BizKhmer Media ​ជ្រើស​រើសបុគ្គលិកផ្នែកសរសេរបកប្រែអត្ថបទ ​ផ្នែកលក់ និងគ្រប់គ្រងហ្វេសបុកផេក ច្រើននាក់​



ស្របពេលកំណើនអតិថិនជន និងភាពរីកចម្រើនរបស់​ BizKhmer និង​ផ្នែកសេវាកម្មឌីជិថលម៉ាឃីធីង​ BizKhmer Media យើងកំពុងត្រូវក្រុមការងារជាច្រើននាក់ដើម្បីបំពេញតួនាទីមួយចំនួនដូចខាងក្រោម៖ 

១) ផ្នែកសរសេរនិង​បក​ប្រែអត្ថបទ​ ចំនួន ៧នាក់ (ទាំងបុគ្គលិកហាត់ការ និង​បុគ្គលិកពេញម៉ោង)

២) ផ្នែកលក់ (Junior & Senior Sale) ចំនួន ៥នាក់ 

៣) ផ្នែកគ្រប់គ្រងហ្វេសបុកផេក ចំនួន ៣នាក់ (តម្រូវការចេះភាសាអង់គ្លេស)

លក្ខណសម្បត្តិនិងទំនួលខុសត្រូវ៖

១) ជានិស្សិតកំពុងសិក្សាថ្នាក់មហាវិទ្យាល័យ ឬបញ្ចប់ការសិក្សាក្នុងជំនាញរបស់ខ្លួន (តម្រូវចេះភាសាអង់គ្លេសសម្រាប់អ្នកបកប្រែអត្ថបទនិងគ្រប់គ្រងហ្វេសបុកផេក)​

២) មានទំនួលខុសត្រូវលើកិច្ចការរបស់ខ្លួនខ្ពស់

៣) មានភាពច្នៃប្រឌិតខ្ពស់ និងឧស្សាហ៍ព្យាយាម

៤) មានចរិតខិតខំរៀនសូត្រ និងចែករំលែកចំណេះដឹងគ្នាទៅវិញទៅមក 

៥) មានទំនាក់ទំនងល្អជាមួយក្រុមការងារ

៦) ​មានឆន្ទៈខ្ពស់ក្នុង​ការ​បំពេញ​ការងារ

៧) មានបទ​ពិសោធន៍ ១​ឆ្នំាយ៉ាង​តិច​ ប្រសិនបើ​ដាក់​ពាក្យ​ធ្វើ​ជា​បុគ្គលិកពេញម៉ោង និងមិនត្រូវការបទពិសោធន៍សម្រាប់បុគ្គលិកហាត់ការ

អត្ថប្រយោជន៍៖

១) ទទួលបានការបង្ហាត់បង្រៀន​ (Aggressive training) 

២) បំពេញការងារជាក់ស្ដែង 

៣) ប្រាក់បៀវត្សរ៍ស្របតាមទីផ្សារ

៤) ការឈប់សម្រាកស្របតាមច្បាប់ការងារ

៥) ឱកាសឡើងប្រាក់បៀវត្សរ៍តាមបទពិសោធន៍ការងារ និង​លទ្ធផលការងារជាក់ស្ដែង (Review ៣ ដង/ឆ្នាំ) 

៦) ធានារ៉ាប់រងអាយុជីវិត 

៧) ធានារ៉ាប់រងផ្នែកសុខភាព

៨) ប្រាក់ឧបត្ថម្ភ​ផ្សេងៗ

បេក្ខជនដែលមានចំណាប់អារម្មណ៍អាចផ្ញើរប្រវត្តរូបសង្ខេប និង Cover Letter ទៅ​កាន់អ៊ីម៉ែល៖ [email protected]​ ដោយ copy to [email protected] និង [email protected]

ទំនាក់ទំនងលេខទូរស័ព្ទ៖ 010 539 639 

X
5s