ការងារទាំង២០ ដែលមានប្រជាប្រិយភាពនៅក្នុងទ.ស ឆ្នាំ ១៩៥០ ហើយភាគច្រើនកំពុងបាត់បង់​



បើប្រើប្រាស់ទិន្នន័យពីការធ្វើជំរឿនឆ្នាំ១៩៥០ និងការធ្វើការវាស់ស្ទង់មតិសហគមអាមេរិក (American Community Survey)   បានរកឃើញនូវការធ្លាក់ចុះនៃអត្រាការងារមួយចំនួនរវាងឆ្នាំ១៩៥០ និងពេលបច្ចុប្បន្ន។ នេះគឺជាឧស្សាហកម្ម ដែលមានចំនួននិយោជិក នៅក្នុងឆ្នាំ១៩៥០ បើធៀបនឹង ឆ្នាំ២០១៧៖

២០) ការផលិតគ្រឿងម៉ាស៊ីនកសិកម្មនិងត្រាក់ទ័រ៖ មាននិយោជិក ១៧៧ ៥២២ នាក់ក្នុងឆ្នាំ១៩៥០ បានធ្លាក់ចុះមកត្រឹម ១០៨ ៣៩២នាក់ក្នុងឆ្នាំ២០១៧ (ធ្លាក់ចុះ ៣៩%។ ឧស្សាហកម្មនេះទាក់ទងនឹងការផលិតត្រាក់ទ័រនិងសម្ភារកសិកម្មផ្សេងៗ។

FILE PHOTO: John Deere tractors are seen for sale at a dealer in Longmont, Colorado, U.S., February 21, 2017. REUTERS/Rick Wilking/File Photo

១៩) ផលិតផលកៅស៊ូ៖ មានកម្មករចំនួន២៤៣ ៤០១នៅឆ្នាំ១៩៥០ បានធ្លាក់ចុះមកត្រឹម ១៤៧ ៧៥៩ ក្នុងឆ្នាំ២០១៧ (៣៩%)។ ឧស្សាហកម្មនេះលក់ផលិតផលនានាដែលផលិតចេញពីកៅស៊ូ។

synthetic rubber tire

១៨) ពាណិជ្ជកម្មបោះដុំប្រេង៖ មានកម្មករចំនួន ១៦៦ ៤៨៨នាក់ បានធ្លាក់មកត្រឹម ៩៤ ៩៩២ក្នុងឆ្នាំ២០១៧ (៤៣%)។ ឧស្សាហកម្មនេះបោះដុំផលិតផលប្រេងសាំងនានាទៅឲ្យអាជីវកម្មនានា។ 

oil pipeline

១៧) ពាណិជ្ជកម្មបោះដុំនូវផលិតផលកសិកម្ម៖ មានកម្មករចំនួន១១៤ ៦៨៥នាក់ ក្នុងឆ្នាំ១៩៥០ បានធ្លាក់មកត្រឹម៦២ ៦៩៥ នាក់ក្នុងឆ្នាំ២០១៧ (៤៥%)។ ឧស្សាហកម្មនេះបោះដុំផលិតផលកម្មសិកម្មនានាទៅឲ្យអាជីវកម្មនានា។

outside the Bottlinger Grain storage

១៦) ឧស្សាហកម្មផលិតដែក ( Primary non-ferrous metal manufacturing)៖ មានកម្មករចំនួន២៣៥ ៨៥៦នាក់ក្នុងឆ្នាំ១៩៥០ បានធ្លាក់ចុះមកត្រឹម១១៨ ៧៧៩នាក់ក្នុងឆ្នាំ២០១៧ (៥០%)។ ឧស្សាហកម្មនេះផលិតយ៉ាន់ស្ព័រនិងវត្ថុធាតុដើមដែលមិនរាប់បញ្ចូលដែក។

