ប្រទេសចំនួន៧ ដែលបានបំពេញបេសកកម្មហោះទៅកាន់ឋានព្រះចន្ទ ក្នុងនោះអាមេរិកហោះច្រើនជាងគេ
មានប្រទេសចំនួន ៧ប៉ុណ្ណោះដែលបានទៅកាន់ឋានព្រះចន្ទនិងហោះជុំវិញឋានព្រះចន្ទ។ សហភាពសូវៀតបានធ្វើការហោះហើរបាន ២៣លើកគិតចាប់ពីឆ្នាំ ១៩៥៩ ដល់ ១៩៧៦។ ចិនចាប់ផ្ដើមកម្មវិធីអវកាសរបស់ខ្លួនក្នុងទសវត្សន៍ឆ្នាំ២០០០ ហើយបានចាប់ផ្ដើមបេសកកម្ម Chang’e របស់ខ្លួនលើកដំបូងនៅឆ្នាំ ២០០៧។ ក្នុងបេសកកម្មទាំង ៦ចាត់ទុកថាជោគជ័យនិងមិនទាន់់ជោគជ័យ។
ឥណ្ឌាបានបំពេញបេសកកម្ម Chandrayaan-1 ហោះជុំវិញភពព្រះចន្ទ ក្នុងឆ្នាំ២០១៨ និងបានបានធ្វើបេសកម្មជុំវិញឋានព្រះចន្ទម្ដងទៀតក្នុងខែកញ្ញា ឆ្នាំ២០១៩ ប៉ុន្តែទំនងជាបរាជ័យ ដោយសារមិនអាចធ្វើការទំនាក់ទំនងបាន ខណៈដែលជប៉ុនបានបញ្ចប់បេសកកម្មទី២លើករបស់ខ្លួន ដោយលើកទី១ក្នុងឆ្នាំ ១៩៩០ និងលើកទី២ក្នុងបេសកកម្ម Kaguya ក្នុងឆ្នាំ ២០០៧។
ខាងក្រោមនេះគឺជាប្រទេសទាំង៧ ដែលបានហោះជុំវិញនិងចុះចតនៅលើឋានព្រះចន្ទច្រើនជាងគេ៖
១) សហរដ្ឋអាមេរិក មានបេសកកម្មទៅកាន់ឋានព្រះចន្ទចំនួន ៣០ លើក
២) ប្រទេសរុស្ស៊ី មានបេសកកម្មទៅកាន់ឋានព្រះចន្ទចំនួន ២៣ លើក
៣) ប្រទេសចិន មានបេសកកម្មទៅកាន់ឋានព្រះចន្ទចំនួន ៧ លើក
៤) ប្រទេសជប៉ុន មានបេសកកម្មទៅកាន់ឋានព្រះចន្ទចំនួន ២ លើក
៥) សហភាពអ៊ឺរ៉ុប មានបេសកកម្មទៅកាន់ឋានព្រះចន្ទចំនួន ១ លើក
៦) ប្រទសឥណ្ឌា មានបេសកកម្មទៅកាន់ឋានព្រះចន្ទចំនួន ១ លើក
៧) ប្រទេសលុចសំបួរ មានបេសកកម្មទៅកាន់ឋានព្រះចន្ទចំនួន ១ លើក៕
ដោយ៖ លង់ វណ្ណៈ