បុគ្គលទាំង១៣រូបដែលរៀនមិនចប់សកលវិទ្យាល័យ តែក្លាយជាមហាសេដ្ឋី​



ទាល់តែអ្នកដែលមានសញ្ញាប័ត្របញ្ចប់ការសិក្សាទើបអាចក្លាយជាមហាសេដ្ឋីមែនទេ? មិនមែនអ៊ីចឹងទាំងអស់ទេ មានបុគ្គលជោគជ័យមួយចំនួនដែលបោះបង់ការសិក្សា ហើយក្លាយជាមហាសេដ្ឋី។ ឧទាហរណ៍ជាក់ស្ដែង លោក Mark Zuckerberg នាយកប្រតិបត្តិ Facebook ដែលបោះបង់ការសិក្សាហើយបច្ចុប្បន្នក្លាយជាមហាសេដ្ឋីប្រាក់ពាន់លាន។  ខាងក្រោមនេះជាមហាសេដ្ឋីទាំង ១៣ រូបដែលសុទ្ធតែជាបុគ្គលបរាជ័យក្នុងការសិក្សាថ្នាក់មហាវិទ្យាល័យ៖ 

១) លោក Ralph Lauren 

Ralph Lauren
លោក Ralph Lauren ជាអ្នកច្នៃម៉ូត បានបោះបង់ការសិក្សានៅសកលវិទ្យាល័យ Baruch ក្នុងទីក្រុង New York។ អ្នកច្នៃម៉ូតម្នាក់ដែលមានវ័យ ៧៩ឆ្នាំ បានចាប់ផ្ដើមក្រុមហ៊ុនច្នៃម៉ូតសំលៀកបំពាក់របស់លោកដោយផ្ដើមចេញពីការលក់ក្រវ៉ាត់ក ខណ:ពេលដែលលោកកំពុងធ្វើការនៅក្រុមហ៊ុន Empire State Building។

មនុស្សគ្រប់គ្នាហៅរូបលោកថា «អ្នកច្នៃម៉ូតដ៏អស្ចារ្យម្នាក់នៅសហរដ្ឋអាមេរិក» ដោយឥឡូវរូបលោកមានទ្រព្យសម្បត្តិសរុប ៥.៨ពាន់លានដុល្លារ ហើយបានរៀននៅសកលវិទ្យាល័យត្រឹមតែ២ឆ្នាំប៉ុណ្ណោះ បន្ទាប់មកក៏បោះបង់ការសិក្សា។ 

២) លោកJan Koum

jan koum
លោក Jan Koum សហស្ថាបនិកនិងជាអតីតនាយកប្រតិបត្តិ WhatsApp បានបោះបង់ការសិក្សានៅសកលវិទ្យាល័យ San Jose State។ លោក Koum ធ្លាប់ធ្វើការនៅក្នុងក្រុមហ៊ុន Yahoo អស់រយ:៩ឆ្នាំ មុនពេលដែលរូបលោកបានបង្កើតក្រុមហ៊ុន WhatsApp ។ លោក Jan Koum ជាអ្នកសរសេរកម្មវិធីកុំព្យូទ័រ វ័យ៤៣ឆ្នាំដែលមានទ្រព្យសម្បតិ្ត ១០ពាន់លានដុល្លារ។

៣) លោក Mark Zuckerberg 

Mark Zuckerberg
លោក Mark Zuckerberg បានឈប់រៀនពីសាលា Harvard នៅឆ្នាំទី២ ហើយទៅផ្ដោតទៅលើ Facebook ។ សហគ្រិនវ័យ ៣៥ រូបនេះបានបោះបង់ការសិក្សានៅឆ្នាំទី២ មុនពេលដែលលោកទទួលបានជោគជ័យ (Facebook) បច្ចុប្បន្នលោកមានទ្រព្យសម្បត្តិ ៦៦ពាន់លានដុល្លារ។

៤) លោក Sheldon Adelson 

Sheldon Adelson
លោក Sheldon Adelson ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Las Vegas Sands ដែលបានបោះបង់ការសិក្សាថ្នាក់សកលវិទ្យាល័យ  City College of New York។ លោក Adelson បានក្លាយជាអ្នកមានបន្ទាប់ពីរូបលោកបានបង្កើតក្រុមហ៊ុនមួយឈ្មោះថា COMDEX ក្នុងការតាំងពិពណ៍ពាណិជ្ជកម្មបចេ្ចកវិទ្យា។ នៅឆ្នាំ ១៩៩៥ លោក Adelson និងដៃគូរបស់គាត់បានលក់នូវក្រុមហ៊ុនមួយនេះឲ្យទៅក្រុមហ៊ុន SoftBank ក្នុងទឹកប្រាក់ ៨៦២លានដុល្លារ។ នៅអាយុ ៨៦ឆ្នាំ លោក Sheldon Adelson មានទ្រព្យសម្បត្តិ ៣៣.១ ពាន់លានដុល្លារ។

