ម៉ាឡេស៊ីទទួលការអនុញ្ញាតពីក្រសួងសុខាភិបាលក្នុងការដាំដុះដំណាំកញ្ឆាក្នុងប្រទេសរបស់ខ្លួន​



ការដាំដុះកញ្ឆាគឺអាចធ្វើទៅបាន ដោយមានការអនុញ្ញាតពីក្រសួងសុខាភិបាល (Health Ministry) ដែលត្រូវបានប្រើប្រាស់សម្រាប់ធ្វើជាឱសថ និងការស្រាវជ្រាវផ្សេងៗ នេះយោងតាមការរាយការណ៍ពី Astro Awani ។ លោក Datuk Seri Zulkifli Abdullah អគ្គនាយកនៃភ្នាក់ងារប្រឆាំងគ្រឿងញៀនជាតិ (National Anti-Drugs Agency) បានមានប្រសាសន៍ថា កញ្ឆាអាចដាំដុះបានក្នុងប្រទេសម៉ាឡេស៊ី ដោយលុះត្រាតែមានការអនុញ្ញាតិត្រឹមត្រូវពីក្រសួងសុខាភិបាល។

លោកបានមានប្រសាសន៍ថា ការដាំដុះនេះត្រូវការការអនុញ្ញាតដោយស្របច្បាប់នៅប្រទេសម៉ាឡេស៊ី ដែលមានលក្ខខណ្ឌឬសិទ្ធិពិសេសមួយចំនួន។ ថ្មីៗនេះខ្ញុំពិតជាបានមើលឃើញពីភាពជោគជ័យនៃក្រុមហ៊ុននៅប្រទេសម៉ាឡេស៊ីទៅលើផលិតផលប្រេងកញ្ឆា ដូច្នេះខ្ញុំគិតថាវាជាការខ្ជះខ្ជាយឱកាសប្រសិនបើជាយើងមិនមើលទៅលទ្ធផលមួយចំនួនដែលយើងអាចធ្វើបាននៅក្នុងប្រទេស។

បើយោងតាមច្បាប់ស្ដីអំពីគ្រឿងញឿនឆ្នាំ១៩៥២ (Dangerous Drugs Act 1952) មានភាពតឹងតែងខ្លាំងទៅលើ ទាំងការលក់ ការប្រើប្រាស់ ការនាំចូល និងការនាំចេញផលិតផលដែលមានសារធាតុញៀនដូចជាកញ្ឆាជាដើម។ ប៉ុន្តែកញ្ឆាអាចដាំដុះបានប្រសិនបើមានការអនុញ្ញាតិពីក្រសួងសុខាភិបាលត្រឹមត្រូវ និងក្នុងគោលបំណងយកទៅប្រើប្រាស់ក្នុងផ្នែកថ្នាំពេទ្យ។ 

មានការចាប់អារម្មណ៍ច្រើនពីប្រទេសលើសកលលោក ការជោគជ័យលើរឿងរ៉ាវទាំងអស់នេះ ទៅលើផលិតផល CBD (ប្រេងកញ្ឆា)គឺពិតត្រូវបានបណ្តាញផ្សព្វផ្សាយក្នុងស្រុកមួយចំនួននៃចក្រភពអង់គ្លេសចាប់អារម្មណ៍ផងដែរកាលពី ខែមិថុនា ឆ្នាំមុន។ ក្រុមហ៊ុន CBD ត្រូវបានប្រទេសជាដៃគូជាង៥០ប្រទេសនៅខាងអ៊ឺរ៉ុបបានធ្វើការរកស៊ីជាមួយ ក្នុងការផ្គត់ផ្គង់ផលិតផលប្រេងកញ្ឆា ទៅពួកគេ។

នៅពេលបច្ចុប្បន្ន ឱសថកញ្ឆាបានគឹត្រូវបានដាក់ឲ្យប្រើប្រាស់ស្របច្បាប់ជាជាង ៣០ ប្រទេសប៉ុណ្ណោះ រួមមានប្រទេសអូស្រ្តាលី, កាណាដា, ឈីលី, កូឡុំប៊ី, ហ្វាំឡង់, អាឡឺម៉ង់, ក្រិក, អ៊ីស្រ្តាអ៊ែល, អ៊ីតាលី, ន័រវេ, ប្រទេសថៃ ហើយនឹងបណ្តាប្រទេសអ៊ឺរ៉ុប ដែលជាបណ្តាប្រទេសស្ថិតក្នុងចំណោមប្រទេសជឿនលឿនបំផុតនៅពេលនិយាយអំពីការប្រើប្រាស់កញ្ឆាក្នុងគោលបំណងធ្វើជាឱសថ។ 

ឱសថកញ្ឆាត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពក្នុងការព្យាបាលបញ្ហាវេជ្ជសាស្ត្រមួយចំនួនរួមមាន សភាពដែលអ្នកជំងឺទទួលរងការអន់ថយស្មារតី នៅពេលចាស់ជរា (Alzheimer’s disease)  ជំងឺទាក់ទងនឹងសរសៃប្រសាទ (multiple sclerosis) និងជំងឺស្ត្រេស (posttraumatic stress disorder) ជាដើម៕

ដោយ៖ ជា​ ធារិទ្ធ

X
5s