វៀតណាម ប្រទេសសក្ដានុពលទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ល្អដាច់គេក្នុងអាស៊ាន
វៀតណាមត្រូវបានគេទទួលស្គាល់ថាជាមជ្ឈមណ្ឌលវិនិយោគដោយផ្ទាល់ពីបរទេស (FDI) ធំជាងគេក្នុងតំបន់អាស៊ាន នេះបើយោងតាមរបាយការណ៍របស់ The United States (US) News and World ដែលទើបតែចេញផ្សាយនាពេលថ្មីៗនេះ។ របាយការណ៍ដដែលបានចាត់ថ្នាក់ ប្រទេសវៀតណាមបានឡើងដល់ចំណាត់ថ្នាក់ថ្នាក់លេខ ៨ ក្នងចំណោមប្រទេស ទាំង ២៩ ជាប្រទេសដែលមានសក្ដានុពលការវិនិយោគជាងគេ ដោយក្នុងនោះ ប្រទេសម៉ាឡេស៊ី (លេខ១៣) ប្រទេសសិង្ហបុរី (លេខ១៤) ហើយឥណ្ឌូនេស៊ី (លេខ១៨) និងប្រទេសអ៊ូរុយគ្វេបានជាប់នៅលំដាប់ថ្នាក់កំពូល។
ចាប់តាំងពីមានកំណែទម្រង់គោលនយោបាយថ្មី ដូយមើយ (Doi Moi) មក សេដ្ឋកិច្ចរបស់ប្រទេសអាស៊ានមួយនេះមានសន្ទុះខ្លាំងជាងគេក្នុងតំបន់ ហើយជាប្រទេសដែលទាក់ទាញការវិនិយោគពីគ្រប់វិស័យដ៏ខ្លាំងផងដែរ។
រោងចក្រផលិតដ៏ធំនៅក្នុងពិភពលោក សាជីវកម្ម YKK របស់ជប៉ុនបានចាប់ផ្តើមប្រតិបត្តិការរោងចក្រទី២របស់ខ្លួននៅក្នុងប្រទេសវៀតណាមកាលពីសប្តាហ៍មុនដោយចំនួនទឹកប្រាក់ក្នុងការវិនិយោគមានចំនួន ៦០លានដុល្លារសហរដ្ឋអាមេរិកនៅភាគខាងជើងនៃ និងភាពខាងត្បូងប្រទេសមានចម្ងាយ ៤០Km ពីទីក្រុងHa Nam។
ទទ្ទឹមនឹងនេះនៅក្នុងខែមេសា ក្រុមហ៊ុន Hyundai របស់កូរ៉េខាងត្បូងបានសម្តែងការចាប់អារម្មណ៍លើការវិនិយោគរថភ្លើងល្បឿនលឿនដែលភ្ជាប់ពីទីក្រុង Hanoi ទៅទីក្រុង Ho Chi Minh ដែលមានចម្ងាយ ១៥០០គីឡូម៉ែត្រ និងចំណាយកញ្ចក់ថវិកា ៥៨.៧ពាន់លានដុល្លារសហរដ្ឋអាមេរិក។
គួរឲ្យដឹងថា ការវិនិយោគផ្ទាលពីបរទេស (FDI) បានកើតឡើងពីទឹកប្រាក់ ១១.៥ ពាន់លានដុល្លារ ក្នុងឆ្នាំ២០០៨ រហូតដល់ ៣៥,៤៦ ពាន់លានដុល្លារកាលពីឆ្នាំទៅ។ ក្នុងឆ្នាំ២០១៨ ជប៉ុនជាប្រទេសនាំមុខគេក្នុងការវិនិយោគដោយសរុបជាទឹកប្រាក់ ៨,៥៩ ពាន់លានដុល្លារ កូរ៉េខាងត្បូង ៧,២ ពាន់លានដុល្លារ និងសិង្ហបុរី ៥ ពាន់លានដុល្លារ។
វិស័យផលិតកម្មនិងកែច្នៃរបស់ប្រទេសនេះទទួលបានការចាប់អារម្មណ៍បំផុតពីវិនិយោគិនបរទេសហើយវិស័យទាំងពីរនេះបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសចំនួន ១៦.៥៨ ពាន់លានដុល្លារកាលពីឆ្នាំកន្លងទៅ បន្ទាប់មកវិស័យអចលនទ្រព្យ (៦.៦ ពាន់លានដុល្លារ) និងវិស័យលក់រាយ (៣.៦៧ ពាន់លានដុល្លារ) ចំណែកទឹកប្រាក់នៃអ្នកវិនិយោគពីក្រៅប្រទេសមានការកើនឡើងជាហូរហែរ កាលពីឆ្នាំ២០០៨ មានចំនួន ១១.៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក និង ៣៥.៤៦ ពាន់លានដុល្លារសហរដ្ឋអាមេរិកកាលពីឆ្នាំកន្លងទៅ។
