តើឥណ្ឌាអាចនឹងរៀនសូត្រពីវៀតណាមក្នុងការពង្រីកការនាំចេញបានទេ?
ក្រឡែកទៅមើលការនាំចេញរបស់ប្រទេសវៀតណាមកាលពីឆ្នាំ ១៩៦០ មានត្រឹមតែ ៦% ប៉ុណ្ណោះនៃប្រទេសឥណ្ឌា តែបានកើនឡើង ១៣% នៅឆ្នាំ ១៩៩០ ហើយក៏បន្តកើនឡើងដល់ ៣៤% នៅឆ្នាំ ២០០០ ចំណែកឆ្នាំ ២០១៨ ឈានដល់ ៧៥% វ៉ាដាច់ប្រទេសឥណ្ឌាតែម្តង។
កំណើននៃការនាំចេញរបស់ឥណ្ឌាបានកើនឡើងដល់ចំនុចកំពូលក្នុងខែកក្កដាក្នុងអត្រា ២.៣% តែបើគិតពីរយៈពេល ៤ឆ្នាំចុងក្រោយ មធ្យមភាគរបស់នៃការនាំចេញនេះមានត្រឹមតែ ០.២% ប៉ុណ្ណោះ។ វាជាសញ្ញាមួយបង្ហាញថា ឥណ្ឌាឈរនៅចំណាត់ថ្នាក់លេខ ៣ ប៉ុណ្ណោះនៃអ្នកដែលមានការរីកចម្រើនផ្នែកនាំចេញលំដាប់ពិភពលោកបើធៀបនឹងរយៈពេលដូចគ្នាក្នុងគ្រាកន្លងមកចន្លោះពីឆ្នាំ ២០១០ ដល់ ២០១៤។ ទោះជាយ៉ាងណាក៏ដោយសេដ្ឋកិច្ចនាំចេញរបស់ឥណ្ឌាបានកើនដល់ ៩.២% ក្នុងមួយឆ្នាំ។ ភាពយឺតយ៉ាវនៃកំណើនការនាំចេញ និងបានប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិរបស់ឥណ្ឌា ហើយវាក៏ជាដំណឹងមួយអាក្រក់ផងដែរ។
សូម្បីប្រទេសចិនជាប្រទេសដែលមានការនាំចេញលំដាប់កំពូលពិភពលោក ក៏នៅតែត្រូវបានវៀតណាមឆ្លៀតច្បិចយកទីផ្សារបាន ក្រោយមានសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក នេះបើធៀបជាមួយសេដ្ឋកិច្ចនាំចេញរបស់ឥណ្ឌាគឺដាច់ឆ្ងាយណាស់។
នៅពេលដែលសេដ្ឋកិច្ចឥណ្ឌាកំពុងបោះជំហានទៅមុខ ដូចជាលើការវិនិយោគ និងការប្រើប្រាស់ក្នុងស្រុក និងកំណើននៃការនាំចេញលឿន គឺជាមធ្យោបាយតែមួយគត់ឥណ្ឌាដែលចេញពីភាពស្ងប់ស្ងាត់ឥណ្ឌាគួរតែរៀនសូត្រពីប្រទេសវៀតណាម។ នៅពេលដែលប្រទេសចិនបានចាប់ផ្តើមចាកចេញពីទីផ្សារវាយនភណ្ឌហើយបានឈានទៅរកការនាំចេញដែលមានតម្លៃខ្ពស់ជាងមុននោះ គឺមានប្រទេសមួយចំនួនដូចជាប្រទេសវៀតណាម និងបង់ក្លាដែសជាដើមកំពុងទទួលបានផលច្រើនបំផុតលើវិស័យវាយនភណ្ឌ។ ហើយសព្វថ្ងៃនេះនៅពេលដែលក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចធំៗ រួមទាំងក្រុមហ៊ុនផលិតទូរស័ព្ទចល័តស្មាតហ្វូន ចង់កាត់បន្ថយហានិភ័យហើយព្យាយាមរំកិលខ្លួនចេញពិប្រទេសចិន ហើយសម្លឹងចាប់យកទីផ្សារប្រទេសវៀតណាម។
