ក្រុមហ៊ុនកម្ពុជា-ចិនរួមគ្នាបង្កើតផ្ទះល្វែងល្អប្រណិតនៅក្រុងព្រះសីហនុ
ស្របពេលដែលការអភិវឌ្ឍកំពុងបន្តបោះជំហានយ៉ាងឆាប់រហ័សនៅក្នុងក្រុងព្រះសីហនុ គេមើលឃើញថារបៀបរស់នៅ និន្នាការ និងតម្រូវការបែបទីក្រុងកាន់តែមានភាពស៊ីវិល័យ។
ដោយមើលឃើពីសក្តានុពល និងតម្រូវការលំនៅដ្ឋាននៅក្នុងខេត្តព្រះសីហនុ ក្រុមហ៊ុនកម្ពុជាសហការជាមួយក្រុមហ៊ុនចិនបង្កើតក្រុមហ៊ុនសាងសង់មួយឈ្មោះថា លីស៊ិនវី រៀល អុីស្ទេត ឌីវេឡបមុិន ដែលបានធ្វើការអភិវឌ្ឍគម្រោងមួយឈ្មោះថា “” ដែលជាគម្រោងលំនៅដ្ឋានបែបបុរី និងអាផាតមេន ដែលស្ថិតនៅក្នុងទីក្រុងឆ្នេរសមុទ្ររបស់កម្ពុជា។
គម្រោងនេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ដែលមានព័ទ្ធជុំវិញដោយ ផ្សារ សាលារៀន ហេដ្ឋារចនាសម្ព័ន្ធធំៗ និងកន្លែងកម្សាន្ត។ គម្រោងគ្រប់ដណ្តប់លើផ្ទៃដីជាង ៣ ហិចតា ដែលនឹងត្រូវសាងសង់ជាផ្ទះបុរី និងអាផាតមេនចំនួន ៣១៥ ល្វែង។ បុរីមានបីប្រភេទ ដែលមានកម្ពស់ចាប់ពី ២ - ៣.៥ ជាន់ ទទឹង ៤.២ ម៉ែត្រ ទៅ ៤.៥ ម៉ែត្រ និងបណ្តោយ ១៤ ទៅ ១៧.៩ ម៉ែត្រ។
ផ្ទះបុរីមានការតុបតែងតាមស្តង់ដារទំនើប មានផ្ទះបាយទាន់សម័យ ហើយបន្ទប់ទឹកនឹងបំពាក់សម្ភារៈប្រណិតៗជាមួយនឹងគ្រឿងបរិក្ខារដែលមានគុណភាព។ លើសពីតំបន់លំនៅដ្ឋាន ជាន់ផ្ទាល់ដីនៃផ្ទះបុរីទាំងអស់អាចប្រើប្រាស់សម្រាប់ពាណិជ្ជកម្ម។
គម្រោង ឡឺសិន ដឹឡោត ហ្គាដេន គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២០ ។
ស្តង់ដារគុណភាពត្រូវបានធានា
ក្រោមកិច្ចសហការគ្នារវាងសហគ្រាសកម្ពុជាចិន គម្រោងបានជ្រើសរើសក្រុមហ៊ុនរចនាដ៏ល្អបំផុត មកពីប្រទេសចិនឲ្យទទួលខុសត្រូវផ្នែករចនា និងតុបតែង។ រីឯងការសាងសង់ផ្ទះល្វែងទាំងមូល ត្រូវផ្តោតលើគុណភាព និងភាពសាកសមសម្រាប់ការរស់នៅបែបថ្មីរបស់ប្រជាជនកម្ពុជា។
ក្រុមហ៊ុនហានអះអាងផ្នែកគុណភាព អ្នកតំណាងរបស់គម្រោងបានបញ្ជាក់់ថា សំណង់ទាំងមូលទទួលបានគ្រប់គ្រងត្រួតពិនិត្យគុណភាពពីអ្នកជំនាញរបស់រដ្ឋាភិបាលត្រឹមត្រូវក្នុងការសាងសង់ពីមួយដំណាក់កាលទៅមួយដំណាក់កាល។
គម្រោងធានាផ្តល់ជូន បុរីផ្ទះល្វែងលក្ខណៈឯកជន ដែលមានបរិយាកាសស្រស់បំព្រង និងមានសុវត្ថិភាព ដែលអាចទុកចិត្តបាន ១០០%។
ឡឺសិន ដឹឡោតហ្គាដេន គម្រោង B ចាប់ផ្ដើមបើកសម្ពោធហើយ
នៅថ្ងៃទី ២៥ ខែសីហាថ្មីៗនេះ គម្រោង B របស់ ឡឺសិន ដឹឡោតហ្គាដេន បានបើកសម្ពោធជាផ្លូការ ដែលមានការអញ្ជើញចូលរួមពីសំណាកថ្នាក់ដឹកនាំនៃរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាច្រើនរបស់ក្រុមហ៊ុន ពាក់ព័ន្ធ។
លោក Chuan Li ប្រធានទីផ្សាររបស់គម្រោង ឡឺសិន ដឹឡោតហ្គាដេន បានឲ្យដឹងថា បច្ចុប្បន្ន គម្រោងមានការគាំទ្រច្រើនពីសំណាក់អតិថិជន ដោយសារផ្ទះមានភាពស្រស់ស្អាត ប្រកបដោយគុណភាព និងស្តង់រស់នៅបែបថ្មី។ រហូតមកដល់ពេលនេះ ផ្ទះល្វែងនៅប្លុក A បានលក់អស់ជាង ៨៥%។
គម្រោងលំនៅដ្ឋានតំបន់ A កំពុងដំណើរការសាងសង់យ៉ាងមរមាញឹក ហើយឥឡូវនេះការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងគ្រោងអគារសម្រេចបានប្រហែល ៧០%។ នេះបើតាមកលើកឡើង។
លោកបានបន្តទៀតថាដោយមើលឃើញតម្រូវការដ៏ច្រើនរបស់អតិថិជន គម្រោងសម្រេចដាក់លក់គម្រោងតំបន់ B បន្ថែមទៀត។ លោកបញ្ជាក់ថាសម្រាប់គម្រោងថ្មី យើងធានាជូនម្ចាស់អចលនទ្រព្យទាំងឡាយនូវផ្ទះដែលមានគុណភាពល្អបំផុត៕
ដៃគូសហការ៖ www.realestate.com.kh