ្ចូលតម្លៃអាហារ ថាមពល សេវាថែទាំសុខភាព និងសេវាកម្មអប់រំ៕

ដោយ៖ នឿន វណ្ណៈ

 

X
5s