ក្នុងខែតុលានេះCDC អនុម័តគម្រោងវិនិយោគថ្មី១៩គម្រោងជាមួយនឹងទំហំវិនិយោគសរុប១២០លានដុល្លារ
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានបង្ហាញថានៅក្នុងខែតុលាឆ្នាំ២០១៩មាន គម្រោងវិនិយោគថ្មីចំនួន១៩គម្រោងត្រូវបានCDC អនុម័តឲ្យដំណើរការវិនិយោគនៅកម្ពុជាដែលសរុបទុនវិនិយោគមានជាង១២០លានដុល្លារអាមេរិកជាមួយឪកាសកាងាររាប់ពាន់កន្លែង។
យោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សអភិវឌ្ឍន៍កម្ពុជាបានអោយដឹងថាបើផ្អែកតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនឯកជនខាងលើគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនដូចខាងក្រោមដោយគម្រោងវិនិយោគថ្មីៗទាំង១៩នោះរួមមាន៖
១) ក្រុមហ៊ុនSUNRISE FASHION (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ ដេរសម្លៀកបំពាក់ស្រោមខ្នើយនិងស្រោមពូកដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ភូមិពោធិ៍អង្គ្រងស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺមានទុនវិនិយោគប្រមាណ៣.៥លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន១,២៥៥កន្លែង។
២) ក្រុមហ៊ុនYONG LI HUA DEVELOPMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ ដេរសម្លៀកបំពាក់ស្រោមដៃមួកនិងកាបូបយួរដៃដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រសាំងសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញមានទុនវិនិយោគប្រមាណ២.៧លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន៨២៨កន្លែង។
៣) ក្រុមហ៊ុនGOODMATE (CAMBODIA) HEADWEARS CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់មួកកន្សែងនិងស្រោមដៃដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងធំទី២សង្កាត់បឹងធំខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញមានទុនវិនិយោគប្រមាណ២លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន៤១០កន្លែង។
៤) ក្រុមហ៊ុនGOLDEN BILLION (CAMBODIA) HANDBAGS CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិឃុំត្រពាំងគងស្រុកសំរោងទងខេត្តកំពង់ស្ពឺមានទុនវិនិយោគប្រមាណ៥លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន១,៤៩១កន្លែង។
៥) ក្រុមហ៊ុនDI SETA (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រ កាត់ដេរនិងចាក់សម្លៀកបំពាក់(កន្សែងបង់កមួកស្រោមដៃស្រោមជើងភួយបូគ្រប់ប្រភេទនិងវាយនភណ្ឌបម្រើក្នុងផ្ទះដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ៧សួនឧស្សាហកម្មវឌ្ឍនៈII ផ្លូវជាតិលេខ៣សង្កាត់ក្រាំងពង្រខណ្ឌដង្កោរាជធានីភ្នំពេញមានទុនវិនិយោគប្រមាណ៨.៤លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន២,១៤៣កន្លែង។
៦) ក្រុមហ៊ុនM.H.K.Y Manufactures CO., LTD គម្រោងបង្កើត រោងចក្រ ផ្គុំដំឡើងម៉ូតូនិងម៉ូតូកង់បីដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឫស្សីជ្រោយឃុំឫស្សីជ្រោយស្រុកមុខកំពូលខេត្តកណ្តាលមានទុនវិនិយោគប្រមាណ២.២លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន៩១កន្លែង។
៧) ក្រុមហ៊ុនZHENG MENG Cosmetics CO., LTD គម្រោង បង្កើត រោងចក្រផលិតគ្រឿងសំអាងដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៨៦០ភូមិទួលពង្រសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញមានទុនវិនិយោគប្រមាណ២.៤លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន៦៣កន្លែង។
៨) ក្រុមហ៊ុនBRIDGE INDUSTRY (CAMBODIA) CO., LTD គម្រោងបង្កើត រោងចក្រផលិតសម្ភារៈបរិក្ខារបម្រើឲ្យវិស័យសំណង់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ឃុំពេជ្រមុនីស្រុកគងពិសីខេត្តកំពង់ស្ពឺមានទុនវិនិយោគប្រមាណ២.៧លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន២៧១កន្លែង។
