តើប្រទេសណាដែលយកពន្ធលើប្រជាពលរដ្ឋខ្លួនច្រើនជាងគេ?​



តើអ្នកបង់ពន្ធដែលមានប្រាក់ចំណូលខ្ពស់ជាងគេនៅទីណា? នៅឆ្នាំ ២០១៩ អ្នកដែលរកប្រាក់ចំណូលបានខ្ពស់ជាងគេនៅក្នុងប្រទេសស៊ុយអែតបានកើនឡើងដល់ ៥៧,១៩% ច្រើនជាងកន្លែងផ្សេងទៀតនៅលើពិភពលោក ហើយចំនួននេះគឺច្រើនជាងចំនួនមធ្យមភាគរបស់ OECD គឺ ៤១,៦៥%។ 

ជាទូទៅពន្ធលើប្រាក់ចំណូលមានខ្ពស់ជាងនៅ ប្រទេសណ័រឌីក(Nordic)។ ពន្ធខ្ពស់បំផុតនៅ Denmark, Finland និង Iceland រៀងគ្នា ៥៥,៨៩, ៥៣,៧៥ និង ៤៦,២៤ %។ ចំណែកឯនៅប្រទេសខ្លះទៀតគឺមិនមានការបង់ពន្ធលើប្រាក់ចំណូលទាល់តែសោះ ឧទាហរណ៏ដូចជាប្រទេសល្បីៗ រួមមានប្រទេសដែលសំបូរប្រេងដូចជាអារ៉ាប៊ីសាអូឌីត(Saudi Arabia) កាតា(Qatar) និង គុយវ៉ែត(Kuwait) ដែលប្រើប្រាក់ចំណូលប្រេងដើម្បីផ្គត់ផ្គង់ដល់ជនជាតិរបស់ខ្លួន។ ហើយកោះការាបៀន(Caribbean) មួយចំនួនដូចជាអង់ហ្គីឡា(Anguilla) និងអាន់ហ្គីហ្គ(Antigua) និងបាប៊ូដា​(Barbuda) ក៏មិនបង់ពន្ធលើប្រាក់ចំណូលដែរ។

ខាងក្រោមនេះជាអត្រាពន្ធខ្ពស់បំផុតនៅក្នុងប្រទេសដែលបានជ្រើសរើសក្នុងឆ្នាំ ២០១៩៖

បកប្រែដោយ៖ Anthony
ប្រភព៖ World Economic Forum

 

 

X
5s