សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​ប្រចាំ​សប្ដាហ៍ក្នុងប្រទេស​



ដើម​សប្ដាហ៍​នេះ​ Bizkhmer សូម​ចែក​រំលែក​នូវ​ព្រឹត្តិការណ៍​ព័ត៌មាន​សេដ្ឋកិច្ច​សំខាន់ៗ​ដែល​កំពុង​តែ​មាន​ឥទ្ធិពល និង​ចំណាប់​អារម្មណ៍​យ៉ាង​ច្រើន ដើម្បី​ជា​ជំនួយ​ដល់​លោកអ្នក​ក្នុង​ការ​សម្រេច​ចិត្ត​លើ​មុខ​ជំនួញ។ ខាង​ក្រោម​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ព័ត៌មាន​សំខាន់ៗ​ចំនួន​៥​ពី​ស្ថាប័ន​ព័ត៌មាន​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។  

១. យោង​តាម​កាសែត ភ្នំពេញ​ប៉ុស្តិ៍​ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី ជីប ម៉ុង គ្រុប ទិញយក​ក្រុមហ៊ុន​អភិវឌ្ឍន៍ ហ្គ្រេន ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែល​ប្រតិបត្តិការ​ស្ទើរ​គ្រប់​វិស័យ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទិញ​យក​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប ហ្គ្រេន ភ្នំពេញ​ក្នុង​តម្លៃ​មិន​ត្រូវ​បាន​បញ្ចេញ​មួយ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់ ហ្គ្រេន ភ្នំពេញ ដែល​បាន​ចុះ​កាលបរិច្ឆេទ​កាលពី​ថ្ងៃ​ទី​ ១៦ ខែ​តុលា ឆ្នាំ​ ២០១៩​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

២. ដោយ​ឡែក កាសែត​កោះសន្តិភាព កាល​ពី​ថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី ការ​វិនិយោគ​តំបន់​មាត់សមុទ្រ​កើនឡើង​ដល់​ជាង​២,៦ ពាន់​លាន​ដុល្លារ​ក្នុង​នោះ​ខេត្ត​ព្រះ​សីហ​នុ​ជាប់​លេខ​១៖ បើ​យោង​តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC បាន​បង្ហាញ​ថា ចាប់តាំងពី​ឆ្នាំ​២០១៦ ដល់​ដំណាច់​ខែសីហា ឆ្នាំ ២០១៩​នេះ ការ​វិនិយោគ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ខេត្តកោះកុង និង​ខេត្តកំពត មាន​ទុន​វិនិយោគ​ប្រមាណ​២,៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ស្មើនឹង​ប្រមាណ​១១,៥​ភាគរយ​នៃ​ទំហំ​វិនិយោគ​សរុប​នៅ​កម្ពុជា​។ ក្នុង​របាយការណ៍​នោះ​ដែរ​បាន​បង្ហាញ​ថា ការ​វិនិយោគ នៅ​ខេត្ត​កោះកុង​មាន​ទំហំ​វិនិយោគ​ប្រមាណ ៤៧០​លាន​ដុល្លារ​អា​មេ​រិ​ក ខេត្ត​ព្រះ​សីហ​នុ មាន​ទំហំ​វិនិយោគ​ចំនួន ២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​ខេត្តកំពត មាន​ទំហំ​វិនិយោគ​ប្រមាណ​ជាង​១០០​លាន​ដុល្លារ​អា​មេរិក ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

៣. សារព័ត៌មាន​ខ្លីខ្លី កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពីកម្ពុជា-ប៊ុលហ្គារី ចុះ​កិច្ចព្រមព្រៀង ស្តីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច វិទ្យាសាស្រ្ត និង​បច្ចេកទេស៖ នៅ​ថ្ងៃទី១៦ ខែ​តុលា ឆ្នាំ​២០១៩ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម តំណាង​រាជ​រដ្ឋាភិបាលកម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច វិទ្យាសាស្រ្ត និង​បច្ចេកទេស​ ជាមួយ​លោក Emil Karanikolov រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច នៃ​សាធារណរដ្ឋ​ប៊ុលហ្គារី​ ដើម្បី​បង្កើន​ការ​ទំនាក់​ទំនង និង​មិត្តភាព​ជា​ប្រពៃណី​រវាង​ភាគី​ទាំងពីរ​ ជា​ពិសេស​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ សេដ្ឋកិច្ច វិទ្យាសាស្រ្ត និង​បច្ចេកទេស ដែល​ផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក។  សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

៤. មួយ​វិញ​ទៀត​យោង​តាម​កាសែត Dap news កាល​ពី​ថ្ងៃ​ទី២២ ខែ​តុលា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី អ្នកជំនាញ៖ ការ​ផ្គត់ផ្គង់ ទី​កន្លែង​តាំង​ពិព័រណ៍ ផលិតផល​នានា នៅ​កម្ពុជា​ នៅ​មិន​ទាន់​អាច​ឆ្លើយ​តប នឹង​តម្រូវ​ការ៖ ការ​ផ្គត់ផ្គង់​ទីតាំង សម្រាប់​ព្រឹត្តិការណ៍ ពិព័រណ៍​ផលិតផល នានា​នៅ​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​អ្នក​ជំនាញ​អះអាង​បញ្ជាក់​ប្រាប់​ថា នៅ​មិន​ទាន់​អាច​ផ្គត់ផ្គង់​ តម្រូវការ​ទីផ្សារ​បាន​គ្រប់គ្រាន់​នៅឡើយ​ទេ ខណៈ​ដែល​អ្នក​វិនិយោគ​មួយ​ចំនួន ធំ​ហាក់​ព្រងើយ​ កន្តើយ​មិន​ចាប់​អារម្មណ៍ នឹង​មុខ​ជំនួញ​មួយ​នេះ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

៥. ចុង​ក្រោយ សម្រាប់​គេហទំព័រ​Bizkhmer កាល​ពី​ថ្ងៃ​ទី២៥ ខែ​តុលា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី ក្រុមហ៊ុន​ជប៉ុន​មួយ គ្រោង​បង្កើត​រោងចក្រ​ច្នៃ​គ្រាប់ស្វាយ​ចន្ទី​ស្តង់ដារ​អន្តរជាតិ​នៅ​កម្ពុជា​៖ នៅ​ក្នុង​ជំនួប​ជា​មួយ​ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០១៩​កន្លង​ទៅ លោក​ Murayama Tsetuo នាយកក្រុមហ៊ុន Top Planning Japan Co., Ltd បាន​បង្ហាញ​ពី​ឆន្ទៈចង់​បង្កើត​រោងចក្រ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​របស់​កម្ពុជា​ក្នុង​កម្រិត​ស្តង់ដារ​អន្តរជាតិ។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

 

ដោយ៖ ជួប ស្រីរ័ត្ន

X
5s