៥) លោក Ted Turner

ted turner
លោក Ted Turner គឺជាស្ថាបនិកក្រុមហ៊ុនទូរស្សន៍ CNN លោកបានចាកចេញពីសកលវិទ្យាល័យ Brown មុនពេលរូបលោកបញ្ចប់ការសិក្សា។ 

លោកត្រូវបានគេបណ្តេញចេញពី Brown ដោយសារតែរូបលោកបានអនុញ្ញាតឲ្យមិត្តស្រីរបស់មករស់នៅក្នុងបន្ទប់របស់គាត់។ ប៉ុន្តែរូបលោកត្រូវបានសកលវិទ្យាល័យនោះផ្ដល់សញ្ញាប័ត្រកិត្តិយសឲ្យរូបលោក ជាច្រើនឆ្នាំបន្ទាប់។ នៅវ័យ ៨០ឆ្នាំលោក Ted Turner មានទ្រព្យសម្បត្តិ ២.២ពាន់លានដុល្លារ។

៦) លោក Ty  Warner 

ty warner
លោក Ty  Warner ស្ថាបនិកក្រុមហ៊ុន Beanie Babies ត្រូវបានបោះបង់ការសិក្សានៅសកលវិទ្យាល័យ Kalamazoo ដោយសារមិនមានលទ្ធភាពបង់ថ្លៃសាលា។ 

លោក Ty  Warner ធ្លាប់ជាអ្នកលក់សៀវភៅ ធ្វើការជាបំរើការលើយន្តហោះ និងធ្លាប់ជាអ្នកលក់សត្វចិញ្ចឹមឲ្យក្រុមហ៊ុន Dakin  មុនពេលលោកបង្កើតក្រុមហ៊ុន Ty Inc. និង Beanie Babies ។ សព្វថ្ងៃលោកមានវ័យ ៧៤ឆ្នាំ រួមនឹងទ្រព្យសម្បត្តិ២.៦ពាន់លានដុល្លារ។

៧) លោក David Geffen 

david geffen
លោក David Geffen សហស្ថាបនិកក្រុមហ៊ុន DreamWorks Animation ធ្លាប់បានកុហកអំពីការបញ្ចប់ការសិក្សាពី UCLA ដើម្បីបានធ្វើការងារនៅបន្ទប់ទទួលសំបុត្ររបស់ភ្នាក់ងារ William Morris។

លោក David Geffen បានបោះបង់ការសិក្សានៅសកលវិទ្យា Texas នាទីក្រុង Austin។ រូបលោកធ្លាប់បានធ្វើការងារនៅក្នុងបន្ទប់ទទួលសំបុត្ររបស់ភ្នាក់ងារ William Morris មុនពេលដែលរូបលោកក្លាយជាស្ថាបនិកក្រុមហ៊ុន DreamWork។ សព្វថ្ងៃគាត់មានវ័យ ៧៦ឆ្នាំ និងមានទ្រព្យសម្បត្តិ ៨.៤ពាន់លានដុល្លារ។

៨) លោក Michael Dell 

Micheal Dell
លោក Michael Dell បានបោះបង់ការសិក្សានៅសកលវិទ្យាល័យ Texas ដើម្បីទៅលក់កុំព្យូទ័រ។ ក្នុងពេលដែលលោកជានិស្សិត លោក Michael Dell ជាអ្នករៀបកុំព្យូទ័រ និងលក់កុំព្យូទ័រ ។ លោក រកប្រាក់បានដំបូងបានចំនួន $១៨០ ០០០ ក្នុងរយៈពេល១ខែដំបូង ក្រោយពីបានចាកចេញពីសាលាហើយលោកមិនដែលគិតថាចង់ត្រឡប់ទៅសាលារបស់លោកវិញនោះទេ។ សព្វថ្ងៃលោកមានអាយុ ៥៤ ឆ្នាំ និងមានទ្រព្យសម្បត្តិ ៣០.៦ពាន់លានដុល្លារ។

