តើប្រទេសណាជាប្រទេសប្រជាធិបតេយ្យចំណាស់ជាងគេក្នុងពិភពលោក?
ពាក្យប្រជាធិបតេយ្យ (democracy)មកពីពាក្យក្រិក demos ដែលមានន័យថាមនុស្សមានគោលបំណងរួម (common people) និងពាក្យ kratos ដែលមានន័យថាភាពខ្លាំង (strength)។ ក្នុងការសិក្សាស្រាវជ្រាវរបស់ Boix, C., Miller, M., & Rosato, S. (2013, 2018) ដែលបានធ្វើការស្រាវជ្រាវទៅលើតំបន់ប្រជាធិបតេយ្យក្នុងប្រទេស ២១៩ ប្រទេសចាប់តាំងពីឆ្នាំ ១៨០០ មក។ ប្រទេសជាច្រើនត្រូវបានគេចាត់ចូលជាប្រទេសប្រជាធិបតេយ្យប្រសិនបើពួកគេមានលក្ខណៈទាំង៣ខាងក្រោមនេះ៖
១) អង្គនីតប្រតិបិត្ត (Executive)
២) អង្គនីតិបញ្ញត្ត (Legislature)
៣) ការបោះឆ្នោត (Voting)
ខាងក្រោមនេះគឺជាប្រទេសទាំង ១០ ដែលមានប្រជាធិបតេយ្យចំណាស់ជាងគេ៖
១) សហរដ្ឋអាមេរិក
២) ប្រទេសស្វីស
៣) ប្រទេសនូវែលសេឡង់
៤) ប្រទេសកាណាដា
៥) ប្រទេសអង់គ្លេស
៦) ប្រទេសលុចសំបួរ
៧) ប្រទេសបែលស៊ិក
៨) ប្រទេសហូឡង់
៩) ប្រទេសន័រវេស
១០) ប្រទេសអូស្រ្តាលី
សហរដ្ឋអាមេរិកត្រូវបានគេចាត់ទុកថាជាប្រទេសប្រជាធិបតេយ្យចំណាស់ជាងគេដែលមានអាយុកាលជាង២០០ឆ្នាំ និងប្រទេសផ្សេងៗទៀតដែលមានអាយុកាលជាងមួយសតវត្ស៕
ដោយ៖ លង់ វណ្ណៈ
ប្រភព៖ www.weforum.org