គិត​ត្រឹម​៧​ខែ​ដើម​ឆ្នាំ​២០១៩​ទុន​វិនិយោគ​វិស័យ​សំណង់​កើន​ជាង​៣៩%​



យោង​តាម​របាយការណ៍​ប្រចាំ​ខែ​កក្កដា ឆ្នាំ​២០១៩ នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម នឹង​សំណង់ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ  បាន​បង្ហាញ​ពី​តម្លៃ​ប៉ាន់ស្មាន​នៃ​ទុន​វិនិយោគ​លើ​វិស័យ​សំណង់​កម្ពុជា​ដែល​មាន​ប្រមាណ ១ ១៧៣ ៧០៣ ៨៧៣​ដុល្លារ បើ​ធៀប​នឹង​ខែ​កក្កដា​ឆ្នាំ​២០១៨ មាន​តម្លៃ​ស្មាន​ទុន​វិនិយោគ​ប្រមាណ ៨៤៣ ១៧១ ៧៧៩​ដុល្លារ ដែល​បាន​កើន​ឡើង​ចំនួន ៣៩,២០%។

តាម​របាយការណ៍​ខាង​លើ​បាន​បង្ហាញ​ថា ទិន្នន័យ​សំណង់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ចំនួន ៥២៥ គម្រោង និង​មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប​ចំនួន ២ ១៦០ ៣៨៤ម២។ បច្ចុប្បន្ន​គម្រោង​អាគារ​ខ្ពស់ៗ​ដែល​មាន​ចាប់​ពី​៥ជាន់​ឡើង​ទៅ​មាន​ចំនួន ៦៩​អាគារ ដោយ​ក្នុង​នោះ​មាន​នៅ​ខេត្ត​ព្រះសីហនុ​ចំនួន​៤៣​អាគារ។ គិត​ចាប់​ពី​ខែ​កក្កដា ឆ្នាំ​២០០០ មកខែ​កក្កដា​ឆ្នាំ​២០១៩ ក្រសួង​បាន​ចេញ​លិខិត​អនុញ្ញាត​លើ​ការ​សាងសង់​ចំនួន​ ៤៦ ១៣០​គម្រោង មាន​ទំហំ​ទន់​សរុប ៤៦ ២៤៧ ៩០៣ ៦០២ ដុល្លារ។

តាម​តួលេខ​ដែល​បង្ហាញ​ដោយ​ក្រសួង​បាន​បង្ហាញ​ពី​ភាព​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ វិស័យ​នេះ​ក៏​បាន​ជួប​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ផង​ដែរ តួយ៉ាង​ដូច​ជា ម្ចាស់​គម្រោង​មួយ​ចំនួន​មិន​សហការ ការ​ត្រួត​ពិនិត្យ​មួយ​ចំនួន​នៅ​មាន​ចន្លោះ​ប្រហោង និង​ការដ្ឋាន​មួយ​ចំនួន​ដំណើរ​ការ​មុន​ចេញ​លិខិត​អនុញ្ញាត​ជា​ដើម៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s