រាជរដ្ឋាភិបាលប្រកាសឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះអ្នកនិយមល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិច​



នាពេលបច្ចុប្បន្ននេះ មានមនុស្សមួយចំនួនកំពុងមានសកម្មភាពលើការភ្នាល់តាមអនឡាញ ដែលស្ទើរតែយកវាធ្វើជាអាជីវកម្មទៅហើយ។ អាជីវកម្មភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ិនធើណេតអនឡាញ (Internet Online) មួយចំនួនទាំងក្នុងនិងក្រៅប្រទេសទទួលបានគោលការអនុញ្ញាតត្រឹមត្រូវ ខណៈមួយចំនួនទៀតយកសកម្មភាព ទាំងនោះជាអំពើឆបោក កែងបន្លំ ឬជាការជំរិតសាធារណៈជនតាមគ្រប់រូបភាព។ កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៩ នេះ រាជរដ្ឋាភិបាលបានចេញសារាចរណែនាំឲ្យមាន “ការពង្រឹងការគ្រប់គ្រងលើអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ីនធើណេតអនឡាញក្នុង និងក្រៅប្រទេសនិងគ្រប់រូបភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា"។

 

X
5s