ផែនទីបង្ហាញពីសាសនាធំៗនៅក្នុងពិភពលោក សាសនាគ្រឹស្តនិងអ៊ីស្លាមមានអ្នកគោរពច្រើនជាងគេ​



នៅលើពិភពលោកមានសាសនាជាច្រើនផ្សេងៗគ្នាដូចជាសាសនាព្រះពុទ្ធ សាសនាគ្រឹស្ត សាសនាឥស្លាម សាសនាហិណ្ឌូ ជាដើម ប៉ុន្តែនៅមានសាសនាជាច្រើនផ្សេងៗជាច្រើនទៀតក្នុងពិភពលោក។ បើយោងក្រលែកមកមើលរូបភាពនេះ នោះអ្នកនឹងឃើញពីបំណែកចែកនៃសាសនាធំជាមិនខាន ដោយព្រះពុទ្ធសាសនាមាន ៧,២ភាគរយ គ្រឹស្តសាសនាមាន៣២,៨ភាគរយ សាសនាហិណ្ឌូមាន១៣,៨ភាគរយ សាសនាអ៊ីស្លាមមាន ២២,៥ភាគរយ និងសាសនាផ្សេងៗទៀតមាន ១១,៨ភាគរយ៖

១) គ្រឹស្តសាសនា (ពណ៌ខៀវ) មានអ្នកគោរពប្រតិបត្តិភាគច្រើនក្នុងតំបន់អាមេរិក អ៊ឺរ៉ុប និងភាគខាងត្បូងទ្វីបអាហ្រ្វិក

២) សាសនាអ៊ីស្លាម (ពណ៌បៃតង) ជាមានអ្នកគោរពច្រើនជាងគេរាប់ចាប់ពីអាហ្រ្វិកភាគខាងត្បូងទៅដល់មជ្ឈឹមបូព៌ានិងទៅដល់ប្រទេសឥណ្ឌូនេស៊ី

៣) ប្រទេសឥណ្ឌាមានអ្នកកាន់សាសនាហិណ្ឌូច្រើនជាងគេ (ពណ៌ទឹកក្រូចក្រម៉ៅ)

៤) ព្រះពុទ្ធសាសនា (ពណ៌ទឹកក្រូចស្ដើង) មានអ្នកគោរពមួយភាគធំក្នុងតំបន់អាស៊ីអាគ្នេយ៍និងជប៉ុន

៥) ប្រទេសចិនមួយភាគធំ (ពណ៌ប្រផះ) មិនកាន់សាសនា និងកាន់សាសនាចម្រុះ (ពណ៌លឿង)

៦) ទ្វីបអាមេរិកមានប្រជាជនភាគច្រើនកាន់សាសនាគ្រឹស្ត

ខាងក្រោមនេះគឺជារូបភាពបង្ហាញពីប្រទេសក្នុងតំបន់អ៊ឺរ៉ុបដែលភាគច្រើនកាន់សាសនាគ្រឹស្ត៖

 The second-biggest religious affiliation in Europe isn't Islam, but 'none'.

ខាងក្រោមនេះគឺជារូបភាពបង្ហាញអំពីប្រទេសក្នុងទ្វីបអាហ្រ្វិកដែលមានសាសនាធំៗពីរគឺសាសនាគ្រឹស្តនិងសាសនាអ៊ីស្លាម៖

 The map of Africa and is dominated by the world's two largest religions

ខាងក្រោមនេះគឺជាប្រទេសក្នុងតំបន់អាស៊ី ដែលកាន់សាសនាព្រះពុទ្ធច្រើនជាងគេ៖ 

 Close neighbors India, Bangladesh and Myanmar each have a different majority religion.

 

ដោយ៖ លង់ វណ្ណៈ

X
5s