អ្វីដែលវៀតណាមបានធ្វើដើម្បីសម្រេចបានសេដ្ឋកិច្ចល្អប្រសើរបែបនេះ គឺការកាត់បន្ថយពន្ធនាំចេញនាំចូលជាការទាក់ទាញ វិនិយោគពីបរទេស ក្នុងឆ្នាំ ១៩៩៥ វៀតណាមបានចូលពាណិជ្ជកម្មសេរីក្នុងរំបន់អាស៊ាន និងចុះហត្ថលេខាពាណិជ្ជកម្មសេរីជាមួយសហរដ្ឋអាមេរិកនៅឆ្នាំ ២០០០ និង នៅឆ្នាំ ២០១៨ ចូលជា Trans-Pacific Partnership។ ក្នុងពេលនេះវៀតណាមកំពុងជាប់ជាប្រទេសដែលអនុវត្តពន្ធទាបជាងគេក្នុងពិភពលោក និងជាប្រទេសដែលមានក្រុមហ៊ុនអេឡិចត្រូនិច មានឧស្សាហកម្មធុនធ្ងន់ច្រើន ដែលជាហេតុជំរុញការនាំចេញខ្ពស់ក្នុងរយៈពេលជាង ១០ឆ្នាំក្រោយនេះ។ វានៅមិនទាន់អស់នៅឡើយទេ ព្រោះវិនិយោគិននឹងបង្កើនចម្ងាយរបស់ខ្លួនដើម្បីវិនិយោគក្នុងតំបន់ ឬប្រទេសណាមួយល្គឹកណាមានហេដ្ឋារចនាសម្ព័ន្ធល្អ និងគ្រប់គ្រាន់។ តាមទិន្នន័យពីគេហទំព័ររបស់រដ្ឋាភិបាលវៀតណាមបានឲ្យដឹងថា ៧១% នៃការនាំចេញគឺបានមកពីវិស័យវិនិយោគផ្ទាល់ពីបរទេស ហើយក៏បានមកពីអំណោយផលនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរក្នុងស្រុកដែរ៕
ក្នុងឆ្នាំ ២០១០ ការនាំចេញរួមលើវិស័យវាយនភណ្ឌ និងស្បែកជើងមាន ២២% នៃការនាំចេញសរុបរបស់វៀតណាម ខណៈការនាំចេញជាទូទៅដូចជា អាហារសមុទ្រ អង្ករ ប្រេងឆៅ កៅស៊ូនិងឈើមានចំនួន ២៦% នៃផលិតផលសរុប និងគ្រឿងអេឡិចត្រូនិកមានត្រឹមតែ ៤% ប៉ុណ្ណោះ។ នៅឆ្នាំ ២០១៨ ចំណែកនៃវាយនភណ្ឌនិងស្បែកជើងបានធ្លាក់ចុះបន្តិចទៅ ១៩% នៃការនាំចេញទូទៅបានធ្លាក់ចុះដល់ ១០% ខណៈការនាំចេញគ្រឿងអេឡិចត្រូនិករួមទាំងទូរស័ព្ទចល័តស្មាតហ្វូនឡើងដល់បីដង។
ចំពោះសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិកមិនត្រឹមតែផ្តល់ប្រយោជន៍ដល់ប្រទេសវៀតណាមទេតែក៏ជាឱកាសមួយសម្រាប់ឥណ្ឌាដូចគ្នាពិសេសលើទីផ្សារទូរស័ព្ទចល័តស្មាតហ្វូន។ បើគិតពីបច្ចេកវិទ្យាវិញ ឥណ្ឌាជាប្រទេសមានធនធានមនុស្សច្រើន ឥណ្ឌាក៏មានលទ្ធភាពមិនតិចដែរក្នុងការដណ្តើមយកទីផ្សារទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិចនេះ។ ដោយសារ ៧០-៧៥% នៃពាណិជ្ជកម្មពិភពលោកសព្វថ្ងៃកើតឡើងតាមរយៈ“ ខ្សែសង្វាក់តម្លៃ (Value Chains)” ដែលគ្រប់គ្រងដោយក្រុមហ៊ុនពហុជាតិ ប្រសិនបើឥណ្ឌាមិនអាចដណ្តើមយកទីផ្សារផលិតគ្រឿងអេឡិចត្រូនិចទេ ឥណ្ឌាមិនអាចក្លាយជាអ្នកនាំចេញលំដាប់ពិភពលោក និងមិនអាចតាមទាន់វៀតណាមបានឡើយ៕
ដោយ៖ យ៉ាយ៉ា