សិង្ហបុរីវ៉ាដាច់អាមេរិកជាប្រទេសដែលមានការប្រកួតប្រជែងជាងគេនៅលើពិភពលោក​



សិង្ហបុរីបានយកឈ្នះសហរដ្ឋអាមេរិកក្លាយជាប្រទេសមានការប្រកួតប្រជែងខ្លាំងជាងគេក្នុងពិភពលោក នេះបើយោងតាមរបាយការណ៍ប្រកួតប្រជែងសកលប្រចាំឆ្នា (Global Competitiveness Index 4.0) របស់វេទិកាសេដ្ឋកិច្ចពិភពលោក។ 

សន្ទស្សន៍មួយនេះដែលបានចេញផ្សាយកាលពីថ្ងៃពុធកន្លងនេះ ឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃការប្រកួតប្រជែងសេដ្ឋកិច្ច ការវាស់វែងកត្តាផ្សេងៗដូចជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ទីផ្សារការងារ និងសមត្ថភាពច្នៃប្រឌិតជាដើម។

ប្រទេសសិង្ហបុរីបានរុញច្រានប្រទេសសេដ្ឋកិច្ចយក្សរបស់ពិភពលោកទៅចំណាត់ថ្នាក់ទី ២ ក្នុងឆ្នាំនេះ ដោយប្រទេសអាស៊ានមួយនេះទទួលបានពិន្ទុខ្ពស់បំផុតទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធសុខភាព ទីផ្សារការងារ និងប្រព័ន្ធហិរញ្ញវត្ថុ។

ប្រទេសសិង្ហបុរីនិងវៀតណាមបាននឹងកំពុងបង្ហាញនូវភាពខ្លាំងក្លារបស់ខ្លួននៅឆ្នាំនេះ នេះអាចដោយសារសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន។

ការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសវៀតណាមបានកើនឡើង ៣៦ ភាគរយក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ខណៈដែលក្រុមហ៊ុនមួយចំនួនកំពុងផ្លាស់ប្ដូរទ្រនុំរបស់ខ្លួនពីប្រទេសចិនទៅវៀតណាមនិងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដើម្បីជៀសវាងពន្ធគយ។ 

ក្រុងហុងកុង ប្រទេសហូឡង់ ប្រទេសស្វីស បានជាប់លំដាប់ថ្នាក់លេខទាំង៥ ។ ហុងកុងបានកើនឡើងដល់លេខ ៤ចំណុចតាមការរាយការណ៍កាលពីឆ្នាំមុន ទោះបីជាប្រទេសរបស់ខ្លួនកំពុងមានវិបត្តិនិយោបាយនាពេលថ្មីៗនេះក៏ដោយ៕

ដោយ៖ ជា ធារិទ្ធ

 

X
5s