គម្រោងរោងចក្រ៣ ក្នុងទុនវិនិយោគជាង១៥លានដុល្លារត្រូវបានCDC អនុម័ត
គម្រោងរោងចក្រចំនួន៣នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដែលមានទំហំទុនវិនិយោគចំនួន ១៥,៤លានដុល្លារអាមេរិក ព្រមទាំងអាចបង្កើតឱកាសការងារដល់ពលរដ្ឋបានចំនួន ៤,០៤៤កន្លែង។
ក្រុមហ៊ុន “GOODMATE (CAMBODIA) HEADWEARS CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសំលៀកបំពាក់ មួក កន្សែង និងស្រោមដៃ ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិបឹងធំទី២ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤១០កន្លែង។
ក្រុមហ៊ុន “GOLDEN BILLION (CAMBODIA) HANDBAGS CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៤៩១កន្លែង។
ក្រុមហ៊ុន “DI SETA (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សំលៀកបំពាក់ (កន្សែងបង់ក មួក ស្រោមដៃ ស្រោមជើង ភួយ បូគ្រប់ប្រភេទ និងវាយនភណ្ឌបម្រើក្នុងផ្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ៧ សួនឧស្សាហកម្មវឌ្ឍនៈ II ផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៨,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.១៤៣ កន្លែង៕
ដោយ៖ ជួប ស្រីរ័ត្ន