សង្ខេប​ព្រឹត្តិការណ៍​សេដ្ឋកិច្ចកម្ពុជា​​សំខាន់ៗ​



នា​ដើម​សប្ដាហ៍​នេះ​ Bizkhmer សូម​ចែក​រំលែក​នូវ​ព្រឹត្តិការណ៍​ព័ត៌មាន​សេដ្ឋកិច្ច​សំខាន់ៗ​ចំនួន​៥​ដែល​កំពុង​តែ​មាន​ឥទ្ធិពល និង​ចំណាប់​អារម្មណ៍​យ៉ាង​ច្រើន ដើម្បី​ជា​ជំនួយ​ដល់​លោកអ្នក​ក្នុង​ការ​សម្រេច​ចិត្ត​លើ​មុខ​ជំនួញ​របស់​លោក​អ្នក​។ ខាង​ក្រោម​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ព័ត៌មាន​សំខាន់ៗ​ពី​ស្ថាប័ន​ព័ត៌មាន​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។  

 

ទី​១ យោង​តាម​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ កាល​ពី​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ បាន​ចុះ​ផ្សាយ​អំពី រដ្ឋាករទឹក​ចុះ​កិច្ចព្រមព្រៀង​ $១៥៦ ​លាន ​លើ​គម្រោង​ទឹកស្អាត៖  រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ (PPWSA) ​ដែល​ជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា និង​ក្រុមហ៊ុន​បារាំង Vinci Construction Grands Projects សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​មាន​តម្លៃ​ ១៥៦ ​លាន​ដុល្លារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សម្រាប់​ការសាងសង់​រោងចក្រ​ផលិត​ទឹក​ស្អាត​បាក់ខែង ដើម្បី​ឆ្លើយតប​កំណើន​តម្រូវការ​យ៉ាង​រហ័ស​នៃ​ទឹក​ស្អាត​នៅ​ទីក្រុង​ភ្នំពេញ​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

 

ទី២ តាម​កាសែត KhmerTime កាល​ពី​​ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី គម្រោង​អគ្គិសនី​ថាមពល​ខ្យល់​សាងសង់​នៅ​បូក​គោ​ បាន​ទៅដល់​ក្រសួង​ថាមពល​៖ យោង​តាម​មន្រ្តី​ថាមពល​ជាន់ខ្ពស់​បាន​ឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ The​ Blue​ Circle​ Pte​ Ltd​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​នឹង​ជួបពិភាក្សា​ជាមួយ​រដ្ឋាភិបាល​នៅ​ខែ​នេះ​ ដើម្បី​ពិភាក្សា​ពី​ផែនការ​សាងសង់​ស្ថានីយ​ថាមពល​អគ្គិសនី​ដោយ​ខ្យល់​នៅ​ក្នុង​ខេត្ត​កំពត​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

 

ទី៣ កាសែត រស្មី​កម្ពុជា កាល​ពី​ថ្ងៃ​ទី០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី ចំណាយ​ទុន​វិនិយោគ​ ៨ លាន​ដុល្លារ ពង្រីក​ចំណត​យន្តហោះ​ថ្មី ” B ” បន្ថែម៖  ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា បាន​ដាក់​ទុនវិនិយោគ ចំនួន ៨ លាន​ដុល្លារ​អាមេរិក ដើម្បី​ពង្រីក​ចំណត​យន្តហោះ​ថ្មី ” B ” បន្ថែម​ទៀត នៅ​ក្នុង​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ ក្នុង​គោលបំណង​ឆ្លើយតប​នឹង​កំណើន នៃ​ជើង​ហោះហើរ កំណើន​នៃ​អ្នកដំណើរ ក៏ដូចជា​អ្នកទេសចរ ហើយក៏​ដើម្បី​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​អន្តរជាតិ​ធំៗ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៅ​បណ្ដា​ឆ្នាំក្រោយ ដែល​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន​នេះ បាន​ធ្វើ​ឡើង តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

 

ទី៤ សារព័ត៌មាន ខ្លីខ្លី កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី សម្តេច ហ៊ុន សែន បង្ហើប​ថា ខេត្ត​ស្វាយរៀង​មាន​តំបន់​ប្រេង៖ ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ធនធាន​មនុស្ស នាព្រឹកថ្ងៃទី១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បង្ហើប​ឱ្យ​ដឹង​ថា ក្នុង​ខេត្ត​ស្វាយរៀង ក៏​មាន​តំបន់​ប្រេងកាត​ផង​ដែរ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

 

ទី៥ តាម​ Bizkhmer កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ បាន​ចេញ​ផ្សាយ​អំពី ភ្នាក់ងារ​អភិវឌ្ឍ​បារាំង​បង្ហាញ​​បំណង​ចង់​វិនិយោគ​ប្រព័ន្ធ​ទឹក​ស្អាត​នៅ​ព្រះសីហនុ​៖ ភ្នាក់ងារ​អភិវឌ្ឍ​បារាំង​ដែល​សហការ​ជា​មួយ​កម្ពុជា​ លើ​គម្រោង​ទឹក​ស្អាត​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប មាន​បំណង​ចង់​មក​វិនិយោគ​ទឹក​ស្អាត​នៅ​ខេត្ត​ព្រះសីហនុ​បន្ថែម។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី  លោកជំទាវ EVA NGUYEN BINH ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា នៅ​ក្នុង​ជំនួប​ជា​មួយ​ជា​មួយ​ឯកឧត្ដម គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃទី៥ ខែ​វិច្ឆិកា ឆ្នាំ២០១៩ កន្លង​ទៅ ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

 

ដោយ៖ ជួប ស្រីរ័ត្ន

X
5s