ដំណឹងល្អសម្រាប់និស្សិតខ្មែរមូស្លីម! ក្រុមហ៊ុនម៉ាកាស់លែនប្រកាសផ្ដល់អាហារូបករណ៍និងកន្លែងស្នាក់នៅហ្រ្វី​



បន្ទាប់ពីការប្រលងថ្នាក់ជាតិឬបាក់ឌុបនាពេលថ្មីៗកន្លងមក ប្រាកដណាស់ថាមានប្អូនៗជាច្រើនដែលប្រលងជាប់ហើយមានបំណងចង់បន្ដការសិក្សានៅថ្នាក់មហាវិទ្យាល័យក្នុងរាជធានីភ្នំពេញដើម្បីចាប់មកចំណេះនិងអាជីពការងាររបស់ខ្លួន។ ប្រហែលមានប្អូនៗខ្មែរមូស្លីមជាច្រើនមានបំណងចង់សិក្សានៅរាជធានីភ្នំពេញ ប៉ុន្តែដោយសារបញ្ហាហិរញ្ញវត្ថុដែលជារនាំងមិនអាចឲ្យប្អូនៗបន្តការសិក្សាថ្នាក់មហាវិទ្យាល័យបានដូចនិស្សិតដទៃ។ 

នេះជាដំណឹងល្អសម្រាប់ប្អូនៗខ្មែរមូស្លីមដែលមានបំណងចង់បន្តការសិក្សាថ្នាក់មហាវិទ្យាល័យនៅរាជធានីភ្នំពេញ ក្រុមហ៊ុនម៉ាកាស់លែន (MAKKAH LAND) ដែលជាក្រុមហ៊ុនវិនិយោគអចលនៈទ្រព្យនៅទីរួមខេត្តត្បូងឃ្មុំ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សា ១០០% ទាំងពីរឆ្នាំ គឺឆ្នាំ ២០១៨ និង ២០១៩ ទៅដល់ប្អូនៗនិស្សិតខ្មែរមូស្លីមទីទាល់ក្រចំនួន ៥កន្លែង និងផ្ដល់ជូនកន្លែងស្នាក់នៅដោយឥតគិតថ្លៃសម្រាប់សិស្សមកពីខេត្តចំនួន១៥នាក់ថែមទៀតផង។

សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចបំពេញសំណុំបែបបទមកកាន់អាសយដ្ឋាន៖ ផ្ទះលេខ A1-10 ភូមិទួលសំពៅ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ឬតាមអ៊ីម៉ែល [email protected] ឬទំនាក់ទំនងលេខទូរសព្ទ៖ 012 53 99 68៕

 

X
5s