ក្រុមហ៊ុនយក្សទាំង ១៤ របស់ប្រទេសចិន មានតម្លៃខ្លួនរាប់ពាន់លានដុល្លារ​



កំឡុងពេលជាប់គាំងក្នុងសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក ក្រុមហ៊ុនចិនធំៗកំពុងអភិវឌ្ឍខ្លួនបន្តទៅមុខយ៉ាងខ្លាំងក្លា។ Fortune Magazine បានបញ្ចេញនូវតារាង 2019 Global 500 ដែលបានចាត់ចំណាត់ថ្នាក់ក្រុមហ៊ុនធំៗក្នុងពិភពលោកតាមរយៈប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុននីមួយៗ។ បើគិតចាប់តាំងពីការធ្វើចំណាត់ថ្នាក់លើកដំបូងរាប់ពីឆ្នាំ ១៩៩០មក ឃើញថាក្រុមហ៊ុនចិនជាប់លើតារាងមានចំនួនច្រើនជាងក្រុមហ៊ុនអាមេរិក។

បើយោងតាម Markets Insider ដែលបានបញ្ចូលនូវក្រុមហ៊ុនធំជាងគេក្នុងប្រទេសចិន ដោយចាត់ចំណាត់ថ្នាក់ដោយផ្អែកលើទំហំទឹកប្រាក់របស់ក្រុមហ៊ុននីមួយៗ។ ក្រុមហ៊ុនទាំងនោះរាប់ចាប់តាំងពីក្រុមហ៊ុនបច្ចេកវិទ្យា ក្រុមហ៊ុនប្រេងនិងហ្គាស និងធនាគារជាដើម។ ខាងក្រោមនេះគឺជាក្រុមហ៊ុនធំៗទាំង ១៤ របស់មហាយក្សចិន ដោយធ្វើចំណាត់ថ្នាក់តាមតម្លៃទីផ្សារ៖

១) ក្រុមហ៊ុនអាលីបាបា (Alibaba)៖ 

ប្រភេទក្រុមហ៊ុន៖ សហប្រតិបត្តិការរួម

តម្លៃទីផ្សារ៖ ៤៥៣ ពាន់លានដុល្លារអាមេរិក

ចំណូលសរុបប្រចាំឆ្នាំ៖ ៥៦ ពាន់លានដុល្លារអាមេរិក

២) ក្រុមហ៊ុន Tencent

ប្រភេទក្រុមហ៊ុន៖ សហប្រតិបត្តិការរួម

តម្លៃទីផ្សារ៖ ៤៣៦ ពាន់លានដុល្លារអាមេរិក

ចំណូលសរុបប្រចាំឆ្នាំ៖ ៤៨ ពាន់លានដុល្លារអាមេរិក

 

៣) ធនាគារ Industrial and Commercial Bank of China

ប្រភេទក្រុមហ៊ុន៖ ធនាគារ

តម្លៃទីផ្សារ៖ ២៨២ ពាន់លានដុល្លារអាមេរិក

ចំណូលសរុបប្រចាំឆ្នាំ៖ ១៧៦ ពាន់លានដុល្លារអាមេរិក

៤) ក្រុមហ៊ុន Ping An Insurance

ប្រភេទក្រុមហ៊ុន៖ ធានារ៉ាប់រង

តម្លៃទីផ្សារ៖ ២២៨ ពាន់លានដុល្លារអាមេរិក

ចំណូលសរុបប្រចាំឆ្នាំ៖ ១៦៨ ពាន់លានដុល្លារអាមេរិក

៥) ធនាគារ China Construction Bank

ប្រភេទក្រុមហ៊ុន៖ ធនាគារ

តម្លៃទីផ្សារ៖ ២០០ ពាន់លានដុល្លារអាមេរិក

ចំណូលសរុបប្រចាំឆ្នាំ៖ ១៧៧ ពាន់លានដុល្លារអាមេរិក

៦) ធនាគារ Agricultural Bank of China

ប្រភេទក្រុមហ៊ុន៖ ធនាគារ

តម្លៃទីផ្សារ៖ ១៧៨ ពាន់លានដុល្លារអាមេរិក

ចំណូលសរុបប្រចាំឆ្នាំ៖ ១៤២ ពាន់លានដុល្លារអាមេរិក

៧) Kweichow Moutai

ប្រភេទក្រុមហ៊ុន៖ ភេសជ្ជៈ

តម្លៃទីផ្សារ៖ ១៧៥ ពាន់លានដុល្លារអាមេរិក

ចំណូលសរុបប្រចាំឆ្នាំ៖ ១១ ពាន់លានដុល្លារអាមេរិក

៨) PetroChina

ប្រភេទក្រុមហ៊ុន៖ ប្រេងសាំងនិងហ្គាស

តម្លៃទីផ្សារ៖ ១៦៣ ពាន់លានដុល្លារអាមេរិក

ចំណូលសរុបប្រចាំឆ្នាំ៖ ៣៥៨ ពាន់លានដុល្លារអាមេរិក

៩) ធនាគារ Bank of China

ប្រភេទក្រុមហ៊ុន៖ ធនាគារពាណិជ្ជ

តម្លៃទីផ្សារ៖ ១៤៧ ពាន់លានដុល្លារអាមេរិក

ចំណូលសរុបប្រចាំឆ្នាំ៖ ១៣០ ពាន់លានដុល្លារអាមេរិក

១០) ធនាគារ China Merchants Bank

ប្រភេទក្រុមហ៊ុន៖ ធនាគារពាណិជ្ជ

តម្លៃទីផ្សារ៖ ១៣២ ពាន់លានដុល្លារអាមេរិក

ចំណូលសរុបប្រចាំឆ្នាំ៖ ៥៣ ពាន់លានដុល្លារអាមេរិក

១១) China Life Insurance Company

ប្រភេទក្រុមហ៊ុន៖ ធានារ៉ាប់រង

តម្លៃទីផ្សារ៖ ១១១ ពាន់លានដុល្លារអាមេរិក

ចំណូលសរុបប្រចាំឆ្នាំ៖ ៩៦ ពាន់លានដុល្លារអាមេរិក

១២) ក្រុមហ៊ុន China Petroleum & Chemical Corporation (Sinopec)

ប្រភេទក្រុមហ៊ុន៖ ប្រេងសាំង ហ្គាស និងសារធាតុគីមី

តម្លៃទីផ្សារ៖ ៨៩ ពាន់លានដុល្លារអាមេរិក

ចំណូលសរុបប្រចាំឆ្នាំ៖ ៤៣៧ ពាន់លានដុល្លារអាមេរិក

១៣) ក្រុមហ៊ុនសារជីវកម្ម  China National Offshore Oil Corporation

ប្រភេទក្រុមហ៊ុន៖ ប្រេងសាំង ហ្គាស និងសារធាតុគីមី

តម្លៃទីផ្សារ៖ ៧៥ ពាន់លានដុល្លារអាមេរិក

ចំណូលសរុបប្រចាំឆ្នាំ៖ ៣៤ ពាន់លានដុល្លារអាមេរិក

១៤) Wuliangye Yibin Co.

ប្រភេទក្រុមហ៊ុន៖ ភេសជ្ជៈ

តម្លៃទីផ្សារ៖ ៧០ ពាន់លានដុល្លារអាមេរិក

ចំណូលសរុបប្រចាំឆ្នាំ៖ ២,៩ ពាន់លានដុល្លារអាមេរិក៕

 

ដោយ៖ លង់ វណ្ណៈ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

X
5s