លោក ជេក ម៉ា មហាសេដ្ឋីលេខ១ចិន ចាកចេញពីតំណែងក្នុងក្រុមហ៊ុន Alibaba ចំថ្ងៃខួបលើកទី៥៥របស់លោក​



លោក ជេក ម៉ា មហាសេដ្ឋីលេខ១របស់ចិន បានចុះចេញពីតំណែងរបស់ Alibaba Group ដែលមានតម្លៃ ៤៦០ពាន់លានដុល្លារ បន្ទាប់ពីរយៈពេល ២០ឆ្នាំចាប់ពីពេលបង្កើតក្រុមហ៊ុនេះឡើង។ លោក ម៉ា នឹងបានលាឈប់ពីដំណែងរបស់លោកជាប្រធានក្រុមប្រឹក្សាភិបាលរបស់ Alibaba Group កាលពីថ្ងៃអង្គារកន្លងទៅ នៅចំថ្ងៃខួបកំណើតលើកទី ៥៥របស់លោក។

Image result for jack ma

អតីតគ្រូបង្រៀនភាសាអង់គ្លេសរូបនេះ បានបង្កើតក្រុមហ៊ុន Alibaba ឡើងជាមួយមនុស្ស១៧នាក់ផ្សេងទៀតក្នុងឆ្នាំ ១៩៩៩ ដែលចាប់ផ្ដើមពីក្រុមហ៊ុនលក់ផលិតផលទំនិញចិននៅជុំវិញពិភពលោក ក្រោយមកក្រុមយក្សចិនេះបានពង្រីកទៅជាធនាគារអនឡាញ បច្ចេកវិទ្យាសម្បនិម្មិត និងការកម្សាន្តជាដើម។ 

ខណៈពេលចុះចេញពីមុខដំណែងរបស់លោក លោក ជេក ម៉ា បានមានប្រសាសន៍ថា  លោកនឹងកាន់មុខដំណែងជាដៃគូ (partnership) របស់ Alibaba Group វិញ មានមុខនាទីមិនផ្ទាល់ក្នុងផ្នែកអភិបាលកិច្ចក្នុងក្រុមដែលមានមនុស្ស៣៨នាក់វិញ។ 

Image result for Daniel Zhang

លោក ម៉ា បានជ្រើសរើសលោក Daniel Zhang ដែលជានាយកប្រតិបត្តិរបស់ Alibabaតាំងពីឆ្នាំ ២០១៥ មកជំនួសតំណែងជាប្រធានក្រុមប្រឹក្សាភិបាល Alibaba Group វិញ។ លោក ម៉ា បានប្រារព្វកម្មិវធីជប់លៀងលាគ្នាមួយនៅពហុកីឡដ្ឋានដែលមាន ៨០ ០០០កៅអី ក្នុងទីក្រុង Hangzhou ដែលជាទីកន្លែងដែលលោកបានបង្កើតក្រុមហ៊ុន Alibaba ឡើងដំបូង។ 

គួរបញ្ជាក់ផងដែរថា Alibaba Group មានបុគ្គលិកជាង ១០០ ០០០នាក់ ដែលមានតម្លៃខ្លួនប្រមាណ ៤៦០ ពាន់លានដុល្លារអាមេរិក។ 

បើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg (Bloomberg’s Billionaires Index) លោក ជេក ម៉ា ជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីលេខ២០លើពិភពលោក និងជាមហាសេដ្ឋីលេខ១នៅប្រទេសចិនដែលមានទ្រព្យសម្បត្តិជាង ៤១ពាន់លានដុល្លារអាមេរិក៕

ដោយ៖ លង់ វណ្ណៈ

X
5s