សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់​ប្រចាំ​សប្ដាហ៍​



សប្ដាហ៍នេះ​ Bizkhmer នឹង​លើក​យក​ព្រឹត្តិការណ៍​ព័ត៌មាន​សេដ្ឋកិច្ច​សំខាន់​ចំនួន​៥ ពី​ស្ថាប័ន​សារព័ត៌មាន​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​នៅ​កម្ពុជា ដែល​បង្ហាញ​ពី​គម្រោង​វិនិយោគ ការ​រីកចម្រើន​នៅ​តាម​បណ្ដា​ខេត្ត​សក្ដានុពល រួម​និង​ការ​អភិវឌ្ឍថ្មីៗ​ដែល​រដ្ឋាភិបាល​បាល​ប្រកាស ។ 

១.គម្រោង និង​ទុន​វិនិយោគ​វិស័យ​សំណង់កម្ពុជាកើនឡើង​​ជាង ១,១​ពាន់​លាន​ដុល្លារ​ប្រចាំ​ខែ​កក្កដា​
កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៩ កាសែត​កោះសន្តិភាព​បាន​ចេញ​ផ្សាយ​អំពី គម្រោង និង​ទុន​វិនិយោគ​វិស័យ​សំណង់ដែលមានចំនួន​​សរុប ៥២៥ គម្រោង​ ​បានកើនឡើង​​ជាង ១,១​ពាន់​លាន​ដុល្លារ ពោល​គឺ​​កើន​ជាង​៣៩% ប្រចាំខែកក្កដា​កន្លង​ទៅ ខណៈ​ចំនួន​កម្មករ​នៅ​ភ្នំពេញ​ថយ​ចុះ។ នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​​ខែកក្កដា​ដូច​គ្នា​នៃឆ្នាំ​២០១៨ ហើយ​វិស័យ​នេះ​​បាន​ផ្តល់​ការងារ​ជា​ធ​ម្យ​ម​ប្រមាណ​ពី ១៩ ០០០ នាក់​ទៅ ២១ ០០០ នាក់​ក្នុង​មួយ​ថ្ងៃ ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

២.រាជរដ្ឋាភិបាល​ដាក់ទុន ១៤ ៤៨៧ លាន​ដុល្លារ​​សម្រាប់​កម្មវិធី​វិនិយោគ​សាធារណៈ​៣​ឆ្នាំ​រំកិល ២០២០-២០២២
ដោយ​ឡែក​កាសែត រស្មី​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​​ថា រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវការ​ទុន​សរុប​១៤,៤៨៧​លាន​ដុល្លារ​សម្រាប់​កម្មវិធី​វិនិយោគ​សាធារណៈ​៣​ឆ្នាំ​រំកិល២០២០-២០២២។ នេះ​បើ​យោង​តាម​សេចក្តី​ព្រាង “​កម្មវិធី​វិនិយោគ​សាធារណៈ​៣​ឆ្នាំ​រំកិល​២០២០-២០២២”​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​កិច្ច​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ សីហា​នេះ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

៣.ក្រុមហ៊ុន​ក្នុង​ស្រុកចាប់ដៃគូជាមួយ​វិនិយោគិនអង់គ្លេស និង​សង្ហបុរី​ដាក់ទុន ៥០ លាន​ដុល្លារ​លើ​​​គម្រោងអភិវឌ្ឍន៍​សួន​ទេសចរណ៍​ឆ្នេរសមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​ ងាកទៅមើល​​​កាសែត ភ្នំពេញ​ប៉ុស្តិ៍​ឯណោះ​វិញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី គម្រោង​ទេសចរណ៍​តម្លៃ​ $៥០ ​លាន​ នឹង​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ។ យោង​តាម​កាសែត​នេះ​ដដែលដែល​បាន​ដកស្រង់​សម្តី​របស់​​អគ្គនាយក​ក្រុមហ៊ុន​ Rice Natural Development Plc បាន​ឲ្យ​ដឹង​ថា​ គម្រោង​វិនិយោគ​រួមគ្នា​នេះនឹង​យក​ទៅ​វិនិយោគ​លើ​ការអភិវឌ្ឍន៍​សួន​ទេសចរណ៍​ឆ្នេរសមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

៤.ក្រសួង​កសិកម្ម និង​ក្រុម​ហ៊ុន​​ចិន គ្រោង​​​​បង្កើត​​មជ្ឈ​មណ្ឌល​​បង្កាត់​​ពូជ​ឈើ​​ប្រណិត

យោង​តាម​កាសែត Khmertime កាល​ពី​ថ្ងៃ​ទី២៧ ខែ​សីហា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​​ថា ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទកម្ពុជា​ និង​អង្គការ​លេខាធិការ​​ដ្ឋាន​បណ្តាញ​អាស៊ី​ប៉ាស៊ី​ហ្វិក​សម្រាប់​​ការ​​គ្រប់គ្រង​ព្រៃ​ឈើ​​ដោយ​និរន្ត​ភាព​ (APFNet) នៃសាធារណរដ្ឋប្រជាមានិត្យ​ចិន មាន​​គម្រោង​​​បង្កើត​​មជ្ឈ​មណ្ឌល​​បង្កាត់​​ពូជឈើ​​មាន​តម្លៃ​​​​នៅ​ឆ្នាំ​២០២០ ​ខាង​​មុខ ដែលគម្រោង​នេះ​មាន​ទឹកប្រាក់​ឧបត្ថម្ភ​​ប្រមាណ ៥,​៥លាន​ដុល្លារ​អាមេ​រិក។ សូមចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

៥.ឋានសួគ៌ "បូកគោ​​" នឹង​ក្លាយ​ជា​ទីក្រុង​ថ្មី​របស់​ខេត្ត​កំពត

ដោយឡែក​សម្រាប់​ព័ត៌មាន​ចុង​ក្រោយ យោង​​តាមការ​ចេញផ្សាយ​របស់​​សារព័ត៌មាន​ខ្លីខ្លីបាន​ឲ្យ​ដឹង​ថា ផ្ទៃដី ១៥៤៥,៥៨គីឡូម៉េត្រក្រឡា នៅ​ឧទ្យានជាតិ​ព្រះមុនីវង្ស​ “បូកគោ” នឹង​ក្លាយ​ជា​ទីក្រុង​អភិវឌ្ឍ​​ ឆ្លាតវ័យ ទេសចរណ៍​ប្រវត្តិសាស្ត្រ​ បៃតង​ធម្មជាតិ និង​អាកាសធាតុ ភ្នំ-សមុទ្រ​ដ៏​ពិសិដ្ឋ​គ្មាន​ពីរ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​គម្រោង​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​ចក្ខុវិស័យ​ដល់​ឆ្នាំ ២០៣៥​ ក្រោម​ការ​សិក្សា​ស្រាវជ្រាវ​ និង​រៀបចំ​ប្លង់​គោល​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​ និង​សំណង់ និង​គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ថ្នាក់ជាតិ។ សូម ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

 

ដោយ៖ ជួប ស្រីរ័ត្ន

 

X
5s