ផ្តល់អាហារល្អៗដល់ស្បែកដោយប្រើផលិតផល OTA Original Product​



សម្រស់ និងសុខភាពស្បែកជាបញ្ហាសំខាន់សម្រាប់មនុស្សគ្រប់រូបមិនថាបុរស ឬនារីទេ។ ការផ្លាស់ប្តូរអាកាសធាតុ និងការវិវដ្តចម្រើនវ័យរបស់មនុស្សម្នាក់ៗក៏ជាកត្តាជម្រុញឲ្យស្បែកបាត់បង់កោសិកាមួយចំនួន បាត់បង់ភាពរលាស់ដែលបណ្តាលឲ្យកើតស្នាមអុចខ្មៅ និងភាពជ្រីវជ្រួញឡើង។ 

ការថែទាំ និងការរក្សាសុខភាពស្បែកតាមការបរិភោគអាហារសម្បូរជីជាតិតែមួយមុខនៅមិនទាន់គ្រប់គ្រាន់ទេ ស្បែកក៏ត្រូវការអាហារផ្សេងទៀតដូចជាពពួក Lotion ជាដើម។ OTA Original Product បាននាំយកផលិតផលដែលមានគុណភាពល្អក្នុងថែរក្សាស្បែក និងសម្រស់របស់សុភាពបុរសសុភាពនារីមានដូចជា៖

១) The Power of Gluta Whitening Lotion 

The Power of Gluta Whitening Lotion គឺជាឡេលាបខ្លួនដែលមានគុណភាពខ្ពស់ក្នុងការថែរក្សានូវសុខភាពស្បែកដែលមានសារធាតុផ្សំមកពី Gluta, SPF60+, PA+++, Vitamin A, E និងC ប្រេងអូលីវ គុជខ្យង និងសារធាតុផ្សំច្រើនប្រភេទទៀត។ The Power of Gluta Whitening Lotion ជាអ្នកជំនាញជួយបង្រួមរន្ធញើស រឹតបន្តឹងស្បែកពីភាពជ្រីវជ្រួញ និងជួយឲ្យលោកអ្នកក្មេងជាងវ័យ។ មិនតែប៉ុណ្ណោះ The Power of Gluta Whitening Lotion ជួយបំបាត់ស្នាមគ្រប់ប្រភេទលើស្បែក ជួយដល់បញ្ហាស្តើង ជួយផ្ដល់វីតាមីន និងបង្ការមិនស្បែកពីការខូចខាត។ 

២) BOTOX Serum

BOTOX Serum ជាប្រភេទសេរ៉ូមម្យ៉ាងដែលមានសារធាតុ Botox ដែលអាចចូលទៅបំពេញចំណុចខ្វះខាតរបស់ស្បែកបាន។ សេរ៉ូមនេះក៏មានមុខងាររក្សាស្បែក បង្រួមរន្ធញើស និងបន្តឹងស្បែកដូច The Power of Gluta Whitening Lotion ដែរ តែសេរ៉ូមនេះមានបន្ថែមឯកទេសក្នុងការផ្តល់សំណើមដល់ស្បែក ជួយឲ្យស្បែកមានភាពទន់រលោង បំបាត់សង្វារ អាចម៍រុយ និងស្នាមអុជខ្មៅយ៉ាងមានប្រសិទ្ធិភាព។ 

៣) Strawberry Whitening Spa

Strawberry Whitening Spa នេះគឺជាប្រភេទថ្នាំខាត់ដែលជួយជម្រុះនូវកោសិកាចាស់ៗ យ៉ាងមានប្រសិទ្ធភាព។ដែលមានសារធាតុផ្សំឡើងមកពី ផ្លែស្រ្តបបឺរី ទឹកដោះគោ ស្រ្កាប់អំបិល និងសាប៊ូ24k។ ពិតណាស់ កាលបើវ័យរបស់មនុស្សយើងកាន់តែវិវដ្តទៅមុខកោសិកាចាស់លើស្បែកក៏មានកាន់តែច្រើន ហើយវាត្រូវការជម្រុះចោលដើម្បីទុកលទ្ធភាពឲ្យកោសិកាថ្មីបានដុះលូតលាស់មក។ តែបើយើងមិនសម្អាត និងជម្រុះវាចេញទេ កោសិកាចាស់ៗទាំងនោះនឹងបិទបាំងមិនឲ្យសារធាតុចិញ្ចឹមចូលទៅថែរក្សា និងជួសជុលស្បែកខូចបានពេញលេញឡើង ដែលជាហេតុធ្វើឲ្យសុខភាពស្បែកធ្លាក់ចុះ ។

Strawberry Whitening Spa មានមុខងារជួយដល់ស្បែកដែលមានបញ្ហាខ្មៅស្រអាប់ ឬគ្រើមឲ្យប្រែមកជាទន់ស្រស់ថ្លាឡើងវិញ ដោយការជម្រុះកម្ចាត់កោសិកាចាស់ បណ្តុះមកវិញនូវកោសិកាថ្មី។ បន្ទាប់ពីប្រើ Strawberry Whitening Spa ស្បែកនឹងប្រែមកជាភ្លឺ និងមានសភាពម៉ត់រលោង វាសក្តិសមបំផុតសម្រាប់អ្នកដែលមានបញ្ហាលាបឡេមិនចូល និងអ្នកដែលមានបញ្ហាស្បែកគ្រប់ប្រភេទ។

OTA Original Product ជាផលិតផលមានគុណភាព នាំចូលមកពីប្រទេសបារាំងសុទ្ធសាធ និងមានការទទួលស្គាល់ពី ក្រសួងសុខាភិបាលប្រទេសថៃ និងមានត្រា GMP Quality បញ្ជាក់ពីគុណភាពយ៉ាងពិតប្រាកដ៕

 

 

 

X
5s