មកមើលបុគ្គលល្បីៗ ៥ រូប មានវាសនាខ្ពស់​ប្រែមុខមាត់ក្លាយជាមហាសេដ្ឋីពេលមករស់នៅអាមេរិក​



អាមេរិកត្រូវបានគេចាត់ទុកថា ជាមហាអំណាចដែលមានមហាសេដ្ឋីរស់នៅច្រើនជាងប្រទេសណាៗទាំងអស់ នេះបើយោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Wealth-X ។ ក៏ប៉ុន្តែ ក្នុងចំណោមមហាសេដ្ឋីទាំងនោះ មិនមែន សុទ្ធតែមានដើមកំណើតនៅក្នុងប្រទេសនេះនោះទេ ពោលគឺមានមហាសេដ្ឋីមួយចំនួនមានដើមកំណើតមកពី ណ្តាប្រទេសផ្សេងទៀតមកពីជុំវិញពិភពលោក។

មហាសេដ្ឋីជាច្រើនរួមមាន នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk និងស្ថាបនិកក្រុមហ៊ុន Panda Express លោក Andrew Cherng បានចាកចោលស្រុកកំណើតមករស់នៅអាមេរិកដំបូងដើម្បីបន្តការសិក្សារបស់ខ្លួននៅមហាវិទ្យាល័យតែប៉ុណ្ណោះ។ ចំណែកមហាសេដ្ឋីផ្សេងៗ បានធ្វើអន្តោប្រវេសន៍ទៅ អាមេរិកជាមួយគ្រួសាររបស់ខ្លួននៅពេលស្ថិតនៅក្នុងវ័យជំទង់នៅឡើយ។ 

១.មហាសេដ្ឋី Sergey Brin ស្ថាបនិករួមក្រុមហ៊ុន Google បានចាក់ចេញពីអតីតដែនដីសហភាពសូវៀត មករស់នៅអាមេរិកនៅពេលអាយុ ៦ឆ្នាំ 
ក្នុងអាយុ ៤៦ ឆ្នាំ លោក Sergey Brin បានរកឃើញក្រុមហ៊ុនបច្ចេកវិទ្យាមួយជាមួយលោក Larry Page ដែលឥឡូវគេឲ្យឈ្មោះថា ក្រុមហ៊ុនយក្ស Google។ បច្ចុប្បន្នលោក ជាប្រធានក្រុមហ៊ុន Alphabet  ដែលមានក្រុមហ៊ុន Googleជាបុត្រសម្ព័ន្ធ។ បច្ចុប្បន្នលោកមានទ្រព្យសម្បត្តិ ៥៧,៥ ពាន់លានដុល្លារ។


ប្រភពរូបភាព៖ Businessinsider 

២.កំពូលអ្នកវិនិយោគ George Soros  ចាកចេញពីស្រុកកំណើតនៅពេលដែលហុងគ្រីស្ថិតនៅក្រោមការគ្រប់គ្រងរបស់អតីតសហភាពសូវៀត
ក្នុងវ័យ ៨៩ ឆ្នាំ លោក George Soros ត្រូវបានគេចាត់ទុកថា ជាមហាសេដ្ឋី និងបិតាអ្នកវិនិយោគជនជាតិអាមេរិកដើមកំណើតហុងគ្រីដ៏ល្បីល្បាញម្នាក់នៅលើពិភពលោកនាពេលបច្ចុប្បន្ន។  លោកបានចាកចេញពីស្រុកកំណើតនៅក្នុងឆ្នាំ ១៩៤៧ ពោលនៅពេលលោកមានអាយុ ១៧ ឆ្នាំ ដោយបានបន្តការសិក្សានៅសាលាសេដ្ឋកិច្ច London School of Economics មុននឹងផ្លាស់ទីលំនៅទៅអាមេរិក។ បច្ចុប្បន្នលោកមានទ្រព្យសម្បត្តិ ៨,៣ ពាន់លានដុល្លារ។


