បុគ្គលិកលក្ខណ:ទាំង៩ ប្រភេទរបស់មនុស្សទាក់ទងនឹងហិរញ្ញវត្ថុ
វិធីសាស្រ្តបុគ្គលិកលក្ខណៈហិរញ្ញវត្ថុត្រូវបានបង្កើតឡើងជាច្រើនទសវត្សរ៍មកហើយដោយប្រើការសិក្សាស្រាវជ្រាវដែលបានបង្កើតឡើងយ៉ាងល្អសម្រាប់ការបង្កើតផ្នែកចិត្តវិទ្យា ឬបុគ្គលិកលក្ខណៈដោយប្រើការស្ទង់មតិពីបុគ្គលអ្នកមានរាប់ពាន់នាក់។ ចាប់តាំងពីការអភិវឌ្ឍមក វាត្រូវបានបង្ហាញថាមានប្រយោជន៍ខ្លាំងណាស់ដើម្បីជួយបង្កើតទំនាក់ទំនងរវាងអ្នកជំនាញនិងសហគ្រិនដែលនាំឱ្យមានលទ្ធផលល្អប្រសើរ។ ខាងក្រោមនេះជាបុគ្គលិកលក្ខណៈហិរញ្ញវត្ថុទាំង៩៖
១) អ្នកផ្គត់ផ្គង់គ្រួសារ (Family steward)៖ មនុស្សប្រភេទនេះមានគោលបំណងនៃការវិនិយោគ ការធ្វើផែនការទ្រព្យសម្បត្តិ និងអ្វីដែលពួកគេគិតគឺធ្វើឡើងដើម្បីថែរក្សាក្រុមគ្រួសាររបស់ពួកគេ។ ពួកគេមានកាតព្វកិច្ចគ្រួសារដែលត្រូវបំពេញទាក់ទងនឹងហិរញ្ញវត្ថុ។
២) មនុស្សឯករាជ្យ (Independent)៖ មនុស្សប្រភេទនេះមានការខិតខំដើម្បីមានសេរីភាពផ្ទាល់ខ្លួនរបស់ពួកគេទាំងហិរញ្ញវត្ថុ និងភាពជោគជ័យនៃអាជីវកម្ម។ ពួកគេចង់បានការការពារ និងសុវត្តិភាពចំណូលផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះ។
៣) មនុស្សភ័យខ្លាច (Phobic)៖ មនុស្សប្រភេទនេះមិនចូលចិត្តការវិនិយោគទេ និងមិនយល់ពីវា និងថែមទាំងមិនចង់ចេះមិនចង់ដឹងពីវាថែមទៀតផង ប៉ុន្តែពួកគេចូលចិត្តផ្ទេរការវិនិយោគទៅឲ្យអ្នកដែលពូកែក្នុងការវិនិយោគដែលគេទុកចិត្ត។
៤) ជនអនាមិក (Anonymous)៖ សម្រាប់ពួកគេការរក្សាការសម្ងាត់គឺជាការព្រួយបារម្ភមួយដែលជារឿយៗលេចធ្លោជាងគេ។ មនុស្សប្រភេទនេះមិនចង់ឲ្យនរណាម្នាក់ដឹងអ្វីដែលពាក់ព័ន្ធនឹងព័ត៌មានហិរញ្ញវត្ថុរបស់គេទេ។
៥) មនុស្ស Moguls៖ ពួកគេតែងតែមានការព្រួយបារម្ភពីការបញ្ចេញទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេចូលចិត្តរក្សាពិន្ទុជាមួយលុយនិងចង់ដឹងថានរណាជាអ្នកចាញនិងនរណាឈ្នះ។
៦) មនុស្សប្រភេទ VIP៖ ពួកគេចាប់អារម្មណ៍ចង់ឲ្យសង្គមទទួលស្គាល់សង្គមនិងផ្ដល់កិត្យានុភាពឲ្យខ្លួន។ ពួកគេចាត់ទុកភាពជោគជ័យនៃអាជីវកម្មនិងហិរញ្ញវត្ថុរបស់ពួកគេជាមធ្យោបាយមួយដើម្បីទទួលបានឋានៈខ្ពស់នៃហិរញ្ញវត្ថុ។
៧) មនុស្សសន្សំថាមពេល (Accumulator)៖ គោលដៅចម្បងក្នុងជីវិតរបស់មនុស្សប្រភេទនេះគឺការបង្កើតលុយឲ្យបានច្រើន។ ពួកគេចង់ធ្វើអ្វីដែលអាចធ្វើបានដើម្បីលូតលាស់និងរបស់ពួកគេពីព្រោះពួកចង់មានលុយកាន់តែច្រើនជាងនេះ ហើយលុយធ្វើឲ្យពួកគេមានអារម្មណ៍កាន់តែប្រសើរ។
៨) មនុស្ស Gambler៖ មនុស្សប្រភេទនេះជាមនុស្សឆាប់ពុះកញ្ច្រោលនៅពេលពួកគេទទួលបានកាលណាគេជោគជ័យនៅអាជីវកម្មឬនៅក្នុងជីវិត។ ពួកគេជាមនុស្សដែលចេះដោះសា្រយបញ្ហា និងចូលចិត្តក្នុងការវិនិយោគនិងសកម្មភាពដែលពាក់ព័ន្ធនឹងហិរញ្ញវត្ថុ។
៩) មនុស្ស Innovator៖ ពួកគេចង់ក្លាយជាអ្នកឈានមុខគេខាងជំនួញនិងហិរញ្ញវត្ថុ។ ពួកគេមានទំនោរផ្តោតទៅលើការគ្រប់គ្រងទ្រព្យសម្បត្តិដ៏សម្បូរបែប ៕
ដោយ៖ ជា ធារិទ្ធ