រដ្ឋាភិបាលថៃកំពុងជំរុញចាត់វិធានការប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ
ព័ត៌មានក្លែងក្លាយកំពុងរីករាលដាលសាយភាយស្ទើរទូទាំងពិភពលោក។ ដូចគ្នានេះដែរ ប្រទេសថៃកំពុងធ្វើការស្នើទៅក្រុមហ៊ុនបង្កើតបច្ចេកវិទ្យាក្នុងតំបន់អាស៊ានទាំង ១០ ប្រទេសក្នុងការទបប់ស្កាត់លំហូរនៃ “ព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយ” ក៏ដូចជាគណនីក្លែងក្លាយដែលកំពុងប្រើប្រាស់ក្នុងបណ្តាញសង្គមនានា នេះជាការលើកឡើងរបស់និយ័តករទូរគមនាគមន៍ក្នុងប្រទេស។
ព័ត៌មានក្លែងក្លាយបានធ្វើឲ្យមានភាពចលាចល និងជាការបំពុលដល់សង្គមជាខ្លាំងព្រោះព័ត៌មានទាំងនោះកំពុងចែកចាយលើបណ្តាញសង្គមយ៉ាងព្រោងព្រាត។ ហើយវាក៏បានធ្វើឲ្យរដ្ឋាភិបាលបាត់បង់ ឬមានភាពខ្វះចន្លោះក្នុងទទួលបានព័ត៌មានពិតប្រាកដដែលគួរទទួលបានផងដែរ។ ការដាក់សំណើនេះបន្ទាប់ពីមានកិច្ចប្រជុំជាមួយប្រទេសជាសមាជិនអាស៊ានទាំង ១០ ក្នុងទីក្រុងបាងកកសប្តាហ៍នេះ។
ការស្នើសុំនេះបានធ្វើឡើងនៅពេលដែលនិយ័តករទូរគមនាគមន៍មកពីសមាគមអាស៊ាន ដែលមានសមាជិក ១០ ប្រទេស និងបាននៅទីក្រុងបាងកកក្នុងគោលបំណងដើម្បីចេញមកនូវគោលការណ៍ណែនាំក្នុងតំបន់ដើម្បីគ្រប់គ្រងបទប្បញ្ញត្តិនានារបស់វេទិកា OTT រួមទាំងគោលនយោបាយពន្ធ។ សំណើរមួយនេះនឹងត្រូវបានពិភាក្សាពី បទបញ្ញត្តិទូរគមនាគមន៍តំបន់អាស៊ានទាំងមូល ( ASEAN Telecommunications Regulators’ Council (ATRC)។ ការជួយសម្របសម្រួលដល់ និងផ្ទៀងផ្ទាត់ក៏ទទួលបានការគាំទ្រដោយរដ្ឋមន្រ្តីឌីជីថលថ្មីរបស់ថៃដែរ ដើម្បីផ្តល់អាទិភាពដល់កិច្ចប្រឹងប្រែងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងរៀបចំ Content ជាច្រើនប្រភេទសម្រាប់ចេញផ្សាយលើគេហទំព័រ និងបណ្តាញសង្គម។
រដ្ឋាភិបាលថៃបានប្រកាសពីផែនការបង្កើតមជ្ឈមណ្ឌលប្រឆាំងនឹងព័ត៌មានក្លែងក្លាយនេះ ត្រូវបានគេព្រួយបារម្ភថានឹងត្រូវបិទសិទ្ធិក្នុងការនិយាយជាសាធារណៈ ឬការបញ្ចេញមតិដោយសេរីជាដើម។ តើតាមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គមបានលើកឡើងថា គោលដៅរបស់មជ្ឈមណ្ឌលដែលបានគ្រោងទុកគឺដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយគ្រប់ប្រភេទដោយផ្តោតលើព័ត៌មានមិនត្រឹមត្រូវ ដែលព័ត៌មានទាំងនោះអាចនឹងបង្កជាគ្រោះមហន្តរាយនិងបញ្ហាលើផ្នែកហិរញ្ញវត្ថុ ដោយមិនបានបិទសិទ្ធិក្នុងការបញ្ចេញមតិអ្វីនោះឡើយ។ មជ្ឈមណ្ឌលនេះក៏នឹងដើរតួជាអ្នកបង្រៀនអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងបង្កើតគេហទំព័រមួយដែលដើរតួជាអ្នកផ្ទៀងផ្ទាត់ព័ត៌មានឌីជីថលដែលមនុស្សសង្ស័យថាក្លែងក្លាយ វានឹងត្រូវដាក់ឲ្យដំណើរការនៅខែតុលា ២០១៩ ខាងមុខនេះ។
គួរបញ្ជាក់ថា បញ្ហាព័ត៌មានក្លែងក្លាយបានក្លាយជាកង្វល់ដ៏ធំមួយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន។ ទន្ទឹមនឹងនេះដែរ ក៏មានការព្រួយបារម្ភខ្លះៗថាកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលប្រឆាំងនឹងព័ត៌មានក្លែងក្លាយអាចទប់ស្កាត់ការបញ្ចេញមតិដោយសេរី ឬបញ្ហានយោបាយនានា។ ប្រទេសថៃមានច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មកុំព្យូទ័រ (Computer Crime Act (CCA)) ដែលគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធឺណិត។ វាត្រូវបានគេប្រើជាញឹកញាប់ក្នុងករណីពាក់ព័ន្ធនឹងនយោបាយនិងការរិះគន់របស់រដ្ឋាភិបាល។ CCA កត់សំគាល់ថារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថលនិងសង្គមត្រូវមានបន្ទុកនិងត្រួតពិនិត្យការប្រតិបត្តិនៃច្បាប់នេះ និងមានសិទ្ធិអំណាចក្នុងការតែងតាំងមន្រ្តីមានសមត្ថកិច្ច ក៏ដូចជាចេញបទបញ្ជារដ្ឋមន្រ្តីនិងសេចក្តីជូនដំណឹងរបស់ក្រសួងក្នុងគោលបំណងការប្រតិបត្តិច្បាប់នេះ៕
ដោយ៖ យ៉ាយ៉ា