ខេត្តព្រះសីហនុ​ទទួល​បាន​៨គម្រោង​វិនិយោគ​ក្នុង​ទុន​ជាង​៥៥​លាន​ដុល្លារ គិត​ត្រឹម​ពាក់​កណ្ដាល​ខែ​តុលា​



គិត​មក​ត្រឹម​ថ្ងៃ​ទី១៦​ខែ​តុលាឆ្នាំ​២០១៩​នេះ ខេត្ត​ព្រះសីហនុ​បាន​ទទួល​គម្រោង​វិនិយោគ​ចំនួន​៨​គម្រោង ក្នុង​ទំហំ​ទុន​វិនិយោគ​ចំនួន ៥៥,៤លានដុល្លារ​អាមេរិក ដោយ​ក្នុង​នោះ​៧គម្រោង​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ និង ខេមបូឌាន ចេជាង ហ្គ័រជី។ តាម​រយៈ​គម្រោង​ខាង​លើ​អាច​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​រហូត​ដល់​ចំនួន ៣,៥៧៩កន្លែង។ 

១. គម្រោង​រោងចក្រ “CAMBODIAN NOBLE TASTE FOOD CO., LTD” គម្រោង​បង្កើត​រោងចក្រ​ផលិត​ចំណីសត្វ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ ​ភូមិ​ព្រែកសង្កែ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទុន​វិនិយោគ​ប្រមាណ ១៦,៣លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ១.០៣៤កន្លែង។ 

២.ក្រុមហ៊ុន “Cordy Intelligent Technology (CAMBODIA) CO.,LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ធ្វើ​អំពី​ប្លាស្ទិក និង​គ្រឿង​បន្ទាប់​បន្សំ​របស់​ម៉ូទ័រ​ មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ មាន​ទុន​វិនិយោគ​ប្រមាណ ១,១លានដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៥៦កន្លែង។

៣. ក្រុមហ៊ុន“Forda (Cambodia) Food CO.,LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ដំណាប់​ផ្លែឈើ មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​ទុន​វិនិយោគ​ចំនួន ៦លានដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២៥៧កន្លែង។

៤. ក្រុមហ៊ុន “Great Cabinets (CAMBODIA) CO.,LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ទូ​ផ្ទះបាយ មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ មាន​ទុន​វិនិយោគ​ចំនួន ៣លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៤៥កន្លែង។

៥. ក្រុមហ៊ុន“Gold Sail (Cambodia) Building Materials Manufacturing CO.,LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ទ្វា និង​បង្អួច​ធ្វើ​អំពី​អាលុយ​មីញ៉ូម មាន​ទី​តាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​ទុន​វិនិយោគ​ចំនួន ៣លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២២កន្លែង។

៦. ក្រុមហ៊ុន “Zhejiang Hengsen Furniture CO.,LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហារឹម មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មាន​ទុន​វិនិយោគ​ចំនួន ១,៥ លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៦៦៦កន្លែង។

៧. ក្រុមហ៊ុន​“Huakang Packaging Technology CO.,LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ថង់ផ្លាស្ទិក មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មាន​ទុន​វិនិយោគ​ចំនួន ៩,៥លានដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២៧៤កន្លែង។

៨. ក្រុមហ៊ុន​“F.P.Z Furniture (Cambodia) CO.,LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហារឹម មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មាន​ទុន​វិនិយោគ​ចំនួន ១៥ លានដុល្លារអាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.២២៥កន្លែង៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s