ភា្នក់ងារវិនិយោគពីបរទេស (FIA) របស់ប្រទេសនេះកាលពីខែមុន បានប្រកាសពីប្រាក់សរុបពីការវិនិយោគចំនួន ១៤.២២ ពាន់លានដុល្លារសហរដ្ឋអាមេរិក មានកំណើន ៧.៣% បើធៀបនឹងឆ្នាំទៅ និងមានគម្រាងថ្មីៗជាង ២ ៧៥៩ សរុបទឹកប្រាក់សរុប ១០.៩៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ទើបតែត្រូវបានសម្រេច។
កាលពីម្សិលមិញនេះប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានរាយការណ៍ថាលោក Sam Cheong Chwee Kin នាយកប្រតិបត្តិនិងជាប្រធានក្រុមប្រឹក្សាផ្តល់យោបល់វិនិយោគផ្ទាល់បរទេសរបស់ក្រុមហ៊ុនយូអិនអូប៊ែលគ្រុប United Overseas Bank (UOB) Group’s បានសរសើរប្រទេសនេះថាជាចំណុចដ៏មានសក្ដានុពលដែលទាក់ទាញវិនិយោគផ្ទាល់ពីបរទេសនៅក្នុងអាស៊ានច្រើនជាងគេ។
លោកបានយកចិត្តទុកដាក់ជាពិសេសចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការជំរុញហេដ្ឋារចនាសម្ព័ន្ធនៅតំបន់សេដ្ឋកិច្ចនិងឧស្សាហកម្មសំខាន់ៗដូចជាទីក្រុងកំពង់ផែ Hai Phong ភាគខាងជើងដែលបានជួយអភិវឌ្ឍតំបន់ភាគខាងជើងរបស់ប្រទេស។
ប្រាក់ឈ្នួលទាបការកាត់បន្ថយពន្ធខ្ពស់
ដោយការទាក់ទាញទៅប្រទេសវៀតណាមរវាងតម្លៃប្រកួតប្រជែងលើប្រាក់ឈ្នួលទាប និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានអភិវឌ្ឍន៍ ការលើកទឹកចិត្តលើការបង់ពន្ធ ជាដើមដែលជាកត្តាទាក់ទាញវិនិយោគិន។
ខណ:ពេលដែលតម្លៃពលកម្មអាចទាបជាងនៅប្រទេសវៀតណាម។ ប្រទេសវៀតណាមបានសង្កត់ធ្ងន់លើសារ:សំខាន់នៃការអភិវឌ្ឍតម្លៃពលកម្មជំនាញក្នុងការលើកទឹកចិត្តដល់ការវិនិយោគផ្ទាល់ពីបរទេសខណ:ពេលដែលជំរុញអោយមានការច្នៃប្រឌិតនិងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។
ទោះបីជាផលិតភាពពលកម្មរបស់ប្រទេសវៀតណាមគឺមានភាពប្រសើរឡើងជាងមួយទសវត្សរ៍ក៏ដោយ វានៅតែមានកម្រិតទាបលើការប្រៀបធៀបរវាងសមាជិកនៅក្នុងអាស៊ាន ហើយក៏ជាការប្រកួតប្រជែងធំបំផុតរបស់ប្រទេសនៅក្នុងការរក្សាមជ្ឃមណ្ឌលវិនិយោគនៅក្នុងតំបន់។
ជម្លោះសង្រ្គាមពាណិជ្ជកម្មរវាងចិននិងអាមេរិក ក៏ជាកត្តាមួយដែលផ្ដល់ផលប្រយោជន៍ដល់វៀតណាមក្នុងការទាញយកវិនិយោគិនធំៗផងដែរ៕
ដោយ៖ ជា ធារិទ្ធ
ប្រភព៖ theaseanpost.com