៩) លោក Larry Ellison

Larry Ellison
ស្ថាបនិកក្រុមហ៊ុន Oracle លោកLarry Ellison បានបោះបង់ការសិក្សានៅមហាវិទ្យាល័យពីរផ្សេងគ្នា។ លោកបានចុះឈ្មោះចូលរៀនសកលវិទ្យាល័យ Illinois តែក្រោយមកលោកបានឈប់រៀននៅឆ្នាំទី២ បន្ទាប់ពីម្តាយចញ្ចឹមរបស់លោក បានស្លាប់។ បន្ទាប់មកទៀតលោករៀនចប់បានមួយឆមាសនៃសកលវិទ្យាល័យ Chicago។

សព្វថ្ងៃនេះលោកមានអាយុ ៧៥ឆ្នាំ រួមជាមួយនឹងទ្រព្យសម្បត្តិ៦៣ពាន់លានដុល្លារ។

១០) លោក Bill Gates 

bill gates
លោក Bill Gates បានបោះបង់ការសិក្សានៅសាលា Harvard បន្ទាប់ពីរយៈពេល ២ឆ្នាំ មុននឹងក្លាយជាស្ថាបនិកក្រុមហ៊ុន Microsoft។ នៅអាយុ ៦៣ ឆ្នាំលោក Bill Gates មានទ្រព្យសម្បត្តិ ១០២ ពាន់លានដុល្លារ។

១១) លោក Travis Kalanick

Travis Kalanick
លោក Travis Kalanick ស្ថាបនិកនិងជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Uber បានសិក្សាផ្នែកវិស្វកម្មកុំព្យួទ័រនៅ UCLA មុនពេលលោកឈប់រៀនដើម្បីទៅធ្វើការនៅ Scour ។

បន្ទាប់ពី Scour បានប្រកាសក្ស័យធុន លោក Kalanick ក៏បានបង្កើតក្រុមហ៊ុនបណ្តាញ software មួយឈ្មោះ Red Swoosh ។  Kalanick បានលក់ Red Swoosh ទៅ ឲ្យ Akamai ក្នុងតម្លៃ ២៣ លានដុល្លារក្នុងឆ្នាំ ២០០៧ ។ លោក បានចំណាយលុយមួយចំនួនធ្វើដំណើរជុំវិញពិភពលោកមុនពេលបង្កើតក្រុមហ៊ុន Uber ។ នៅវ័យ ៤៣ឆ្នាំលោកមានទ្រព្យសម្បត្តិ ៣.៧ពាន់លានដុល្លារ។

១២) លោកDonald Newhouse

Donald Newhouse
លោក Donald Newhouse  បានឈប់ពីសាកលវិទ្យាល័យ Syracuse ដើម្បីចូលរួមក្នុងអាជីវកម្មបោះពុម្ភផ្សាយរបស់ក្រុមគ្រួសាររបស់គាត់។ លោក Newhouse បានបន្តក្រុមហ៊ុន Advance Publications ដែលជាក្រុមហ៊ុនដែលមានទាំងទូរទស្សន៍ កាសែត ទស្សនាវដ្តី។ 

លោក Newhouse ដែលមានអាយុ ៩០ ឆ្នាំឥឡូវមានទ្រព្យសរុប ១២,៨ ពាន់លានដុល្លារហើយនៅឆ្នាំ ២០១៦ លោកបានត្រឡប់មកសកលវិទ្យាល័យ Syracuse វិញដើម្បីទទួលសញ្ញាប័ត្រកិត្តិយសនិងថ្លែងសុន្ទរកថាចាប់ផ្តើមដល់ថ្នាក់បញ្ចប់ការសិក្សានៅឆ្នាំនោះ។

១៣) លោក Micky Arison

Micky Arison
ប្រធានក្រុមហ៊ុន Carnival Corp លោក Micky Arison បានឈប់រៀននៅសាកលវិទ្យាល័យ Miami ដើម្បីជួយឪពុករបស់លោកដែលបានរកឃើញនាវាទេសចរណ៍ល្បីរបស់ពួកគេ។

តំណែងដំបូងរបស់លោក Arison ដែលធ្លាប់ធ្វើជាតំណាងផ្នែកលក់ នៅក្រុមហ៊ុន Carnival ។ យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថាគាត់បានបន្តធ្វើជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនអស់រយៈពេល ៣៤ ឆ្នាំ។ នៅអាយុ៧០ឆ្នាំ លោកមានទ្រព្យសម្បត្តិ ៧.៧ ពាន់លានដុល្លារ៕

ដោយ៖ ជា ធារិទ្ធ

ប្រភព៖ businessinsider

 

X
5s