ប្រទេសទាំង១០ ដែលមានឥទ្ធិពលខ្លាំងជាងគេដោយផ្អែកលើទ្រព្យសម្បត្តិមធ្យមរបស់មនុស្សម្នាក់ៗឆ្នាំ ២០១៨​



យោងតាមរបាយការណ៍ទី៩ របស់ Global Wealth Report ដែលចេញផ្សាយដោយ Credit Suisse Research Institute បានផ្ដល់នូវទិន្នន័យបច្ចុប្បន្នភាពទៅលើទ្រព្យសម្បត្តិរបស់ប្រទេសនីមួយៗក្នុងពិភពលោក។ ក្នុងរយៈពេល១២ខែ រហូតដល់ពាក់កណ្ដាលឆ្នាំ២០១៨ ទ្រព្យសម្បត្តិពិភពលោកបានកើនឡើងចំនួន ១៤ លានលានដុល្លារ (៤៦ភាគរយ) ដែលសរុបទ្រព្យសម្បត្តិមានទឹកប្រាក់ ៣១៧ លានលានដុល្លារអាមេរិក។ 

របាយការណ៍នេះ បានធ្វើចំណាត់ថ្នាក់ទៅលើប្រទេសទាំង១០ ដែលមានឥទ្ធិពលខ្លាំងជាងគេដោយផ្អែកលើទ្រព្យសម្បត្តិមធ្យមរបស់មនុស្សម្នាក់ៗ ក្នុងឆ្នាំ២០១៨៖

ប្រភព៖ www.weforum.org

១) ប្រទេសស្វីស ប្រជាជនមានទឹកប្រាក់មធ្យម ៥៣០ ២៤៤ ដុល្លារអាមេរិក

២) ប្រទេសអូស្ត្រាលី  ប្រជាជនមានទឹកប្រាក់មធ្យម ៤១១ ០៦០ ដុល្លារអាមេរិក

៣) សហរដ្ឋអាមេរិក ប្រជាជនមានទឹកប្រាក់មធ្យម  ៤០៣ ៩៧៤ ដុល្លារអាមេរិក

៤) ប្រទេសបែលស៊ិក  ប្រជាជនមានទឹកប្រាក់មធ្យម  ៣១៣ ០៤៥ ដុល្លារអាមេរិក

៥) ប្រទេសន័រវែស  ប្រជាជនមានទឹកប្រាក់មធ្យម ២៩១ ១០៣ ដុល្លារអាមេរិក

៦) ប្រទេសនូវែលសេឡង់  ប្រជាជនមានទឹកប្រាក់មធ្យម  ២៨៩ ៧៩៦ ដុល្លារអាមេរិក

៧) ប្រទេសកាណាដា  ប្រជាជនមានទឹកប្រាក់មធ្យម  ២៨៨ ២៦៣ ដុល្លារអាមេរិក

៨) ប្រទេសដាណឺម៉ាក  ប្រជាជនមានទឹកប្រាក់មធ្យម  ២៨៦ ៧១២ ដុល្លារអាមេរិក

៩) ប្រទេសសិង្ហបុរី  ប្រជាជនមានទឹកប្រាក់មធ្យម  ២៨៣ ១១៨ ដុល្លារអាមេរិក

១០) ប្រទេសបារាំង  ប្រជាជនមានទឹកប្រាក់មធ្យម  ២៨០ ៥៨០ ដុល្លារអាមេរិក៕

 

ដោយ៖ លង់ វណ្ណៈ

 

 

 

X
5s