៤ យុទ្ធសាស្រ្ដ បង្កើតទំនាក់ទំនងជាមួយអតិថិជនបានល្អលើសង្គមអនឡាញ!!!​



បច្ចុប្បន្ននេះប្រព័ន្ធឌីជីថលកំពុងតែដុះដាលឡើងសឹងតែគ្រប់ទីកន្លែង សូម្បីតែការធ្វើអាជីវកម្មភាគច្រើនបានងាកមកចាប់ប្រព័ន្ធឌីជីថលសម្រាប់ការបង្កើតអាជីវកម្មរបស់ពួកគេ។ សព្វថ្ងៃការរកស៊ីតាមប្រព័ន្ធឌីជីថលគឺមានការប្រកួតប្រជែងគ្នាខ្លាំងសម្បើមក្នុងរយៈពេលចុងក្រោយមកនេះ។

ដូចនេះហើយថ្ងៃនេះBizkhmer សូមលើកយកអត្ថបទពាក់ព័ន្ធនឹងយុទ្ធសាស្រ្ដការទីផ្សារប្រកបដោយប្រសិទ្ធខ្ពស់នៅលើប្រព័ន្ធឌីជីថល។

១ ខ្លឹមសារដែលល្អ

យុទ្ធសាស្រ្ដធ្វើទីផ្សារតាមអនឡាញភាគច្រើនគេធ្វើនៅលើ វេបសាយ ប្លុក Facebook Page Instagram និងកម្មវិធី social media ផ្សេងៗទៀត ។ បូករួមនឹងខ្លឹមសារភ្ជាប់ជាមួយយុទ្ធសាស្រ្ដទាំងអស់នោះដែលអាចទាក់ទាញភ្នែកអ្នកអាន រហូតជម្រុញមានការលក់ដូរកើតឡើង។ ដូចនេះហើយ ខ្លឹមសារគឺជាកាំបិតស្រួចមួយសម្រាប់យុទ្ធសាស្រ្ដអ្នកធ្វើទីផ្សារក្នុងការទាក់ចិត្ដអថិជន ។ ជាមួយគ្នានេះផងដែរ អ្នកគួរតែបង្កើតជាវីដេអូ រូបភាព និងក្រាហ្វិកស្អាតៗសម្រាប់អាជីវកម្មអនឡាញរបស់អ្នក ដើម្បីជាស្នូលមួយទាក់ទាញចំណាប់អារម្មណ៍អតិថិជន ឲ្យកាន់តែច្រើន។

២ បង្កើតការបញ្ចុះតម្លៃពិសេស

មនុស្សចូលចិត្ដការបញ្ចុះតម្លៃ ពួកគេនឹងជ្រើសរើសយកសេវាកម្ម ឬ ផលិតផលរបស់លោកអ្នកបើអ្នកផ្ដល់ជូននូវការបញ្ចុះតម្លៃពិសេសរបស់អ្នក។ ហើយបើសម្រាប់អតិថិជនចាស់ៗវិញ យល់ល្អអ្នកគួរតែធ្វើការបញ្ចុះតម្លៃជាប្រចាំនូវពេលដែលពួកគេប្រើប្រាស់សេវាកម្ម ឬផលិតផលរបស់អ្នក។ ការធ្វើបែបនេះធ្វើឲ្យពួកគេមានអារម្មណ៍ប្រទាក់ចិត្ដ ឬ សប្បាយចិត្ដជាមួយផលិតផល ឬ សេវាកម្មរបស់អ្នកគ្រប់ពេល។ ហើយពួកគេនឹងបន្ដការទិញឬ ប្រើប្រាស់សេវាកម្ម ផលិតផលជានិច្ច ។ វាអាចមានវិធីច្រើនទៀតក្នុងការទាក់ចិត្ដអតិថិជន ដូចជាការផ្ដល់ជូនជាកាដូរ ដឹកជញ្ចូនផលិតផលដោយឥតគិតថ្លៃនិង ផ្ដល់ជូនការប្រើប្រាស់ដោយឥតថ្លៃ ការធ្វើបែបនេះវាបានបង្ហាញថាអ្នកបានផ្ដល់នូវទំនុកចិត្ដ និង ជឿជាក់ពីផលិតផលឬ សេវាកម្មរបស់អ្នករួចជាស្រេចសម្រាប់អតិថិជនរបស់អ្នក។

៣ ច្នៃទំព័រអាជីវកម្មអ្នកឲ្យរស់រវើក

នៅពេលដែលអ្នកបង្កើតវេបសាយ ឬ គេហទំព័រសម្រាប់អាជីវកម្មអនឡាញរបស់អ្នកត្រូវចាំថាមានមនុស្សជាច្រើនចូលមើលវេបសាយ ឬ គេហទំព័រអ្នកដូចនេះហើយ អ្នកត្រូវមានតិកនិកក្នុងការច្នៃគេហទំហ័ររបស់អ្នកឲ្យមានភាពរស់រវើក ដែលអាចConnect ទៅaudience គ្រប់ប្រភេទ។ មួយវិញទៀតក្នុងគេហទំព័ររបស់ត្រូវតែមានព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយដើម្បីងាយស្រួលដល់ Audience របស់បានស្វែងយល់ឲ្យកាន់តែច្បាស់ពីអ្នក។

៤ ផ្សារភ្ចាប់ទំនាក់ទំនងតាមរយៈប្រព័ន្ធ social media Direct 

ប្រព័ន្ធ social media គឺជាPlatform មួយដែលប្រមូលផ្ដុំទៅគន្លឹះនៃការទីផ្សារ។ ឧទា អ្នកផុសនូវ Content ឬ រូបភាពអ្វីផ្សារភ្ជាប់នូវខ្លឹមសារគ្រប់គ្រាន់ នៅលើ page audience អ្នកនឹងcomment ទៅលើរូបភាព ឬ ខ្លឹមសារទាំងនោះដូចនេះវាជាឱកាសសម្រាប់អ្នកក្នុងបង្កើតនូវទំនាក់ទំនងជាមួយអតិថិជនរបស់អ្នកហើយដើម្បីផ្សារភ្ជាប់នូវទំនាក់ទំនងអ្នក និង អតិថិជនរបស់អ្នកឲ្យកាន់ស្និតស្នាលរហូតដល់ពួកគេមានជំនឿជឿជាក់លើអ្នករហូតដល់ជម្រុញការទិញ៕

ដោយ ច័ន្ទលាភ

 

X
5s