ប្រទេសទាំង១០ ដែលមានជនអន្តោប្រវេសន៍ច្រើនជាងគេ​



បើយោងតាមមនុស្សវ័យជំទង់ប្រមាណ ១៤ភាគរយ ដែលស្មើនឹងចំនួន ៧១០ លាននាក់ បាននិយាយថាពួកគេចង់ធ្វើអន្តោប្រវេសន៍កាន់ប្រទេសផ្សេង នេះបើយោងតាម ក្រុមហ៊ុនវិភាគទិន្នន័យ Gallup។  បញ្ហាជម្លោះ សង្រ្គាម កង្វះចំណីអាហារ ភាពគ្មានការងារធ្វើ ឬបញ្ហាជាច្រើនទៀតដែលធ្វើឲ្យមនុស្សជាច្រើនក្នុងប្រទេសស៊ីរី ស៊ូដង់ខាងត្បូង និងហ្គុងហ្គោជាដើម ធ្វើការភាសខ្លួនទៅកាន់តំបន់ផ្សេងក្នុងពិភពលោក។ តើជនអន្តោប្រវេសន៍ភេសខ្លួនទៅកាន់ប្រទេសណាច្រើនជាងគេ?

សហរដ្ឋអាមេរិកគឺជាប្រទេសមួយដែលជាគោលដៅដំបូងរបស់ជនអន្តោប្រវេសន៍ និងមានប្រទេសដទៃទៀតដូចជាអាឡឺម៉ង់ កាណាដា អង់គ្លេស បារាំង អូស្ដ្រាលី និងអារ៉ាប៊ីសាអូឌីតជាដើម។ ខាងក្រោមនេះគឺជាប្រទេសទាំង១០ ដែលជាគោលដៅរបស់ជនអន្តោប្រវេសន៍ គិតពីឆ្នាំ ២០១៣ ដល់ ២០១៦៖

ប្រភពរូប៖ World Economic Forum

១) សហរដ្ឋអាមេរិក ដែលមានជនភេសខ្លួនសរុប ១៤៧ លាននាក់

២) ប្រទេសអាឡឺម៉ង់ មានជាង ៣៩ លាននាក់

៣) ប្រទេសកាណាដា មាន ៣៦លាននាក់

៤) ប្រទេសអង់គ្លេស មាន៣៥ លាននាក់

៥) ប្រទេសបារាំង មាន៣២ លាននាក់

៦) ប្រទេសអូស្រ្តាលី មាន៣០លាននាក់

៧) អារ៉ាប៊ី សាអូឌីត មានចំនួន ២៥លាននាក់

៨) ប្រទេសអេស្ប៉ាញ មាន២០លាននាក់

៩) ប្រទេសអ៊ីតាលី មាន១៥ លាននាក់

១០) ប្រទេសស្វីស មាន១៣លាននាក់៕

 

ដោយ៖ លង់ វណ្ណៈ

 

X
5s