ចិនចំណាយ ២៧៥ ប៊ីលានដុល្លារលើ R&D ក្នុងឆ្នាំ ២០១៨ មានការកើនឡើង ១១.៨%​



ក្រុងប៉េកាំង៖ ការចំណាយរបស់ចិនទៅលើការស្រាវជ្រាវនិង អភិវឌ្ឍបានកើនឡើង ១១.៨ភាគរយកាលពីឆ្នាំមុនដល់គិតជាទឹកប្រាក់ ១.៩៧ ទ្រីលានយន់ (២៧៥ ពាន់លានដុល្លារ) ដែលជាកំណើនទ្វេដងប្រចាំឆ្នាំជាប់គ្នា ៣ លើក។

យោងតាមរបាយការណ៍ដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិ (NBS) ក្រសួងហិរញ្ញវត្ថុ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បានឱ្យដឹងថា ការចំណាយលើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍នេះគឺចំពោះអាជីវកម្មដែលជាកត្តាជំរុញដ៏សំខាន់មានការទាញយកចំណែកច្រើនជាង ៧៧ ភាគរយនៃចំនួនសរុប តាមពីក្រោយដោយរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ និងសាកលវិទ្យាល័យ។

ទោះបីជាមានតួលេខកំណើនខ្ពស់ក៏ដោយ ការចំណាយដែលជាសមាមាត្រនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនត្រូវបានគេដឹងថាមាន អាំងតង់ស៊ីតេបានកើនឡើងតិចតួចក្នុងឆ្នាំ ២០១៨ ដល់ ២.១៩ ភាគរយដែលចំនួននេះកើនពី ២.១៥ ភាគរយកាលពីឆ្នាំមុន។ ប្រឈមមុខជាមួយកំណើនយឺតយ៉ាវនៃសេដ្ឋកិច្ច កាលពីខែមិនាទីក្រុងប៉េកាំងបានកំណត់គោលដៅដើម្បីឲ្យមានការកើនឡើងអាំងតង់ស៊ីតេដល់ ២.៥ ភាគរយក្នុងឆ្នាំនេះ ដោយសារប្រទេសនេះព្យាយាមកាត់បន្ថយការពឹងផ្អែកពីវិស័យផលិតកម្ម និងឧស្សាហកម្មធុនធ្ងន់ហើយក្លាយជាមជ្ឈមណ្ឌលសម្រាប់បច្ចេកវិទ្យាថ្នាក់ខ្ពស់ក្រោមផែនការ “ផលិតនៅចិន ២០២៥” ។ សម្រាប់ការចំណាយទាំងនោះមានដូចជា ចំណាយលើការសិក្សាស្រាវជ្រាវជាមូលដ្ឋាន (១១.៨%) ការស្រាវជ្រាវបានអនុវត្ត (១៨.៥%) ការអភិវឌ្ឍដោយពិសោធន៍ (១០.៩%) ដែលទាំងអស់នេះសុទ្ធតែមានសញ្ញាកើនឡើងក្នុងឆ្នាំ ២០១៨ នេះជាទិន្នន័យដែលបានបង្ហាញក្នុងរបាយការណ៍ខាងលើ។ នៅលើកំរិតភូមិសាស្ត្រខេត្តក្វាងទុងនិងជាំងស៊ូបានឈរនៅលើតារាងចំណាយបន្ទាប់មកក្រុងប៉េកាំងស្ថិតក្នុងលំដាប់ទីបី។ លោក លីយិន បាននិយាយថា ទោះបីជាការចំណាយរបស់ចិនទៅលើការស្រាវជ្រាវនិងការអភិវឌ្ឍបានកើនឡើងជាលំដាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក៏ដោយក៏វានៅតែមិនទាន់ផ្តល់នូវលទ្ធផល “របកគំហើញ” ណាមួយដែលអាចជួយប្រទេសនេះឱ្យសម្រេចបាននូវគោលដៅបច្ចេកវិទ្យារបស់ខ្លួនឡើយ។

យោងតាមរបាយការណ៍ចេញផ្សាយដោយកាលពីខែមុននេះដោយ Organisation for Economic Cooperation and Development (OECD) ចិនជាប្រទេសចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ច្រើនជាងគេចំណាត់ថ្នាក់ទី ២ បន្ទាប់ពីអាមេរិក (គិតក្នុងឆ្នាំ ២០១៧)។ ទោះយ៉ាងណាខណៈពេលដែលការចំណាយបានកើនឡើង ៧.៩ ភាគរយនៅក្នុងឆ្នាំនេះ ការកើនឡើងប្រចាំឆ្នាំគឺខ្សោយបំផុតចាប់តាំងពីឆ្នាំ ១៩៩៥ និងមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងការវិនិយោគ។ របាយការណ៍នេះបាននិយាយថាដោយសារតែកំណើនសេដ្ឋកិច្ចយឺតរបស់ខ្លួនក្នុងឆ្នាំនេះ តួលេខអាំងតង់ស៊ីតេស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ចិនបានកើនឡើងយ៉ាងពិតប្រាកដនៅឆ្នាំ ២០១៧ ដល់ ២.១៣ ភាគរយ ដែលកំណើននេះកើនពី ២.១១ ភាគរយកាលពីឆ្នាំមុនប៉ុន្តែបានបន្តធ្លាក់ចុះជាមធ្យម (២.៣៧ ភាគរយ) សម្រាប់ប្រទេសជាសមាជិកទាំង ៣៦ ក្នុងក្រុម៕

ដោយ៖ យ៉ាយ៉ា

 

X
5s