៩) ក្រុមហ៊ុនHONGFAXIANG INDUSTRIAL CO., LTD គម្រោងបង្កើតរោងចក្រ ផលិត កាបូបគ្រប់ប្រភេទនិងគ្រឿងផ្សំកាបូបដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃគោឃុំលំហាចស្រុកអង្គស្នួលខេត្តកណ្តាលមានទុនវិនិយោគប្រមាណ៣.៩លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន២,៥២៧កន្លែង។
១០) ក្រុមហ៊ុនHON CHUAN (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិត សំបកដបប្លាស្ទីកគំរបដបប្លាស្ទីកនិងផ្លាកសញ្ញាបិទលើដបគ្រប់ប្រភេទដែលមានទីតាំងវិនិយោគស្ថិតនៅផ្ទះលេខ៤៤ផ្លូវជាតិលេខ៤ក្រុម៥ភូមិត្រពាំងគល់សង្កាត់កន្ទោកខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញមានទុនវិនិយោគប្រមាណ៤.៧លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន៦៣កន្លែង។
១១) ក្រុមហ៊ុនCAMBODIAN NOBLE TASTE FOOD CO., LTD គម្រោងបង្កើតរោងចក្រផលិតចំណីសត្វដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកសង្កែឃុំទឹកថ្លាស្រុកព្រៃនប់ខេត្តព្រះសីហនុមានទុនវិនិយោគប្រមាណ១៦.៣លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន១,០៣៤កន្លែង។
១២) ក្រុមហ៊ុនANGKOR INTERNATIONAL CULTURE INVESTMENT & DEVELOPMENT (CAMBODIA) CO., LTD គម្រោងបង្កើតឧទ្យានវប្បធម៌កម្ពុជា-ចិនដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ៦០ម៉ែត្រភូមិទ្រាំងឃុំស្លក្រាមក្រុងសៀមរាបខេត្តសៀមរាបមានទុនវិនិយោគប្រមាណ២៧.៥លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន២១៣កន្លែង។
១៣) ក្រុមហ៊ុនCordy Intelligent Technology (CAMBODIA) CO.,LTD. គម្រោង បង្កើតរោងចក្រផលិតផលិតផលធ្វើអំពីប្លាស្ទិកនិងគ្រឿងបន្ទាប់បន្សំរបស់ម៉ូទ័រមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានទុនវិនិយោគប្រមាណ១.១លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន៥៦កន្លែង។
១៤) ក្រុមហ៊ុនZhejiang Hengsen Furniture CO.,LTD. គម្រោង បង្កើតរោងចក្រផលិត គ្រឿងសង្ហារឹមមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេមបូឌានចេជាងហ្គ័រជីមានទុនវិនិយោគចំនួន១.៥លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន៦៦៦កន្លែង។
១៥) ក្រុមហ៊ុនGreat Cabinets (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រ ផលិតផលិតផលទូផ្ទះបាយមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានទុនវិនិយោគចំនួន៣លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន៤៥កន្លែង។
១៦) ក្រុមហ៊ុនGold Sail (Cambodia) Building Materials Manufacturing CO.,LTD. គម្រោងបង្កើតរោងចក្រផលិតទ្វានិងបង្អួចធ្វើអំពីអាលុយមីញ៉ូមមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានទុនវិនិយោគចំនួន៣លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន២២កន្លែង។
១៧) ក្រុមហ៊ុនForda (Cambodia) Food CO.,LTD. គម្រោងបង្កើតរោង ចក្រផលិត ដំណាប់ផ្លែឈើមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានទុនវិនិយោគចំនួន៦លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន២៥៧កន្លែង។
១៨) ក្រុមហ៊ុនHuakang Packaging Technology CO.,LTD. គម្រោងបង្កើតរោងចក្រ ផលិតថង់ផ្លាស្ទិកមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេមបូឌានចេជាងហ្គ័រជីមានទុនវិនិយោគចំនួន៩.៥លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន២៧៤កន្លែង។
១៩) ក្រុមហ៊ុនF.P.Z Furniture (Cambodia) CO.,LTD. គម្រោងបង្កើតរោងចក្រ ផលិតគ្រឿងសង្ហារឹមមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេមបូឌានចេជាងហ្គ័រជីមានទុនវិនិយោគចំនួន១៥លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន១,២២៥កន្លែង៕
ដោយ៖ ស្រីពេជ្រ