ហេតុអ្វីមេដឹកនាំត្រូវគិតដូចអ្នកវិទ្យាសាស្ត្រនិងធ្វើសកម្មភាពដូចសហគ្រិន?​



ហេតុអ្វីមេដឹកនាំពិភពលោកត្រូវគិតដូចអ្នកវិទ្យាសាស្រ្តធ្វើសកម្មភាពដូចសហគ្រិន? ចម្លើយដ៏ខ្លីនោះគឺពីព្រោះតែមិនសូវមានមេដឹកនាំបែបនេះទេលើពិភពលោក។ ប្រសិនបើមានមេដឹកនាំដែលសម្រេចចិត្តដោយផ្អែកលើភស្ដុតាងវិទ្យាសាស្ត្រប្រហែលជាមិនបន្សល់ទុកដល់មនុស្សជំនាន់ក្រោយនូវបញ្ហាជាច្រើនជំពូកដូចជា ការផ្លាស់ប្ដូរបរិយាកាស កង្វះថាមពល កខ្វក់ខ្យល់ សង្គ្រាម កង្វះទឹក និងវិបត្តិជនភៀសខ្លួនជាដើមនោះទេ។

អ្នកវិទ្យាសាស្ត្រគឺជាអ្នកស្វែងរកភស្ដុតាង អ្នកដោះស្រាយបញ្ហា អ្នករុករក និងអ្នកមានគំនិតឆ្នៃប្រឌិត និងជាអ្នកដៃគូសហការរបស់ពិភពលោក។ ប្រសិនបើអ្នកក្រឡែកមើលទៅប្រវត្តិសាស្ត្រអំពីការវិវឌ្ឍរបស់ពិភពលោក នោះអ្នកនឹងឃើញអំពីសមិទ្ធផលដ៏ធំធេងអស្ចារ្យដូចជាការចុះចតនៅលើឋានព្រះចន្ទ ការស្វែងរកថាមពលអគ្គិសនីជាដើម។ 

ប៉ុន្តែសហគ្រិនគឺជាអ្នកបង្កើតគំនិតផ្ដួចផ្ដើម គឺជាមនុស្សដែលរកឃើញនូវចន្លោះខ្វះខាតនិងកំហុសហើយប្រែក្លាយបញ្ហាទៅជាឱកាស។ សហគ្រិនគឺជាមនុស្សដែលប្រើប្រាស់លុយដើម្បីបង្កើតការផ្លាស់ប្ដូរពិភពលោក។ អ្នកទាំងអស់រស់នៅក្នុងយុគសម័យសកលភារូបនីយកម្មជាមួយនឹងភាពរីកចម្រើនផ្នែកបច្ចេកទេសរ៉ូបូត បច្ចេកវិទ្យាសម្បនិម្មិត(AI) វេជ្ជសាស្ត្រ និងបណ្ដាញទំនាក់ទំនងសង្គមទៀតផង។ អ្វីគ្រប់យ៉ាងមានការរីកចម្រើនយ៉ាងលឿនជាងមនុស្សអាចសម្របខ្លួន និងរដ្ឋាភិបាលអាចអនុវត្ត។ ដូចនេះហើយ ការដឹកនាំដែលមានទំនួលខុសត្រូវគឺជាកត្តា X ដែលត្រូវការដើម្បីត្រួសត្រាយពេលវេលាដែលកំពុងតែមានការប្រកួតប្រជែងនេះ។ 

តើនៅទីណាដែលមានមេដឹកនាំកូនកាត់ដែលអាចស្វែងរកភស្ដុតាងនិងដោះស្រាយបញ្ហាមុននឹងធ្វើការសម្រេចចិត្តដូចជាអ្នកវិទ្យាសាស្ត្រ និងធ្វើសកម្មភាពលើដំណើរការខុសឆ្គងយ៉ាងមានប្រសិទ្ធភាពជាមួយនឹងភាពឆ្លាតវៃក្នុងនាមជាសហគ្រិនភាព?

ក្នុងទសវត្សរ៍ឆ្នាំ៥០ យើងទាំងអស់គ្នាបានដឹងហើយថាភស្ដុតាងវិទ្យាសាស្ត្ររកឃើញថាការផ្លាស់ប្ដូរអាកាសធាតុកើតឡើងដោយសារតែការកើនឡើងនូវឧស្ម័នឌីអុកស៊ីត(CO2) ដែលប៉ះពាល់ទៅដល់បិរយាកាស។ ស្រមៃថាភពផែនដីរបស់យើងនឹងមានភាពល្អប្រសើរប្រសិនបើអ្នកនិងមេដឹកនាំរបស់អ្នកស្ដាប់ភស្ដុតាងវិទ្យាសាស្ត្រមុននឹងឈានដល់ចំណុចនៃវិបត្តិមួយនេះដែលកំពុងប៉ះពាលទៅដល់ជីវិតមនុស្សជាតិរាប់ពាន់លាននាក់សព្វថ្ងៃនេះ។ នេះជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ជាច្រើនផ្សេងទៀត ដែលខ្វះការយកចិត្តទុកដាក់និងខ្វះចក្ខុវិស័យវែងឆ្ងាយដែលមានក្នុងច្បាប់របស់រដ្ឋាភិបាលឬកិច្ចប្រជុំសហការគ្នា។

ក្នុងយុគ្គសម័យថ្ងៃនេះសកលភារូបនីយកម្ម យើងត្រូវការមេដឹកដែលជាអ្នករកភស្ដុតាង មានសកម្មភាព និងតាមដានដំណើរការគឺជាមេដឹកនាំដែលយើងកំពុងតែរង់ចាំ។ មេដឹកនាំដែលមានសម្លេងនៅពេលជួបនឹងការពិត មានសកម្មភាព មានដំណោះស្រាយពិតជាក់លាក់។ មេដឹកដែលជាក្ដីសង្ឃឹម យើងគ្រប់គ្នាកំពុងរង់ចាំក្នុងយុគ្គសម័យឧស្សាហកម្ម ៤.០ ៕

ដោយ៖ លង់ វណ្ណៈ

ប្រភព៖ World economic forum

 

X
5s