មនុស្សវ័យចំណាស់កើនឡើងជុំវិញពិភពលោក ប៉ុន្តែប្រទេស២០នេះ មានយុវជនវ័យក្មេងដល់ទៅ ៥០%
ចំនួនប្រជាជននៅលើសាកលលោកបានកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ហើយក៏សូមអរគុណដល់វិទ្យាសាស្ត្រសុខាភិបាល និងបច្ចេកវិទ្យាដែលបានរកឃើញថ្នាំបង្ការថ្មីៗក្នុងការទប់ស្កាត់អត្រាមរណភាពរបស់កុមារ។ ក៏ប៉ុន្តែស្របពេលដែលប្រទេសខ្លះមានមនុស្សវ័យចំណាស់ច្រើនជាងយុវជន នៅបណ្តាប្រទេសមួយចំនួនទៀត បែរជាមានកុមារមិនទាន់គ្រប់អាយុ (វ័យក្រោម ១៥ ឆ្នាំ) ច្រើនចាប់ពី ៤០% រហូតដល់ទៅ ៥០% នៃប្រជាជនសរុបរបស់ខ្លួនទៅវិញ។
បើយោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា កុមារមិនទាន់គ្រប់អាយុទាំងនោះកំពុងរស់នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ។ បើពិនិត្យទៅលើប្រទេសទាំង ២០ ដែលមានកុមារមិនទាន់គ្រប់អាយុរស់នៅច្រើនដូចរៀបរាប់ខាងក្រោមនេះ គឺភាគច្រើនមកពីតំបន់អាហ្វ្រិក។
នេះជាប្រទេសចំនួន ២០ ដែលមានកុមារមិនទាន់គ្រប់អាយុក្រោម ១៥ ឆ្នាំរស់នៅច្រើនបំផុត៖
២០.កាមេរ៉ូន ៤២,៥០%
១៩.អាហ្វហ្គានីស្ថាន ៤២,៦៤%
១៨.សេណេហ្គាល់ ៤២,៧៣%
១៧.សាធារណរដ្ឋអាហ្វ្រិកកណ្តាល ៤២,៨៤%
១៦.ទីម័រខាងកើត ៤៣,៥២%
១៥.ម៉ាឡាវី ៤៣,៧៤%
១៤.នីហ្សេរីយ៉ា ៤៣,៨៤%
១៣.ហ្សំប៊ី ៤៤,៤៦%
១២.ម៉ូហ្សំប៊ិក ៤៤,៥៣%
១១.តង់ហ្សានី ៤៤,៦៩%
១០.ប៊ូគីណាហ្វាសូ ៤៤,៩៥%
៩.ហ្គែមប៊ី ៤៥,០៧%
៨.ប៊ូរុនឌី ៤៥,០៩%
៧.សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ៤៦,១៦%
៦.សូម៉ាលី ៤៦,៣៣%
៥.អង់ហ្គោឡា ៤៦,៦២%
៤.ឆាត ៤៦,៨៦%
៣.អ៊ូហ្គាន់ដា ៤៧,៤១%
២.ម៉ាលី ៤៧,៥៣%
១.នីហ្សេរីយ៉ា ៥០,១២%
ប្រភព៖ Businessinsider