Aluminum worker

១៥) ការលក់រាយនៅឥន្ធន:និងទឹកកក៖ មានកម្មករចំនួន ១៧២ ៨៤១ក្នុងឆ្នាំ១៩៥០បានធ្លាក់មកត្រឹម ៨៥ ៨០៦ ក្នុងឆ្នាំ២០១៧ (៥០%)។ អ្វីដែលឧស្សាហកម្មនេះធ្វើគឺលក់ឥន្ធន:និងទឹកកកទៅឲ្យអតិថិជន។

fuel

១៤) សេវាកម្មបម្រើការងារនៅក្នុងផ្ទះ៖ មានកម្មករ ១ ៧១៣ ៣៥២ ក្នុងឆ្នាំ១៩៥០ បានធ្លាក់ចុះត្រឹម៨៤៧ ៧៦៩ក្នុងឆ្នាំ២០១៧ (៥១%)។ សេវាកម្មនេះដែលជានិយោជិកត្រូវលេងជាមួយក្មេងៗ ថែរក្សាផ្ទះ និងចម្អិនម្ហូប។

wealth mansion butlers

១៣) កសិកម្ម៖ មានចំនួនជាង ៧ ០៨៨ ៩០៤នាក់ ក្នុងឆ្នាំ១៩៥០ បានធ្លាក់ចុះត្រឹម ៣ ៤២៩ ៨៤៤នាក់ក្នុងឆ្នាំ២០១៧ (៥២%)។ ឧស្សាហកម្មនេះផលិតចំណីអាហារនិងដំណាំផ្សេងៗ។

FILE PHOTO: A crop scout walks through a soybean field to check on crops during the Pro Farmer 2019 Midwest Crop Tour, in Allen County, Indiana, U.S., August 19, 2019.   REUTERS/P.J. Huffstutter

១២) ការកាប់ដើមឈើ៖ មានកម្មករចំនួន ១៨៧ ៣១៤នាក់ ក្នុងឆ្នាំ ១៩៥០បានធ្លាក់មកត្រឹម៨០ ៩៩៨នាក់ ក្នុងឆ្នាំ២០១៧ (៥៧%)។ ឧស្សាហកម្មនេះកាប់យកឈើនៅក្នុងព្រៃ។

tree feller lumberjack

១១) ការបោកគក់ ការសំអាត និងលាបពណ៍៖ មានកម្មករចំនួន ៦៩៦ ៧៤២ នាក់ក្នុងឆ្នាំ១៩៥០ បានធ្លាក់មកត្រឹម ២៩៥ ៣៩៥ នាក់ក្នុងឆ្នាំ២០១៧ (៥៨%)។ អាជីវកម្មនេះផ្ដល់សេវាកម្មសម្អាត និងជ្រលក់ពណ៍សម្លៀកបំពាក់។

laundry

១០) ចង្ក្រានបាយ ការផលិតដែកថែប ម៉ាស៊ីនដុតនំ៖ មានកម្មករចំនួន ៦៩១ ១៨៤នាក់ក្នុងឆ្នាំ១៩៥០ បានធ្លាក់ចុះមកត្រឹម ២៧០ ៣៦៧ នាក់ក្នុងឆ្នាំ២០១៧ (៦១%)។ ឧស្សាហកម្មនេះផលិតសំភារ:ដែលជាដែកថែប និងអាឡយ។

interpipe steel mill

៩) ការដឹកជញ្ជូនតាមទឹក៖ មានកម្មករចំនួន ២១២ ៩៧៩នាក់ ក្នុងឆ្នាំ ១៩៥០ បានធ្លាក់មកត្រឹម ៧៤ ៣៦២នាក់ក្នុងឆ្នាំ ២០១៧ (៦៥%)។  ស្សាហកម្មនេះផ្ដោតលើការដឹកជញ្ជូនទំនិញតាមកាប៉ាល់ ឬនាវា។

Freighters and cargo containers sit idle at the Port of Los Angeles as a back-log of over 30 container ships sit anchored outside the Port in Los Angeles, California, February 18, 2015.   REUTERS/Bob Riha, Jr.

៨) ការផលិតដែកនិងដែកថែប៖ មានកម្មករចំនួន ២៨២ ៩២២នាក់ក្នុងឆ្នាំ១៩៥០ បានធ្លាក់មកត្រឹម ៨៨ ២៣៤ នាក់ក្នុងឆ្នាំ២០១៧ (៦៩%)។ ស្សាហកម្មនេះធ្វើគឺ ការគ្រប់ដណ្តប់លើការផលិតពាក់ព័ន្ធនឹងដែក ឬស្ពាន់ និងសំភារ:ផ្សេងទៀត។

FILE PHOTO: Steel rolls are lined up at the ArcelorMittal steel plant in Sestao, Spain, November 12, 2018. REUTERS/Vincent West/File Photo