ប្រភពរូបភាព៖ Businessinsider 

៣.ស្ថាបនិករួមក្រុមហ៊ុន WhatsApp លោក Jan Koum បានធ្វើចំណាកស្រុកពីអ៊ុយក្រែនមកកាន់រដ្ឋ California នៅពេលលោកអាយុ ១៦ ឆ្នាំ
មានវ័យ ៤៣ ឆ្នាំ មហាសេដ្ឋីអាមេរិកដើមកំណើតអ៊ុយក្រែន លោក Jan Koum បានបង្កើតក្រុមហ៊ុនផ្ញើសារដ៏ល្បីល្បាញមួយដែលគេស្គាល់ជាទូទៅថា WhatsApp ជាមួយនឹងដើមទុនដែលលោកប្រមូលបានពីមិត្តភក្តិកាលពីឆ្នាំ ២០០៩។ ជាមួយនឹងទ្រព្យសម្បត្តិ ១០,៩ ពាន់លានដុល្លារ ក្រុមហ៊ុននេះត្រូវបានក្រុមហ៊ុន Facebook ទិញយកក្នុងតម្លៃ ២២ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៤។ 


ប្រភពរូបភាព៖ Businessinsider 

៤.នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk មានដើមកំណើតមកពីប្រទេសអាហ្វ្រិកខាងត្បូង និងបានធ្វើការនៅកាណាដា មុននឹងផ្លាស់ទីលំនៅទៅកាន់ទឹកដីអាមេរិក
ក្នុងអាយុ ៤៨ ឆ្នាំ មហាសេដ្ឋី Elon Musk បានចាកចេញពីស្រុកកំណើតមករស់នៅកាណាដា នៅឆ្នាំ ១៩៨៨ ពេលលោកមានអាយុ ១៧ ឆ្នាំ មុននឹងទៅរស់នៅអាមេរិក។ លោកបានបង្កើតក្រុមហ៊ុន Zip2 ក្នុងឆ្នាំ ១៩៩៥ ហើយក៏លក់ក្នុងតម្លៃ ៣០០ លានដុល្លារក្នុងឆ្នាំ ១៩៩៩ ទៅឲ្យក្រុមហ៊ុន Compaq។ ក្រោយមកលោកបង្កើតក្រុមហ៊ុន ធនាគារអនឡាញ X.com  ក្នុងឆ្នាំ ២ ០០០ ហើយក្រោយមកក៏លក់ឲ្យក្រុមហ៊ុន eBay ក្នុងតម្លៃ ១,៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០០២ មុននឹងក្លាយជានាយកប្រតិបត្តិក្រុមហ៊ុន Tesla ក្នុងឆ្នាំ ២០០៨ រហូតមកដល់បច្ចុប្បន្ន។ លោកមានទ្រព្យសម្បត្តិ ២០,៧ ពាន់លានដុល្លារ។


ប្រភពរូបភាព៖ Businessinsider 

៥. មហាសេដ្ឋី Andrew Cherng ម្ចាស់ភោជនីយដ្ឋាន Panda Inn
ក្នុងអាយុ ៧១ ឆ្នាំ មហាសេដ្ឋីដើមកំណើតចិន លោក Andrew Cherng  បានផ្លាស់ទៅរស់នៅអាមេរិកក្នុងឆ្នាំ ១៩៦៦ មុននឹងលោកបានបង្កើតភោជនីយដ្ឋានល្បីល្បាញបំផុតមួយបែបចិនដែលមានឈ្មោះថា Panda Inn ក្នុងឆ្នាំ ១៩៧៣ និងក្រុមហ៊ុន Panda Express។ បច្ចុប្បន្នលោកមានទ្រព្យសម្បត្តិសរុប ៣,១ ពាន់លានដុល្លារ៕


ប្រភពរូបភាព៖ Businessinsider 

ប្រភព៖ Businessinsider 

 

 

X
5s