BizKhmer Media ត្រូការជ្រើសរើសបុគ្គលិកផ្នែកលក់ (Junior & Senior Sales)​ ច្រើននាក់​



BizKhmer Media គឺក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយទីផ្សារមួយក្នុងប្រទេសកម្ពុជា ដែលផ្ដល់សេវាកម្មគ្រប់គ្រងហ្វេសបុកផេក ធ្វើវេបសាយ បង្កើតកម្មវិធីទូរស័ព្ទដៃ (App)អត្ថបទផ្សព្វផ្សាយ (PR) និងផ្ដល់សេវាកម្មពិគ្រោះយោបល់ទីផ្សារ។​ ក្រុមហ៊ុនយើងត្រូវការជ្រើសរើសបុគ្គលិកផ្នែកលក់ (Junior & Senior Sales) ចំនួន៥នាក់

Job Description

- ទំនាក់ទំនងអតិថិជនថ្មី និងអតិថិជនដែលមានស្រាប់

- បង្កើតទំនាក់ទំនងល្អជាមួយអតិថិជន

- ចុះជួបទំនាក់ទំនងអតិថិជនដោយផ្ទាល់ និងពន្យល់អំពីសេវាកម្មរបស់ក្រុមហ៊ុន

- ផ្ដល់ជូនដំណោះស្រាយនូវរាល់បញ្ហាដែលកើតមានឡើងចំពោះអតិថិជន

- រៀបចំនិង គ្រប់គ្រងរាល់ឯកសារ ព័ត៍មានទំនាក់ទំនងជាមួយអតិថិជន

- Follow up ជាមួយប្រធានផ្នែក

- រៀបចំរបាយការណ៍តាមការចាត់ចែងរបស់ប្រធាន

Job Requirement

- បញ្ចប់ថ្នាក់បរិញ្ញាបត្រ ឬកំពុងសិក្សាបរិញ្ញាបត្រ ជំនាញផ្នែក Business, Sale & Maketing ឬជំនាញទាក់ទងនឹងអាជីពខ្លួន

- ត្រូវមានអាយុចាប់ពី ២០ ទៅ ៣៥ឆ្នាំ

- ត្រូវមានបទពិសោធន៍ចាប់ពី៦ខែឡើងទៅ

- មានឆន្ទៈក្នុងការចុះបំពេញការងារ

- ត្រូវមានអត្តចរិតល្អ មានភាពស្មោះត្រង់ម៉ឹងម៉ាត់ សុភាពរាបសា និងមានការអំណត់ក្នុងការធ្វើការងារ

- ត្រូវមានចំណេះដឹងកុំព្យូទ័រ MS-Office (MS-Word, MS-Excel, MS-power Point & MS-Outlook) បានល្អ

- មានការប្រាស្រ័យទាក់ទងល្អ និងជំនាញនៅក្នុងការចរចារ និងដោះស្រាយរាល់បញ្ហាដែលកើតមានឡើង

- អាចធ្វើការជាក្រុមបានល្អ

- ធ្វើកិច្ចការផ្សេងៗតាមការចាត់ចែង ណែនាំរបស់ប្រធាន

- ត្រូវមានម៉ូតូផ្ទាល់ខ្លួន

- ចេះបើកឡាន

- ចេះភាសាអង់គ្លេសក្នុងការទំនាក់ទំនង

Benefits

- ទទួលបានការបង្ហាត់បង្រៀនបន្ថែមអំពីសេវាកម្មរបស់ក្រុមហ៊ុន (Aggressive training) 

- បំពេញការងារជាក់ស្ដែង 

- ប្រាក់បៀវត្សរ៍មានការប្រកួតប្រជែង

- ការឈប់សម្រាកស្របតាមច្បាប់ការងារ

- ឱកាសឡើងប្រាក់បៀវត្សរ៍តាមបទពិសោធន៍ការងារ និងលទ្ធផលការងារជាក់ស្ដែង (Review ៣ ដង/ឆ្នាំ) 

- ធានារ៉ាប់រងអាយុជីវិត 

- ធានារ៉ាប់រងផ្នែកសុខភាព

- ប្រាក់ឧបត្ថម្ភក្នុងការធ្វើដំណើរ

- ប្រាក់ឧបត្ថម្ភផ្សេងៗ

 

ទីតាំង៖ ភ្នំពេញ

បេក្ខជនដែលមានចំណាប់អារម្មណ៍អាចផ្ញើរប្រវត្តរូបសង្ខេប និង Cover Letter ទៅកាន់អ៊ីម៉ែល៖ [email protected] ដោយ copy to [email protected] និង [email protected]

ទំនាក់ទំនងលេខទូរស័ព្ទ៖ 010 539 639

X
5s