៧) ការផលិតសម្លៀកបំពាក់និងគ្រឿងបម្លាស់៖ មានកម្មករចំនួន ១ ០០៦ ៣៨៦នាក់ក្នុងឆ្នាំ១៩៥០ បានធ្លាក់ចុះមកត្រឹម ២០៧ ០២៣ នាក់ ក្នុងឆ្នាំ២០១៧ (៧៩%)។ ឧស្សាហកម្មនេះធ្វើការផលិតសម្លៀកបំពាក់និងផលិតផលផ្សេងៗ។

clothing warehouse

៦) ការផលិតថ្នាំជក់៖ មានកម្មករចំនួន ១០៤ ៦៨៩នាក់ ក្នុងឆ្នាំ១៩៥០ បានធ្លាក់មកត្រឹម២០ ២៨៦នាក់ ក្នុងឆ្នាំ២០១៧ (៨១%)។ ឧស្សាហកម្មនេះធ្វើគឺការផលិតថ្នាំជក់ដូចជាផលិតផលបារីជាដើម។

Cigarettes are displayed on store shelves Tuesday, May 7, 2019, in Beverly Hills, Calif. Beverly Hills is considering outlawing the sale of tobacco products, a move that would make the glamorous California city the first in the nation to enact such a ban. (AP Photo/Jae C. Hong)

៥) ការដឹកជញ្ជូនទំនិញតាមផ្លូវដែក៖ មានកម្មករចំនួន ១ ៤៣៦ ៦៨១នាក់ក្នុងឆ្នាំ១៩៥០ បានធ្លាក់ចុះមកត្រឹម ២៥៤ ៨៣៦នាក់ ក្នុងឆ្នាំ២០១៧ (៨២%)។ ឧស្សាហកម្មនេះគឺទាក់ទងនឹងការដឹកជញ្ជូនទំនិញ ឬមនុស្សតាមផ្លូវដែកដោយរថភ្លើង។

FILE - In this July 20, 2017, file photo, a Union Pacific Railroad Company employee stands on a locomotive in Council Bluffs, Iowa. More than two dozen major companies ranging from Campbell Soup to Kia filed anti-trust lawsuits on Sept. 30, 2019 against the nation's four largest railway companies, contending the railroads had a price-fixing scheme to illegally boost profits. (AP Photo/Nati Harnik, File)

៤) ការផលិតក្រណាត់៖ មានកម្មករចំនួន ៨៩៧ ២៦៦នាក់ ក្នុងឆ្នាំ១៩៥០ បានធ្លាក់មកត្រឹម ១០៧ ៦០៧នាក់ ក្នុងឆ្នាំ ២០១៧ (៨៨%)។ ឧស្សាហកម្មនេះផលិតក្រណាត់និងវាយនភ័ណ្ឌ។

knitting knitter knit yarn

៣) ការផលិតស្បែកជើង៖ មានកម្មករចំនួន២៧៧ ៦៣៩ នាក់ក្នុងឆ្នាំ១៩៥០បានធ្លាក់ចុះមកត្រឹម ៣២ ៥៧៧ នាក់ក្នុងឆ្នាំ២០១៧ (៨៨%)។ ឧស្សាហកម្មនេះផលិតស្បែកជើងផ្សេងៗដែលជាតម្រូវការរបស់អតិថិជន។

JCPenney shoes racks

២) ការរុករកធ្យូងថ្ម៖ មានកម្មករ៥៣៧ ៧០២នាក់ បានធ្លាក់មកត្រឹម ៦២ ៥៣៦ ក្នុងឆ្នាំ ២០១៧ (៨៨%)។ ឧស្សាហកម្មនេះធ្វើគឺការរុករកថាមពលធ្យូងថ្មឬក៏ដំណើរការឧស្សាហកម្ម។

coal mine

១) រោងម៉ាស៊ីនប៉ាក់៖ មានកម្មករចំនួន ២០៨ ៨៦៣ នាក់ក្នុងឆ្នាំ១៩៥០ ធ្លាក់មកត្រឹម ១៨ ០៧៤នាក់ក្នុងឆ្នាំ ២០១៧ (៩១%)។ ឧស្សាហកម្មនេះផលិតសម្លៀកបំពាក់ប៉ាក់និងទំនិញផ្សេងទៀត។

knitting machine

X
5s