របរម៉ាស្សានិងមុខរបរមួយចំនួនទៀតត្រូវបានក្រសួងហាមជនបរទេសមិនឲ្យរកស៊ីនៅស្រុកខ្មែរ
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានប្រកាសពីការហាមឃាត់ចំពោះជនបរទេសទៅលើការធ្វើអាជីវកម្មលើមុខរបរចំនួន១០ប្រភេទនៅកម្ពុជា។ មុខរបរទាំង១០ប្រភេទនោះរួមមាន៖
១. អ្នកបើកបរយានជំនិះគ្រប់ប្រភេទជាលក្ខណៈអាជីវកម្មមានជាអាទិ៍ អ្នកបើកទោចក្រយានយន្ត អ្នកបើកត្រីចក្រយានយន្ត អ្នកបើកទោចក្រយានយន្តសណ្តោងរ៉ឺម៉ក អ្នកបើកម៉ូតូកង់បួន អ្នកបើករថយន្តដឹកអ្នកដំណើរ និងទំនិញ
២. អ្នកលក់ដូរដោយមធ្យោបាយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទនៅទីសាធារណៈ
៣. អ្នកម៉ាស្សា ចាប់សសៃតាមទីសាធារណៈ
៤. អ្នកកាត់សក់ អ៊ុតសក់ និងថែរក្សាសម្ផស្ស
៥. អ្នកផ្តល់សេវាកម្មដេរ និងសម្អាតស្បែកជើង
៦. អ្នកកាត់ដេរ
៧. អ្នកប៉ះកង់ ជាងជួសជុលយានយន្ត
៨. អ្នកផលិតវត្ថុអនុស្សាវរីយ៍ខ្មែរ
៩. អ្នកផលិតឩបករណ៍ភ្លេងខ្មែរ បាត្រលោក ព្រះពុទ្ធរូប
១០. ជាងទង ជាងច្នៃត្បូងពេជ្រ៕
រូបភាព៖ ប្រភពអ៊ីនធឺណេត
ដោយ៖ ជួប ស្រីរ័ត្ន