រដ្ឋាភិបាលម៉ាឡេស៊ីកំពុងតវ៉ាមតិមិនឲ្យលក់អចលនទ្រព្យប្រណីតដល់ជនជាតិចិន​



រដ្ឋមន្ត្រីក្រសួងដែនដី និងលំនៅដ្ឋានម៉ាឡេស៊ី លោកស្រី Zuraida Kamaruddin បានការពារសំណើររបស់លោកស្រីកាលពីថ្ងៃចន្ទ ទី១៦ កញ្ញា ២០១៩ ចំពោះការមិនអនុញ្ញាតឲ្យលក់អលចលនទ្រព្យប្រណីត (អចលនទ្រព្យដែលមានតម្លៃថ្លៃ) ដល់ជនជាតិចិន និងចិនហុងកុងនោះឡើយ។ ការធ្វើបែបនេះក៏ដើម្បីដោះស្រាយស្ថានការណ៍ដែលកំពុងមានអតិរេកលើការផ្គត់ផ្គង់អចលនទ្រព្យផងដែរ។ 

សំណើររបស់លោកស្រីមានការចាប់អារម្មណ៍ និងគាំទ្រច្រើនពីសំណាក់អ្នកនយោបាយ ព្រោះសំណើរមួយនេះកំពុងចាក់ចំចំណុចរសើប ក៏ដូចជាដើម្បីទប់ស្កាត់កំណើននៃការកាន់កាប់អចលនទ្រព្យពីសំណាក់ជនបរទេស។

ថ្លែងបន្ទាប់ពីពិធីបង្ហាញពីស្ថានភាពទីក្រុងនៅលើ Seberang Perai នៅ Penang លោកស្រី Zuraida បាននិយាយថាសំណើររបស់លោកស្រីនៅក្រោមកម្មវិធី My My Home Home (MM2H) នឹងដោះស្រាយភាពមិនច្បាស់លាស់នៅក្នុងការធ្វើចំណែកអចលនទ្រព្យលំដាប់ខ្ពស់។ “យើងកំពុងព្យាយាមដោះស្រាយស្ថានភាពនាពេលនេះដើម្បីជំរុញសេដ្ឋកិច្ច” លោកស្រីបានលើកដូច្នេះដោយភ្ជាប់ជាមួយឃ្លាមួយថា Malaysian Insight។ ការដែលលោកស្រីព្យាយាមដាក់សំណើរនេះគឺដើម្បីការពារផលប្រយោជន៍ដល់គម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យ ព្រោះកាលពីពេលថ្មីៗនេះរដ្ឋាភិបាលកំពុងសម្លឹងមើលការរៀបចំយុទ្ធនាការ ម្ចាស់កម្មសិទ្ធិបរទេសដែលសំដៅខ្លាំងដល់ជនជាតិចិន ឬចិនហុងកុង ដើម្បីទាក់ទាញវិនិយោគិនពីប្រទេសចិន និងហុងកុងមកវិនិយោគលើអចលនទ្រព្យម៉ាឡេស៊ីកាន់តែច្រើន។

លោកស្រីបន្តថា “សាកស្រមៃមើលថាបើយុទ្ធនាការរបស់រដ្ឋាភិបាលនេះជោគជ័យ អចលនទ្រព្យក្នុងប្រទេសម៉ាឡេស៊ីបានក្លាយជាកម្មសិទ្ធិរបស់អ្នកដទៃ ចុះប្រជាពលរដ្ឋម៉ាឡេស៊ីមានលទ្ធភាពឯណាដើម្បីកាន់កាប់អ្វីដែលជារបស់ខ្លួន”៕

ដោយ៖ យ៉ាយ៉ា