៦ ចំនុចបង្ហាញថាប្រឈមនឹងហានិភ័យខ្ពស់ ធ្វើឲ្យអ្នកមានឱកាសរឹងមាំនិងជោគជ័យច្រើន​



សហគ្រិនជាបុគ្គលដែលចូលចិត្តប្រថុយនឹងហានិភ័យ ដើម្បីកេងចំនេញនិងចាប់យកឱកាសដើម្បីភាពជោគជ័យ។ ឧទាហរណ៍ជាក់ស្តែងដូចជាលោក Warrant Buffet ជាដើម ជាអ្នកវិនិយោគមួយរូបដែលតែងចាប់យកហានិភ័យ ពោលគឺវិនិយោគឬទិញយកក្រុមហ៊ុនក្ស័យធន ឬក្រុមហ៊ុនដែលកំពុងមានវិបត្តិហិរញ្ញវត្ថុរហូតធ្វើឲ្យគាត់ក្លាយជាមហាសេដ្ឋីមកដល់សព្វថ្ងៃ។ តើអ្វីទៅដែលនាំឲ្យអ្នករឹងមាំដោយសារការប្រឈមនឹងហានិភ័យនេះ ចម្លើយមាននៅក្នុងចំនុចខាងក្រោម៖

១) វាធ្វើឲ្យអ្នកក្លាយជាមនុស្សពោរពេញដោយទេពកោសល្យ

ទទួលយកហានិភ័យ ចេះកែប្រែភាពអវិជ្ជមានឲ្យទៅជាឱកាសវាជារឿងគ្រោះថ្នាក់ តែពេលអ្នកអាចធ្វើវាបានមានន័យថាអ្នកជាមនុស្សដែលមានទេពកោសល្យ មានភាពប៉ិនប្រសប់។

២) បង្ហាញថាអ្នកជាមនុស្សដែលមានទំនុកចិត្ត

ចាប់យកហានិភ័យ មិនខុសពីការចាប់យកឱកាសទេព្រោះអ្នកជាមនុស្សដែលមានភាពក្លាហានជាងអ្នកដទៃ អ្នកក៏ជាមនុស្សដែលចូលចិត្តធ្វើជាអ្នកដឹកនាំដោយសារទំនុកចិត្តលើខ្លួនឯងរបស់អ្នក។

៣) ហានិភ័យជាអ្នកបង្រៀននូវមេរៀនល្អច្រើនដល់អ្នក

ឱកាសពីខាងក្រៅ និងការទទួលយកហានិភ័យផ្តល់ឲ្យអ្នកនូវឱកាសអភិវឌ្ឍខាងក្នុង និងជួយដល់ការរីកចម្រើនបានច្រើនជាងអ្វីដែលអ្នករៀននៅសាលា។

៤) ភាពជោគជ័យមិនមកសុំអ្នកជ្រកទេ លុះត្រាអ្នកតាមរកវា

គ្មានទេបុគ្គលដែលទទួលភាពជោគជ័យដោយមិនបានខិតខំប្រឹងប្រែងជំនះការលំបាក មានតែអ្នកដែលហ៊ានប្តូរការលំបាកដើម្បីបានបទពិសោធន៍ទេដែលតែងមានជីវិតប្រសើរ អាចធ្វើការងារបានច្រើនជាងអ្នដទៃព្រោះគេក៏ស្គាល់ពិភពលោកច្រើនជាងអ្នកដទៃដូចគ្នា។

៥) បើនៅតែខ្លាច តើអ្នកអាចសម្រេចបំណងខ្លួនឯងបានទេ? មានតែការប្រថុយទេដែលអាចសម្រេចគោលដៅបាន

ដូចពាក្យចាស់លោកពោលថា “អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកគង់” តែអ្នកដែលស្បែកនៅគង់នេះ បើប៉ះបន្លាបន្តិចគេនឹងឈឺចាប់ ពេលខ្លះអាចបាត់បង់ការគ្រប់គ្រងខ្លួនឯងទៀតផងក៏មាន ព្រោះគេមិនធ្លាប់ឈឺពីមុនមក។ ខុសពីអ្នកហ៊ានដែលស្បែកគេដាច់រលាត់ គេនឹងមិនប្រតិកម្មទេបើគ្រាន់តែស្បែកគេមុតរបស់ស្រួចនិងចេញឈាមបន្តិចនោះ ហើយក៏ងាយនឹងជាសះស្បើយដែរ។

៦) ពិតណាស់ដែលថាទទួលយកហានិភ័យជួយអ្នកជំនះភាពភ័យខ្លាបចំពោះការបរាជ័យបាន

ពេលអ្នកមិនទាន់ចាប់ផ្តើម មិនទាន់ហ៊ានប្រថុយចាប់យកហានិភ័យអ្នកនឹងមានភាពជ័យខ្លាច ខ្លាចថានឹងត្រូវបរាជ័យ តែពេលអ្នកសម្រេចចិត្តយកវា នោះអ្នកនឹងព្យាយាមជំនះការលំបាកស្ទើរគ្របបែបយ៉ាងដើម្បីភាពជោគជ័យ៕

ដោយ៖ យ៉ាយ៉ា

 

X
5s