វិធី ៥យ៉ាងធ្វើឲ្យអ្នកក្លាយជាអ្នកពូកែបង្កើតការសន្ទនាលើបណ្ដាញទំនាក់ទំនងសង្គម
មុនសម័យបច្ចេកវិទ្យា បណ្ដាញសង្គមហូរហៀរ មនុស្សតែងតែបង្កើតនិងបង្ហាត់បង្រៀនអ្នកពីវិធីប្រាស្រ័យកិច្ចសន្ទនាយ៉ាងប៉ិនប្រសព្វនូវពេលជួបមុខគ្នាផ្ទាល់។ ប៉ុន្តែបើងាកមកមើលបច្ចុប្បន្នវិញប្រព័ន្ធ ឌីជីថលកំពុងតែវាយលុកយ៉ាងខ្លាំង! សួរថាយើងនៅតែផ្ដោតទៅលើការជំនាញទំនាក់ទំនងយ៉ាងប៉ិនប្រសប់ ដោយជួបមុខគ្នាផ្ទាល់តែមួយមុខឬយ៉ាងណា?
ដូចនេះថ្ងៃនេះ Bizkhmer នឹងលើកយក ៥ វិធីសំខាន់ៗក្នុងការបង្កើតកិច្ចសន្ទនា តាមរយៈប្រព័ន្ធអនឡាញបានយ៉ាងមានប្រសិទ្ធភាព៖
១ ស្នើសុំការរិះគន់
ស្នើសុំការរិះគន់ ឬមតិយោបល់ដើម្បីស្ថាបនាពីផលិតផល សេវាកម្ម ឬក៏គេហទំព័របស់អ្នកពីអតិថិជន។ ប្រាកដណាស់គ្មានអ្នកណាដែលល្អគ្រប់ដប់នោះទេ វិធីមួយនេះអាចធ្វើឲ្យអ្នកគ្រាំទ្រូងបន្ដិចមែនប៉ុន្ដែវាមានប្រសិទ្ធភាពនៅថ្ងៃក្រោយ។ ម្យ៉ាងទៀតជំហានមួយនេះបាន សបញ្ជាក់ឲ្យឃើញថាអ្នកយក ចិត្ដទុកដាក់ទៅលើការមតិរបស់អតិថិជនអ្នក ដោយធ្វើឲ្យពួកគេមានអារម្មណ៍ថា ស្និតស្នាល ជាក្រុមហ៊ុនអ្នកជាងមុន។
២ ធ្វើអី្វបែបកំប្លែង
បង្ហោះនូវ រឿងកំប្លែង អ្វីដែលសប្បាយៗ ដូចជាវីដេអូ រូបភាព ដែលសុទ្ធតែអាចទាក់ទាញចំណាប់អារម្មណ៍ពីហ្វេនរបស់អ្នកបាន ហើយវាក៏ជាផ្នែកមួយដែលបង្កើតកិច្ចសន្ទនាជាមួយអតិថិជនអ្នកបានច្រើនជាងមុនទៀតផង។
៣ បង្ហាញរឿងនៅពីក្រោយខ្នង
មនុស្សភាគច្រើនចូលចិត្ដមើលសាច់រឿងឆៅច្រើនជាងសាច់រឿងឆ្អិនដែលផលិតរួចរាល់។ នៅពេលដែលអ្នកបង្ហាញសាច់រឿងទាំងនោះទៅពួកគេ ទោះបីជារឿងក្រៅឆាកនោះខ្លីក៏ដោយវាបានធ្វើឲ្យពួកបង្ហាញវាភាពកោតសរសើរចំពោះការធ្វើការរបស់អ្នក។
៤ រូបភាពដែលមិនបានព្រៀងទុក
រូបភាពដែលថតដែលមិនបានព្រៀងទុកភាគច្រើនគឺពិបាកមើល ប៉ុន្ដែមិនមែនទាំងអស់នោះទេ រូបខ្លះក៏ស្អាត ស្អាតជាងរូបដែលបានព្រៀងទុកទៀតផង។ ហើយរូបដែលត្រូវបានថតដោយចៃដន្យទាំងនោះ សុទ្ធតែទទួលបានការ Like, Share, Comment ច្រើនជាងរូបភាពផ្សេងៗទាំងអស់។
៥ សម្រង់សម្ដី (Quote )
សម្រង់សម្ដីពាក់ព័ន្ធជំរុញទឹក សប្បាយ លើកទឹកចិត្តទៅលើជីវិត ការពារ ការសិក្សា ដែលសុទ្ធជាពាក្យសម្ដីធ្វើហ្វេនរបស់មានកម្លាំងចិត្ដក្នុងការធ្វើអ្វីមួយ។
យូរៗទៅពួកគេក៏មានអារម្មណ៍អ្នកគឺជាមនុស្សម្នាក់ដែលពួកគេមានអារម្មណ៍ ស្និតស្នាល និងអាចនិយាយជាមួយបានគ្រប់ពេល។
ដោយ៖ ច័ន្ទលាភ